ចូលចិត្តទំនើប

ទំនងណាស់! កំពូលឧបករណ៍អេឡិចត្រូនិច (Gadgets) ទាំង 9 នេះ!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ភាពខ្ជិលច្រអូស មិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ ប៉ុន្តែវាក៏ជាកត្តាមួយ ជួយជម្រុញយ៉ាងខ្លាំង ដល់អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវ បានខិតខំប្រឹងប្រែង ស្វែងរកគំនិតច្នៃប្រឌិត នឹងបង្កើតឧបករណ៍អេឡិចត្រូនិចថ្មីៗ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលស្ទើរតែមិនគួរឱ្យជឿថាពួកគេអាចបង្កើតបានពិតមែន។ នេះក៏អាចជាការពន្យល់ផងដែរ ថាហេតុអ្វីបានជាឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះកាន់តែកើនឡើងច្រើន និងឧបករណ៍អេឡិចត្រូនិចមួយចំនួន ក៏អាចបញ្ជាពីចម្ងាយ ដែលបានលេចរូបរាងឡើងមកមិនដាច់? តោះមកតាមដានជាមួយនឹងយើងទាំងអស់គ្នា ថាតើមានឧបករណ៍អេឡិចត្រូនិច និងម៉ាស៊ីនអេឡិចត្រូនិច ដ៏មានប្រជាប្រិយភាពបំផុតចំនួន 10 ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នក។
1. Windoro
Windoro គឺជាឧបករណ៍អេឡិចត្រូនិកម្យ៉ាង ដែលជួយសម្អាតបង្អួចផ្ទះរបស់អ្នក។ ឧបករណ៍នេះ មានពីរបំណែក ដែលធ្វើការងារដោយមានជំនួយពីកម្លាំងម៉ាញេទិច ហើយវាអាចសម្អាតកញ្ចក់បង្អួចរបស់អ្នក ឱ្យបានស្អាតល្អ និងឆាប់រហ័ស។

2. QuickZip
QuickZip គឺជាខ្សែរ៉ូត មានលក្ខណៈមូលដ្ឋានដ៏សាមញ្ញ ប៉ុន្តែវាមានមេដែកពីរភ្ជាប់ទៅផ្នែកម្ខាងៗនៃខ្សែរ៉ូត។ គំនិតនេះ គឺបានមកពីវិស្វករដ៏ល្បីល្បាញម្នាក់ ដោយគាត់យល់ថាខ្សែរ៉ូតនេះត្រូវបានផលិតឡើងមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ព្យាយាមកែលម្អវាកាន់តែងាយស្រួលប្រើប្រាស់ជាងនេះឡើយ។ ដូច្នេះគាត់ក៏មានគំនិតច្នៃប្រឌិតនូវ ខ្សែរ៉ូតដ៏ពិសេសនេះឡើងមក ទើបធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិចមួយ ឈ្មោះថា Under Armour បានយកគំនិតនេះទៅច្នៃប្រឌិតឡើងបន្ថែមបន្ត ដែលឱ្យឈ្មោះវាថា QuickZip ដ៏ល្អប្រណីតនេះឡើង ឱ្យមានរូបរាងយ៉ាងពិតប្រាកដ។

3. iRobot Roomba 530

ម៉ាស៊ីនបូមធូលីដ៏ល្អប្រណីតមួយនេះ នឹងធ្វើឱ្យផ្ទះរបស់អ្នកស្អាត និងគ្មានធូលីដី ដោយអ្នកគ្រាន់តែចាប់ផ្តើមចុចដំណើរការវាប៉ុណ្ណោះ អ្នកនឹងអាចអង្គុយលេងកម្សាន្ត នៅលើសាឡុងយ៉ាងរីករាយ ព្រមជាមួយនឹងការទទួលទានកាហ្វេដ៏ឆ្ងាញ់។ ពីព្រោះថា iRobot នឹងធ្វើការងារបូមធូលីដី ជំនួសការសម្អាតដោយដៃផ្ទាល់របស់អ្នក យ៉ាងមានប្រសិទ្ធភាពបំផុត ដោយសារតែវាមានបំពាក់បច្ចេកវិទ្យាដ៏ទំនើបបំផុត។

4. វ៉ាលី Hop!

វ៉ាលី Hop! នេះ អាចផ្លាស់ទីបានដោយខ្លួនឯង ដោយមិនចាំបាច់មានការអូសពីអ្នក លើសពីនេះវ៉ាលីនេះនឹងដើរតាមអ្នក នៅគ្រប់ ទីន្លែងដែលអ្នកបានទៅ ដោយសារតែវ៉ាលីនេះមានបំពាក់បច្ចេកវិទ្យា Sensor ចំនួន 3 គ្រាប់ ដែលត្រូវបានរចនាឡើង ដើម្បីកំណត់ទីតាំងរបស់អ្នក។ ម្យ៉ាងទៀតប្រសិនបើ Hop! បាត់ អ្នកក៏អាចទទួលបានការជូនដំណឹងតាមរយៈទូរស័ព្ទរបស់អ្នកភ្លាមៗផងដែរ។

5. Auto Mee S

Auto Mee S គឺជាឧបករណ៍ស្វ័យប្រវត្តិមួយ ដែលជួយសម្អាតអេក្រង់ស្មាតហ្វូន និង Tablet របស់អ្នក ក្នុងរយៈពេលត្រឹមតែ 4 វិនាទីប៉ុណ្ណោះ។ ឧបករណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនមួយមានឈ្មោះថា Takara Tomy ។ លើសពីនេះ Auto Mee S មាន 4 ពណ៌ដ៏ស្រស់ស្អាត គឺពណ៌ទឹកក្រូច ពណ៌ខៀវ ពណ៌ក្រហម និងពណ៌ស។

6. Clicker Remote

រីម៉ូតបញ្ជាដ៏ពិសេសនេះ គឺត្រូវបានច្នៃប្រឌិតឡើងដ៏ពិសេសសម្រាប់បុរសៗ ដោយសារតែរីម៉ូតបញ្ជានេះមានចំណុច សម្រាប់គាស់ស្រាបៀរបានយ៉ាងរហ័ស និងងាយស្រួលបំផុត។

7. Ostrich Pillow

Ostrich Pillow គឺជាខ្នើយដ៏អស្ចារ្យ ដែលអនុញ្ញាតឱ្យអ្នកគេងបាន គ្រប់ទីកន្លែង មិនថាអ្នកអង្គុយនៅលើកៅអីក្នុងឡានក្រុង ឬក៏ នៅក្នុងយន្តហោះ ឬក៏កន្លែងធ្វើការរបស់អ្នកនោះទេ អ្នកគឺសុទ្ធតែគេងបានយ៉ាងលក់ស្រួល។

8. ឧបករណ៍ចាក់ស្រាក្រហម (The wine carafe)

ឧបករណ៍នេះមានភាពល្អឥតខ្ចោះ សម្រាប់ការចាក់ស្រាក្រហម នៅក្នុងពិធីជប់លៀងលក្ខណៈគ្រួសារ ឬក៏ ពិធីជួបជុំមិត្តភក្តិដែលធ្វើនៅក្នុងគេហដ្ឋានរបស់អ្នកជាដើម។ សម្រាប់លក្ខណៈពិសេសនៃឧបករណ៍ចាក់ស្រានេះ គឺវាអាចចាក់ស្រាម្តង បានរហូតដល់ 4 កែវក្នុងពេលដំណាលគ្នា ដូចនេះអ្នកមិនចាំបាច់ខាតពេលវេលា ចាក់ស្រាឱ្យមិត្តភក្តិរបស់អ្នកម្តងម្នាក់ៗនោះឡើយ ។

9. Stirring Mug (ពែង កូរដោយស្វ័យប្រវត្តិ)

Stirring Mug គឺជាពែងដ៏ឆ្លាតវៃ ដែលវាអាចលាយតែ ឬក៏ កាហ្វេ ជាមួយនឹងទឹកដោះគោខាប់ ស្ករ-ស ឬ គ្រីមទឹកដោះគោ…ជាដើម ដោយអាចលាយបញ្ចូលគ្នានូវគ្រឿងផ្សំទាំងនេះ ដោយស្វ័យប្រវត្តិបាន។ ដូច្នេះអ្នកមិនចាំបាច់ហត់ ត្រូវកូរបញ្ចូលគ្រឿងផ្សំទាំងនេះតទៅទៀតឡើយ នៅពេលអ្នកមានពែងនេះហើយ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

គន្លឹះស្វែងរក កម្មវិធីស្រូបយកថាមពល ថ្មទូរសព្ទ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 08 Aug, 2017

ទូរសព្ទរបស់អ្នក តែងតែប្រើប្រាស់ថាមពលថ្មច្រើន ធ្វើឱ្យអ្នកត្រូវបញ្ចូលថាមពលជាញឹកញាប់ សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។ អ្នកប្រាកដជាមានចម្ងល់ថា គ្រាន់តែក...

Hub Robot របស់ LG គឺជាកូនកាត់រវាង Bicentennial Man និង Eve ក្នុង រឿង Wall-E

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

Robot ប្រើប្រាស់បច្ចេកវិទ្យាសម្លេងរបស់ Amazon Alexa ដើម្បីបំពេញមុខងារក្នុងគេហដ្ឋាន។ កាលពីពេលថ្មីៗ ក្រុមហ៊ុន LG បានប្រកាសអំពីផលិតផលថ្មីៗ ដូចជា កាសត្...

Galaxy S10 5G ជិតចេញលក់នៅកូរ៉េហើយ

ដោយ: ដួងច័ន្ទ 2 PM, Thursday, 04 Apr, 2019

ទូរសព្ទ 5G របស់ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 05 ខែមេសា ឆាប់ៗខាងមុខនេះហើយ។ ការបញ្ចេញលក់ម៉ូដែល S...

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបក...

Tomnerb.Com - YouTube Channel