ចូលចិត្តទំនើប

តោះមកស្គាល់ វិធីងាយៗ ក្នុងការផ្ទេរទិន្នន័យពី Windows ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

ការផ្ទេរទិន្នន័យពី Windows ទៅ Mac មែនទេ? ជាទូទៅ Window របស់កុំព្យូទ័រ និង Mac មានលក្ខណៈខុសប្លែកគ្នាជាច្រើនដូចជា នៅក្នុងរយៈពេលនៃកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ និងរួមបញ្ចូលទាំងបទពិសោធន៍របស់អ្នកប្រើប្រាស់ផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនធ្លាប់បានប្រើប្រាស់កុំព្យូទ័ររបស់ Apple ពីមុនមក ទំនងជាអ្នកត្រូវសម្របខ្លួនបន្តិចហើយ ជាមួយនឹងការប្រើប្រាស់ Keyboards និង Gestures របស់វា។ ម្យ៉ាងទៀតមុនពេល អ្នកសម្របខ្លួន ត្រូវដឹងពីវិធីងាយៗ ក្នុងការផ្ទេរទិន្នន័យពី Windows ទៅ Mac ជាមុនសិន។ តោះ! មើលវិធីងាយៗទាំងនេះបន្តិចសិន៖
1. ធ្វើបច្ចុប្បន្នភាព Software
អ្នកអាចប្រើប្រាស់ Migration Assistant ប្រសិនបើកុំព្យូទ័ររបស់អ្នកដំណើរការជាមួយនឹង Windows 7 ឬ Windows ខ្ពស់ជាងនេះ វាគួរតែប្រសើរឡើងបើសិនជាអ្នកធ្វើបច្ចុប្បន្នភាព Software ទាំងនៅលើកុំព្យូទ័រ និង Mac មុនពេលចាប់ផ្តើមដំណើរការ Migration ។

2. ភ្ជាប់កុំព្យូទ័រ ជាមួយ Mac
ភ្ជាប់ឧបករណ៍ទាំងពីរនេះ ជាមួយនឹងប្រព័ន្ធ Wi-Fi ដូចគ្នា ឬក៏ ប្រើប្រាស់ខ្សែ Ethernet ដូចគ្នាផងដែរនូវការភ្ជាប់រវាងខ្សែ USB-C ឬ ខ្សែ Thunderbolt ទៅអាដាប់ទ័រ Gigabit Ethernet ។ ប្រសិនបើអ្នកបានប្រើបណ្តាញ Wi-Fi សូមប្រាកដថា វាអាចដំណើរការបានស្ថេរភាព ហើយកុំភ្លេចដោតកុំព្យូទ័រ និង Mac ជាមួយនឹង AC ដើម្បីជៀសវាងបញ្ហា ខណៈពេលកំពុងផ្ទេរទិន្នន័យ កើតឡើងជាយថាហេតុ។

3. ដំឡើង Windows Migration Assistant
Migration Assistant គឺជាកម្មវិធីដើម ដែលត្រូវបានភ្ជាប់មកជាមួយនឹង កុំព្យូទ័ររបស់ Apple ទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកចង់ផ្ទេរទិន្នន័យពី Mac ទៅ Mac អ្នកមិនចាំបាច់ត្រូវដំឡើងកម្មវិធីនេះទេ។ ម្យ៉ាងទៀតមុនពេលអ្នកដោនឡូតកម្មវិធីនេះយកមកប្រើប្រាស់ ត្រូវពិនិត្យមើលប្រព័ន្ធប្រតិបត្តិការនៅលើ Mac របស់អ្នកជាមុនសិន ដូចជា៖
• ប្រសិនបើ Mac របស់អ្នកកំពុងប្រើប្រាស់ macOS Mojave អ្នកត្រូវដោនឡូត Windows Migration Assistant v2.2.0.0 ។
• ដោនឡូត Windows Migration Assistant v2.1.2.0 សម្រាប់ការផ្ទេរទិន្នន័យពីកុំព្យូទ័រ ទៅ macOS High Sierra និង Sierra ។
• ដោនឡូត Windows Migration Assistant v1.0.5.7 សម្រាប់ការផ្ទេរទិន្នន័យពីកុំព្យូទ័រ ទៅ macOS ElCapitan ឬ ស៊េរីចាស់ជាងនេះ។
• បន្ទាប់ពីដំណើរការដំឡើងរួច សូមបើកកម្មវិធី Windows Migration Assistant នៅលើកុំព្យូទ័រ និងចុចលើពាក្យ « Continue» ។

4. បើកដំណើរការ Migration Assistant នៅលើ Mac ថ្មីរបស់អ្នក
បើក Migration Assistant នៅលើ Mac របស់អ្នក ដោយចូលទៅកាន់កម្មដំណើរការ Finder និងចុចលើ Applications បន្ទាប់មកចុច Utilities Folder និងជ្រើសរើស Migration Assistant បន្ទាប់ពីកម្មវិធីត្រូវបានបើក និងមានសារ មួយសួរថា តើអ្នកចង់ផ្ទេរទិន្នន័យតាមវិធីមួយណា? សូមជ្រើសរើសពាក្យ «From a Windows PC» ជាចម្លើយ ហើយចុចពាក្យ Continue ដើម្បីបញ្ជាក់ ម្យ៉ាងទៀតវានឹងលោតផ្ទាំងមួយមកទៀត ដូច្នេះអ្នកអាចជ្រើសរើសឈ្មោះកុំព្យូទ័ររបស់អ្នកបាន។

5. ពិនិត្យមើលលេខកូដសុវត្ថិភាព
កូដសុវត្ថិភាព នឹងបង្ហាញនៅលើទាំងកុំព្យូទ័រ និង Mac របស់អ្នក។ ហើយអ្នកត្រូវប្រាកដថាលេខកូដនេះ គឺដូចគ្នានៅលើឧបករណ៍ទាំងពីរនេះ បន្ទាប់មកចុចលើពាក្យ Continue ។

6. ជ្រើសរើសទិន្នន័យ
នៅក្នុងកុំព្យូទ័រ សូមជ្រើសរើសទិន្នន័យ ដែលចង់ផ្ទេរ ទៅ Mac ថ្មីរបស់អ្នក បន្ទាប់មកចុចពាក្យ Continue ដូច្នេះទិន្នន័យនឹងចាប់ផ្តើមដំណើរការ ផ្ទេរពីកុំព្យូទ័រ ទៅ Mac ថ្មីរបស់អ្នកហើយ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ZTE បង្ហាញ Projector Hotspot Android 4G

ដោយ: ដាលីស 1 PM, Saturday, 09 May, 2015

នៅក្នុងពិធីតាំងពិព័រណ៍ CES 2014 កាលពីដើមឆ្នាំកន្លងទៅនេះ ZTE ក្រុមហ៊ុននាំមុខ ខាងតិចណូឡូជីរបស់ប្រទេសចិន បានដាក់បង្ហាញ Projector Hotspot ប្រភេទយកតាមខ្...

Huawei MediaPad X2 ធេប្លេតថ្មី អាចទូរស័ព្ទបាន

ដោយ: ដាលីស 9 PM, Monday, 07 Sep, 2015

Huawei MediaPad X2 ធេប្លេតស៊េរីថ្មីចុងក្រោយគេបំផុត ដែលមានតួគ្រឿងស្តើងត្រឹមតែ 7.18មីល្លីម៉ែត្រ ទម្ងន់​ស្រាល​ត្រឹមតែ 249ក្រាម ប្រើជាទូរស័ព្ទដៃបាន និង...

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018

នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងច...

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។ iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital ...

Tomnerb.Com - YouTube Channel