ចូលចិត្តទំនើប

ក្រុមហ៊ុន Toyota ដាក់បង្ហាញរថយន្តអគ្គិសនី សម្រាប់កីឡាអូឡាំពិកឆ្នាំ 2020 នៅក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Saturday, 20 Jul, 2019

យានយន្តដំបូងរបស់ក្រុមហ៊ុន Toyota សម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2020 ដែលនឹងប្រារព្ធឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដែលមិនមែនជារថយន្តចេះហោះហើរទេ ប៉ុន្តែវាគឺជារថយន្តដ៏អស្ចារ្យមួយគ្រឿង ដែលក្រុមហ៊ុនបានធ្វើការសន្យាទុកជាមុន។ នៅថ្ងៃនេះក្រុមហ៊ុន ក៏បានដាក់បង្ហាញរថយន្តម៉ូដែល APM (Accessible People Mover) ដែលជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ហើយត្រូវបានរចនាឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក 2020 ខាងមុខនេះ។ រថយន្តអគ្គិសនីនេះ អាចបើកបរក្នុងល្បឿន 19គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបាន 5នាក់។ រថយន្តនីមួយៗ ត្រូវបានបំពាក់ដោយអាគុយ Lithium-ion និងអាចដំណើរការបាន 100គីឡូម៉ែត្រ ខណៈពេលបញ្ចូលថាមពលថ្មម្តង។ រថយន្ត APM ចំនួន 200គ្រឿង នឹងត្រូវបានប្រើប្រាស់ ដើម្បីដឹកមនុស្សទៅកាន់ទីតាំងក្រកួតកីឡាផ្សេងៗ នៅក្នុងទីលានប្រារព្ធកីឡាអូឡាំពិក 2020 នេះតែម្តង។


ហេតុផលមួយ ដែលបណ្តាលឱ្យក្រុមហ៊ុន Toyota ផលិតរថយន្តប្រភេទនេះឡើងមក ដោយសារតែ ផ្តល់ភាពងាយស្រួលសម្រាប់បុគ្គលិក និងអត្តពលិក ព្រមទាំងភ្ញៀវដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនឹងមកចូលរួមទស្សនាការប្រកួតកីឡាអូឡាំពិក រួមជាមួយនឹងជនពិការ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ ឬ គ្រួសារដែលមានក្មេងតូចៗ ដោយសារតែ រថយន្ត APM នីមួយៗអាចដាក់កៅអីរុញ ឬ រទេះរុញ និងរួមបញ្ចូលទាំងមានច្រកចេញ/ចូលដ៏ទូលាយ។

ម្យ៉ាងទៀត ដំណោះស្រាយនៃការដឹកជញ្ជូននេះ ប្រាកដជាមានសារៈប្រយោជន៍សម្រាប់អត្តពលិក ជនពិការ និងអ្នកទស្សនាផ្សេងៗទៀត។ ជាធម្មតា នៅក្នុងព្រឹត្តិការណ៍នៃកីឡាអូឡាំពិក និតប៉ារ៉ាឡាំពិក មិនមានកំណត់ត្រាល្អបំផុត ជាមួយនឹងភាពងាយស្រួលទៅលើការដឹកអ្នកដំណើរឡើយ។ ម្យ៉ាងទៀត កាលពីឆ្នាំ 2018 ព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅប្រទេសកូរ៉េ បានជួបប្រទះបញ្ហាប្រឈមជាច្រើន ទាក់ទងនឹងបញ្ហាដឹងភ្ញៀវមកទស្សនានៅក្នុងតំបន់។ សម្រាប់ទីក្រុងតូក្យូ គឺជាទីក្រុងមួយ ដែលមានការរីកចម្រើនបំផុត ប្រចាំប្រទេសជប៉ុន ដូច្នេះប្រាកដជា មានមនុស្សម្នាជាច្រើនកកកុញរស់នៅ ដែលអាចប្រឈមនឹងបញ្ហានេះខ្ពស់។



បន្ថែមលើនេះ ក្រុមហ៊ុន Toyota ត្រូវបានគេរំពឹងថា នឹងបង្ហាញការច្នៃប្រឌិតបន្ថែមផ្សេងទៀត មុននឹងពេលព្រឹត្តិការណ៍នេះមកដល់ ដូចជារថយន្តហោះ ដែលនឹងបំភ្លឺភ្លើងនៅក្នុងទីលានប្រកួតកីឡាអូឡាំពិក រួមទាំងមនុស្សយន្ត ដែលអាចនាំយកម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ មកជូនភ្ញៀវ។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តដ៏អស្ចារ្យនេះ ក៏មានគម្រោងសាងសង់រ៉ូបូត ដែលអាចជួយសម្រួលដល់ភ្ញៀវមកទស្សនា ឱ្យទទួលបាននូវផាសុកភាព និងភាពងាយស្រួលតាមដែលអាចធ្វើទៅបាន នៅអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក 2020 ខាងមុខនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Gadget ប្លែកៗជំនួយ ដល់ការវាយអត្ថបទ

ដោយ: ដួងច័ន្ទ 11 PM, Monday, 04 Sep, 2017

ចូលចិត្តផ្ញើសារ តាមទូរសព្ទដៃមែនទេ? អញ្ចឹង នាំគ្នាមកស្គាល់ Gadget សម្រាប់ជាជំនួយដល់ការ វាយអត្ថបទសារ កាន់តែងាយស្រួល និងឆាប់រហ័ស។ Brolly Texting Umbre...

Galaxy Note 8 នឹងមានតម្លៃជិត $1,000 នៅពេលចេញលក់ ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

មានព័ត៌មានជាច្រើន និយាយអំពីទូរសព្ទស៊េរីថ្មីរបស់ Samsung គឺ Galaxy Note 8។ ដូច្នេះក្នុងថ្ងៃ នេះ ទំនើប សូមបង្ហាញពីដំណឹងថ្មីៗ អំពី Note 8 បន្ថែមទៀត សម...

App របស់ Samsung បង្ហាញពីផលិតផលថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ការ Update ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបញ្ចេញសម្រាប់កម្មវិធី Galaxy Wearable App បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះពិតជាបាននឹ...

iPad Pro ចេញថ្មី កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018

បន្ទាប់ពីព័ត៌មានចចាមអារ៉ាមលេចលឺអស់ពេលជាច្រើនខែមកនេះ ក្រុមហ៊ុន Apple នៅថ្ងៃនេះបានប្រកាសអំពី iPad Pro រចនាថ្មីស្រឡាងទាំងស្រុង ជាមួយនឹង Bezel កាន់តែស្...

Tomnerb.Com - YouTube Channel