ចូលចិត្តទំនើប

Toyota Vios ២០១៧ មកដល់កម្ពុជាហើយ

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានផ្សព្វផ្សាយពីរថយន្តប្រចាំឆ្នាំ ២០១៧ របស់ខ្លួន គឺ Toyota Vios ដែលមកដល់កម្ពុជា។

Toyota Vios ២០១៧ ជារថយន្តកំពុងពេញនិយម ក្នុងប្រទេសម៉ាឡេស៊ីពេលបច្ចុប្បន្ន។

រថយន្តតូយ៉ូតា ជាប្រភេទរថយន្តតូចលក្ខណៈគ្រួសារ។ ដូច្នេះ Toyota Vios ២០១៧ មិនបានផ្លាស់ប្តូរខ្លួនទៅជារថយន្តខ្នាតធំនោះទេ រថយន្តនេះនៅតែសម្រាប់ក្រុមគ្រួសារ ដែលមានសមាជិកតិច។ ចំណុចកែប្រែគឺឧបករណ៍បំពាក់ ក្នុងរថយន្តកាន់តែទំនើប និងម៉ូដខាងមុខរថយន្តកាន់តែសង្ហា ស័ក្តិសមសម្រាប់គ្រួសារសម័យថ្មី។

Toyota Vios ២០១៧ ជាប្រភេទរថយន្តប្រើសាំង មានកម្លាំងម៉ាស៊ីន ១.៤៩៦ cc អាចឲ្យអ្នកជិះបាន ៥ រូប។

ទាក់ទងនឹងតម្លៃរថយន្ត សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនតូយ៉ូតាបានប្រកាសថា Toyota Vios ២០១៧ មានតម្លៃ ២៧.៧០០ ដុល្លារសហរដ្ឋអាមេរិក។

នេះជាដំណឹងល្អ សម្រាប់ហ្វេនរបស់តូយ៉ូតា។ លោកអ្នកអាចចូលទស្សនាគេហទំព័ររបស់តូយ៉ូតាកម្ពុជា ឬទៅក្រុមហ៊ុនផ្ទាល់ ដើមី្បទទួលបានព័ត៌មានបន្ថែមរបស់ Toyota Vios ២០១៧ ៕

Toyota-Vios-2017-Cambodia-tomnerb-02

Toyota-Vios-2017-Cambodia-tomnerb-04

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

PlayStation Classic អាចលេងជាមួយឧបករណ៍បញ្ជារគ្មានខ្សែ

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ម៉ាស៊ីនហ្គេម PlayStation Classic បាននឹងកំពុងជួបប្រទះនឹងបញ្ហាចោទដ៏ធំមួយ គឺកង្វះខាតឧបករណ៍បញ្ជារគ្មានខ្សែ។ ប៉ុន្តែក្រុមហ៊ុន Sony មិនបានសំងំស្ងៀមទេ ដោយ...

Tomnerb.Com - YouTube Channel