ចូលចិត្តទំនើប

Toyota ជួបបញ្ហាពោងសុវត្ថិភាពទៀតហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

បញ្ហាដែលកើតមានចេញពីបញ្ហាពោងសុវត្ថិភាពរបស់ Takata នៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកោះហៅរថយន្តប្រមាណ 1.7 លានគ្រឿងទូទាំងពិភពលោក ត្រឡប់ចូលក្រុមហ៊ុនវិញ ដែលក្នុងនោះមានចំនួន 1.3 លានគ្រឿងជារថយន្តកំពុងប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ ការកោះហៅរថយន្តត្រឡប់ចូលក្រុមហ៊ុនវិញនេះ កើតឡើងដោយសារបញ្ហាពោងសុវត្ថិភាព។

ការកោះហៅថ្មីនេះ គ្រប់ដណ្តប់លើរថយន្តដែលត្រូវបានផលិតក្នុងចន្លោះឆ្នាំ 2010 និង 2015 ហើយវាកើតឡើងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុន Toyota បានបញ្ចេញសេចក្តីប្រកាសព័ត៌មានកោះហៅរថយន្ត 65,000 គ្រឿងត្រឡប់ចូលក្រុមហ៊ុនជាលើកទីពីរ បន្ទាប់ពីការព្រួយបារម្ភលើការជួសជុលលើកទីមួយ នៅតែមិនទាន់ផ្តល់សុវត្ថិភាពពេញលេញ។
ក្រុមហ៊ុន Toyota មិនមែនជាក្រុមហ៊ុនផលិតរថយន្តតែមួយទេ ដែលបានជួបប្រទះនឹងបញ្ហានេះ។ ក្រុមហ៊ុន Ford បានបញ្ជាក់កាលពីពេលថ្មីៗនេះថាក្រុមហ៊ុនបានធ្វើការកោះហៅរថយន្តប្រមាណ 1 លានគ្រឿង ដែលកំពុងប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកត្រឡប់វិញដែរ ដោយសារបញ្ហាពោងសុវត្ថិភាព Takata។

នេះគឺជាចំនួនតួលេខដ៏ធំមួយ មកទល់ពេលបច្ចុប្បន្ននេះ ជាមួយនឹងចំនួនរថយន្ត 37 លានគ្រឿង ដែលទាមទារការជួសជុលនៅក្នុងសហរដ្ឋអាមេរិកតែមួយគត់។ វាក៏ជាការចំណាយដ៏ថ្លៃមួយដែរ ដែលក្នុងនោះមានក្រុមហ៊ុន Honda, Nissan និងក្រុមហ៊ុនផលិតផលយានយន្តដទៃទៀត ដែលបានចំណាយថវិការាប់រយលានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ។
ចំណែកក្រុមហ៊ុន Takata ផ្ទាល់បានប្រកាសក្ស័យធន កាលពីឆ្នាំ 2017 បន្ទាប់ពីការកោះហៅរថយន្តត្រឡប់ចូលក្នុងក្រុមហ៊ុនវិញជាលើកដំបូង និងការចោទប្រកាន់លើការក្លែងបន្លំជាច្រើនទៀត ដែលបានធ្វើឱ្យអាជីវកម្មរបស់ក្រុមហ៊ុននេះរង្គោះរង្គើ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានចាប់ផ្តើមឡើងវិញជាមួយប្រព័ន្ធ Key Safety Systems ជាមួយនឹងការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនទៅជា Joyson Safety System។
ក្រុមហ៊ុន Toyota មានហេតុផលច្បាស់លាស់មួយ សម្រាប់ការបន្តការប្រុងប្រយ័ត្ន។ នៅក្នុងនោះមានចំនួនអ្នករងរបួស 290 នាក់ និងចំនួនអ្នកស្លាប់ 23 នាក់ ពាក់ព័ន្ធនឹងពោងសុវត្ថិភាព Takata ដែលធ្លុះធ្លាយរហែក នៅពេលរថយន្តប៉ះទង្គិចគ្នា។

ខណៈដែលមិនទាន់មានទិន្នន័យច្បាស់លាស់ អំពីចំនួនពោងសុវត្ថិភាពដែលកំពុងប្រឈមនឹងហានិភ័យទាំងនោះ ដូច្នេះក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតយានយន្តដទៃទៀតមិនចង់ឱ្យមានបញ្ហាកើតឡើងកាន់តែធ្ងន់ធ្ងរទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ជម្រើសកុំព្យូរទ័រ Mac ល្អបំផុត

ដោយ: ដួងច័ន្ទ 8 PM, Monday, 02 Oct, 2017

អ្នកកំពុងស្វែងរកកុំព្យូទ័រយួរដៃ សម្រាប់ប្រើប្រាស់មែនទេ? ទំនើប មានចម្លើយសម្រាប់អ្នកដែលចង់បានកុំព្យូទ័រល្អ រឹងមាំ រូបរាងទាក់ទាញ ជាពិសេសជាម៉ាកដ៏ល្បី គ...

Game Online ល្បីៗទាំង ១០ សម្រាប់ថ្ងៃបុណ្យ Christmas

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

Christmas កំពុងឈានចូលមកដល់ហើយ។ ពេលវេលាដ៏រីករាយបំផុតប្រចាំឆ្នាំ មកដល់ឆាប់ៗនេះហើយ មកជាមួយនឹងក្លិនផ្លែប៉ោម ក្លិនដើមឈើអែម និងដើមស្រល់ ជាមួយនឹងកិច្ចសន្យ...

គន្លឹះសាមញ្ញ ៥យ៉ាង សម្រាប់ថែទាំរថយន្ត នៅរដូវរងា

ដោយ: ចរិយា 10 PM, Tuesday, 13 Dec, 2016

រដូវរងា ឈានចូលមកហើយ។ ម្ចាស់រថយន្តទាំងឡាយ តើមានដឹងទេថា នៅក្នុងរដូវត្រជាក់ អ្នកត្រូវថែទាំរថយន្ត របស់អ្នក? អ្នកប្រហែលជាមិនធ្លាប់ដឹងឡើយ។ ក្នុងរដូវរងា អ...

នឹងមានអ្វីថ្មីសម្រាប់ iOS 13?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Feb, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងណែនាំមុខងារ Dark Mode ថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងត្រូវ update នៅចុងឆ្នាំនេះ។ សេចក្ត...

Tomnerb.Com - YouTube Channel