ចូលចិត្តទំនើប

TriLens ផ្លាស់ប្តូរ Lenses ក្នុងពេលមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

ឧបករណ៍ TriLens ការពារសុវត្ថិភាព DSLR lenses របស់អ្នកបានដល់ទៅបីប្រភេទ និងផ្តល់ឱ្យអ្នកផ្លាស់ប្តូរកញ្ចក់កាមេរ៉ាលឿនបំផុត មិនធ្លាប់មានពីមុនមក។

មិនរំលងរូបថត សូម្បីមួយសន្លឹក

TriLens រចនាឡើងដើម្បីផ្តល់សេរីភាព ក្នុងការថតរូបដល់អ្នក។ អ្នកនឹងមិនរំលងការរីករាយ ក្នុងការថតរូបភាពទេសភាពដ៏អសា្ចរ្យនៅក្នុងព្រៃ ឬនៅពេលមានពិធីរៀបអាពាហ៍ពិពាហ៍។ វាផ្តល់ឱ្យអ្នកនូវ ការផ្លាស់ប្តូរទៅក្នុងកាលៈទេសៈថ្មីយ៉ាងរហ័ស នៅពេលអ្នកថតរូបភាពឯកសារ ឬផ្តល់ឱ្យអ្នកនូវការផ្លាស់ប្តូរកញ្ចក់កាមេរ៉ាយ៉ាងលឿន នៅពេលដែលអ្នកកំពុងថតរូបបញ្ឈរ។ ជាមួយ TriLens អ្នកទទួល បាននូវេភាពងាយស្រួល ដោយកញ្ចក់កាមេរ៉ាសំណព្វចិត្តរបស់អ្នក ស្ថិតនៅជាប់នឹងចង្កេះរបស់អ្នក ហើយវាជួយកាត់បន្ថយពេលវេលានៃការផ្លាស់ប្តូរ Lenses។ ឧបករណ៍ថ្មីមួយនេះនឹងផ្តល់ឱ្យអ្នកនូវ សេរីភាពក្នុងការទទួលយកបទពិសោធន៍កាន់តែច្រើន ក្នុងការថតរូប នៅពេលអ្នកកំពុងស្ថិតចំគោល ដៅ។

កញ្ចក់កាមេរ៉ា មានសុវត្ថិភាព

TriLens ផលិតឡើងដោយប្រើប្រាស់លោហៈ ដែលមានភាពរឹងមាំខ្ពស់ និងក្រណាត់អំបោះនីឡុង ដើម្បីប្រាកដថា អ្នកមិនចាំបាច់បារម្ភពីអ្វីទាំងអស់ ក្រៅពីរូបភាព ឬអ្វីៗនៅចំពោះមុខកាមេរ៉ារបស់អ្នក។ ដើម្បីធានានូវគុណភាពខ្ពស់ និងទំនុកចិត្ត TriLens ត្រូវបានច្នៃ បង្កើត និងផ្គុំជារូបរាងឡើងក្នុងប្រទេសស៊ុយអែត។ វាមានសមត្ថភាពធន់នឹងអាកាសធាតុ និងរចនាឡើងដើម្បីទ្រទម្ងន់ធ្ងន់រហូត ដល់ 100 គីឡូក្រាម ក្នុងករណីដែលអ្នកត្រូវស្ពាយសម្ភារៈធ្ងន់ៗ ឬក្នុងកាលៈទេសៈពិបាក ដូចជាក្នុង សមរភូមិជាដើម។

រក្សាកញ្ចក់ កាមេរ៉ាគ្រប់ប្រភេទ

មិនថាអ្នកមានកញ្ចក់កាមេរ៉ាប្រភេទ Teles, Normals, Primes ឬប្រភេទណាក៏ដោយ ចំណុចទំនាញកណ្តាលនឹងកែតម្រូវឱ្យបាន កាន់តែទាបដោយស្វ័យប្រវត្តិ។ យន្តការ Auto-Friction នឹងរក្សា លំនឹងរបស់ TriLens នៅពេលអ្នកធ្វើដំណើរដោយដើរ ឬរត់ ដោយធ្វើការកែតម្រូវដោយស្វ័យប្រវត្តិ នៅលើកម្លាំងបង្វិលទីតាំងដែលត្រូវរក្សាទុក Lens អាស្រ័យលើទំហំ និងទម្ងន់របស់ Lens។

ប្រើប្រាស់វាពេញមួយថ្ងៃ

អ្នកប្រើប្រាស់ TriLens ដោយពាក់ជាប់នឹងខ្សែក្រវ៉ាត់។ ឧបករណ៍កៀបនឹងខ្សែក្រវ៉ាត់មានរាងកោង សម្របតាមរាងកាយអ្នក ហើយតួទាំងមូលនឹងផ្ទុកទម្ងន់លើចង្កេះរបស់អ្នក ដូច្នេះអ្នកអាវរីករាយក្នុងការថតរូបពេញមួយថ្ងៃ។ តួខ្លួននៃ TriLens ទាំងមូលងាយស្រួលដោះចេញ និងងាយស្រួលភ្ជាប់ជាមួយដង្កៀបខ្សែក្រវ៉ាត់ ដោយប្រើប្រាស់រ៉ឺស័រ ដែលងាយនឹងរលារ នៅពេលអ្នកចង់សម្រាក។

មិនចាំបាច់បារម្ភ ពីការបាត់បង់គម្រប Lens ទៀតទេ

ឧបករណ៍ TriLens និមួយៗមានភ្ជាប់នូវដុំមេដែកចំនួន 5 ដុំ។ មេដែកទាំងនេះនឹងភ្ជាប់គម្រប Lens និងខ្ទាស់ជាមួយនឹងទីតាំងទំនេរនៅលើឧបករណ៍។ កត្តាទាំងនេះជួយការពារចន្លោះដែលទំនេរ ពីធូលី និងធ្វើឱ្យការភ្លេច ឬដាក់ Lens ខុសទីតាំងលែងកើតមានជាបញ្ហា សម្រាប់អ្នកទៀតហើយ។

Trilens-Tomnerb-02

Trilens-Tomnerb-03

ប្រភព: KickStarter ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា, Accessories, Appliances

អត្ថបទអ្នកចង់អាន

yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xperience ក្នុងប្រទេស នឹងជំរុញឲ្យវិស័យឌីជីថលមានភាពរីកចម្រើនកាន់តែខ្លាំង នាពេលអនាគត

ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក...

Gaming Laptop កាន់តែស្តើងរបស់ Asus

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

ចាប់តាំងពីកុំព្យូទ័រយួរដៃរបស់ Asus ម៉ូដែល ROG Zephyrus បានបង្ហាញវត្តមានដំបូងនៅក្នុងព្រឹត្តិការណ៍ Computex កាលពីឆ្នាំមុន វាគឺជាម៉ូដែលកុំព្យូទ័រយួរដ...

កាមេរ៉ា RX100 ស៊េរីចុងក្រោយបំផុត របស់ Sony ទទួលបានរន្ធ Mic

ដោយ: ភារុន 10 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Sony ទំនងជាទើបតែបញ្ចេញ RX100 VI កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុននេះក៏បានត្រឡប់មក ជាមួយនឹងម៉ូដែលថ្មី នោះគឺ RX100 VII ប៉ុន្តែនេះគឺជាឈ...

ទះដៃបិទ ទះដៃបើក ទះដៃជាមួយClapboss!

ដោយ: Belle 8 PM, Tuesday, 26 Dec, 2017

ភាពជឿនលឿននៃបច្ចេកវិទ្យា អាចធ្វើឲ្យមនុស្សប្រាស្រ័យទាក់ទង ជាមួយឧបករណ៍ប្រើប្រាស់បានដូចគ្នា នឹងការប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនដែរ។ ថ្ងៃនេះ ទំ...

Tomnerb.Com - YouTube Channel