ចូលចិត្តទំនើប

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភាពងាយស្រួលជាងមុន។ ប្រសិនបើអ្នកគ្មានកម្មវិធីបកប្រែ អ្នកអាចពិបាកក្នុងការសួរសំណួរ ឬណែនាំពីខ្លួនអ្នកដោយគ្មានជំនួយ។ ប៉ុន្តែប្រសិនបើមានកម្មវិធីបកប្រែ អ្នកមិនចាំបាច់ជួល Guide បកប្រែ ដែលធ្វើឱ្យអ្នកចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរឡើយ។ ម្យ៉ាងទៀត កម្មវិធីបកប្រែមួយចំនួន អ្នកអាចដោនឡូត មកប្រើបានដោយគិតគិតថ្លៃផងដែរ។ ខាងក្រោមនេះគឺជា App បកប្រែទាំង 3 ដ៏ល្អបំផុត នឹងផ្តល់ភាពងាយស្រួលបំផុតដល់អ្នក ហើយអ្នកគួរមាននៅជាប់ខ្លួននៅពេលធ្វើដំណើរទៅបរទេស៖
1. Google Translate
Google Translate គឺជាកម្មវិធីបកប្រែមួយដ៏ល្បីល្បាញបំផុតនៅជុំវិញពិភពលោក ដែលអាចធ្វើការបកប្រែបានជាង 100 ភាសា។ កម្មវិធីនេះមានភាពបត់បែន និងងាយស្រួលក្នុងការបកប្រែ ហើយវាមានអត្ថប្រយោជន៍ច្រើនសម្រាប់ភាសា ដែលមានទម្រង់ជាប្រព័ន្ធសរសេរ ដូចជាភាសាចិន កូរ៉េ និងជប៉ុនជាដើម។ អ្នកអាចវាយបញ្ចូលអក្សរដើមរបស់អ្នក រួចហើយកម្មវិធីនឹងបម្លែងភាសានោះទៅជាភាសាផ្សេងមួយទៀត ដែលអ្នកបានកំណត់នៅក្នុងកម្មវិធី។

2. iTranslate
iTranslate គឺជាកម្មវិធីបកប្រែឈានមុខគេនៅលើពិភពលោក។ វាអាចធ្វើការបកប្រែ ពាក្យ ឃ្លា និងកថាខ័ណ្ឌ ជាង 90 ភាសាផ្សេងៗគ្នា។ អ្នកអាចមានជម្រើសក្នុងការនិយាយភាសាដើមកំណើតរបស់អ្នក ហើយស្តាប់វាជាភាសាផ្សេងមួយទៀត ។ ហើយម្យ៉ាងទៀតកម្មវិធីនេះ ក៏ដើរតួនាទីជាវចនានុក្រម ដើម្បីកំណត់ពាក្យ អាស្រ័យលើបរិបទផងដែរ។ iTranslate មានកម្រិតភាពត្រឹមត្រូវខ្ពស់នៅពេលបកប្រែភាសា។ លើសពីនេះការដោនឡូតកម្មវិធីនេះគឺឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកចង់ដំឡើងឱ្យមានលក្ខណៈពិសេសបន្ថែម អ្នកប្រហែលជាត្រូវចំណាយប្រាក់បន្តិចបន្តួចផងដែរ។

3. Speak and Translate
កម្មវិធី Speak and Translate គឺអនុញ្ញាតឱ្យអ្នកសន្ទនាបានច្រើនភាសា តាមរយៈអត្ថបទ ឬសម្លេង។ នៅពេលអ្នកប្រើ សម្លេងក្នុងការបកប្រែ វាត្រូវបានកំណត់ចំនួនបកប្រែ ត្រឹតតែ 54 ភាសាប៉ុណ្ណោះ។ ម្យ៉ាងទៀតអ្នកអាចបកប្រែពីអក្សរនៃអត្ថបទទៅការនិយាយចេញសម្លេង ឬពីការនិយាយទៅកាន់ការនិយាយដូចគ្នា។ ប៉ុន្តែការបកប្រែពីអត្ថបទទៅអត្ថបទ មានជម្រើសភាសាច្រើន ដោយអ្នកអាចធ្វើការបកប្រែ ភាសាជាក់លាក់មួយទៅ 100 ភាសាផ្សេងទៀត។ កម្មវិធីនេះ មាន សមាហរណកម្ម ជាមួយនឹងកម្មវិធី iCloud ដូច្នេះអ្នកអាចរក្សាទុកប្រវត្តិនៃការបកប្រែរបស់អ្នកនៅក្នុង iCloud បាន។ លើសពីនេះកម្មវិធីអាចធ្វើការបកប្រែជា លក្ខណៈអត្ថបទវែងៗបានរហូតដល់ 1500 តួអក្សរ។ អ្នកអាចធ្វើការដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃ ឥឡូវនេះបាន។ កម្មវិធីដ៏អស្ចារ្យមួយនេះ សូម្បីតែអ្នកពិការភ្នែកក៏ងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីនេះផងដែរ។

អត្ថបទអ្នកចង់អាន

Mercedes-Benz នឹងបញ្ចេញរថយន្ត X-Class Pickup ក្នុងខែកក្កដានេះ

ដោយ: ដួងច័ន្ទ 11 PM, Saturday, 08 Jul, 2017

កាលពីចុងឆ្នាំ 2016 ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរូបរាងរថយន្តប្រភេទ Pickup ដ៏ប្រណិត ជាមួយនឹងបច្ចេកវិទ្យា Concept X-Class។ នាសប្តាហ៍ខាងមុខនេះ ក្រ...

ចំណុចមានប្រយោជន៍ ទាំង ១០ ដែលអ្នកអាចធ្វើបាន ជាមួយម៉ាស៊ីនផ្លុំសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

អ្នកតែងប្រើម៉ាស៊ីនផ្លុំសក់ របស់សម្រាប់សម្ងួតសក់សើម ឬផ្លុំប៉ោងធ្វើម៉ូតសក់នានាបាន។ ប៉ុន្តែមានមុខងារជាច្រើនបែបទៀត នៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។ ពង...

ឧបករណ៍សាកថ្មរបស់ Baseus ប្លែកខុសពីគេ

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Mar, 2019

សព្វថ្ងៃនេះនៅក្នុងទីផ្សារមានជម្រើសឧបករណ៍សាកថ្មមានជាច្រើនប្រភេទ ដែលអាចឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត ជ្រើសយកផលិតផលណាមួយមកប្រើប្រាស់។ ហេតុនេះហើយបានជ...

Sonic Sweetener Cup ញ៉ាំកាហ្វេ ហើយស្តាប់ភ្លេងក្នុងកែវតែមួយ

ដោយ: ស. លីង 9 PM, Thursday, 09 Mar, 2017

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford បានបង្ហាញថា ប្រសិនបើអ្នកស្តាប់ភ្លេង ក្នុងពេលអ្នកទទួលទានកាហ្វេ នោះអ្នកអាចដឹង និងក្រេបនូវរសជាតិផ្អែម នៅក្នុង...

Tomnerb.Com - YouTube Channel