ចូលចិត្តទំនើប

ម្ចាស់ក្រុមហ៊ុនកម្មវិធី TikTok ទំនងជាបានទិញ Jukedeck សម្រាប់ការ Startup តន្ត្រី AI

ដោយ: ភារុន 9 AM, Friday, 26 Jul, 2019

ក្រុមហ៊ុន ByteDance ដែលជាម្ចាស់ក្រុមហ៊ុននៅពីក្រោយកម្មវិធី TikTok ទំនងជាចាប់ផ្តើមអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ដោយទទួលបានការអភិវឌ្ឍន៍ Software តន្ត្រី AI ។ ក្រុមហ៊ុន Jukedeck បានបង្កើតឧបករណ៍មួយ ដែលអាចបង្កើតតន្រ្តី ដោយស្វ័យប្រវត្តិ ហើយបន្ទាប់មកអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលៃតម្រូវ វិសាលភាពនៃសមាមាត្រ ចង្វាក់ និងកម្រិត។


ខណៈពេល ដែលវីដេអូរបស់កម្មវិធី TikTok មានមូលដ្ឋានទៅលើតន្ត្រីមានអាជ្ញាប័ណ្ណដូចជា៖ «Old Town Road» ឬ «Good as Hell» ។ ប៉ុន្តែ វាច្បាស់ណាស់ ដែលឧបករណ៍របស់ Jukedeck គឺទំនងជាមានភាពសក្តិសមជាង។ ហើយវីដេអូខ្លីៗរបស់កម្មវិធី TikTok ក៏អាចត្រូវបានរចនាឡើង ដើម្បីធ្វើសមកាលកម្មជាមួយជាមួយតន្ត្រី ហើយតន្ត្រីនេះក៏អាចផ្លាស់ប្តូរទៅតាមបំណង នឹងផ្តល់នូវការគ្រប់គ្រង ប្រកបដោយភាពច្នៃប្រឌិត សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងព្យាយាមស្វែងរកភាពដ៏ល្អឥតខ្ចោះរបស់វា។

ការទិញ Jukedeck គឺអាចជួយកម្មវិធី TikTok បញ្ជៀសបញ្ហាការចំណាយដ៏ធំសម្បើម និងបញ្ហាផ្តល់អាជ្ញាប័ណ្ណមួយចំនួនដូចជា៖ កម្មវិធី TikTok ត្រូវបង់លុយសម្រាប់តន្រ្តីទាំងអស់ ដូចនេះបទចម្រៀង គឺមិនមែនអាចប្រើប្រាស់បានដោយសេរី សម្រាប់ផ្តល់ជូនដល់ អ្នកលេងកម្មវិធី TikTok នោះទេ។ ដូច្នេះ កម្មវិធី TikTok បានទទួល Software តន្ត្រី AI គឺជាព័ត៌មានដ៏ល្អ សម្រាប់អ្នកនិយមលេងកម្មវិធី TikTok នេះ ដោយវាអាចធ្វើឱ្យមានការផ្លាស់ទី វីដេអូដែល off-platform បាន ហើយពួកគេមិនចាំបាច់ពឹងផ្អែក ទៅលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ TikTok ដើម្បីការពារពីការប្រើប្រាស់បទចម្រៀងល្បីៗផងដែរ។


ព័ត៌មាននៃការទិញយក Jukedeck ត្រូវបានរកឃើញដោយ Music Ally ដែលបានកត់សម្គាល់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jukedeck ក៏ដូចជាបុគ្គលិកជាច្រើនរបស់ខ្លួន បានចុះបញ្ជីទៅក្នុងក្រុមហ៊ុន ByteDance ដូចគ្នាទៅនឹងបុគ្គលិករបស់ក្រុមហ៊ុនមួយនេះផងដែរនៅលើ LinkedIn នាពេលឥឡូវនេះ។ លើសពីនេះ វិបសាយ Jukedeck គឺត្រូវបាន Offline ថែមទៀត នាពេលឥឡូវនេះ។ ម្យ៉ាងទៀត នាយកប្រតិបត្តិរបស់ Jukedeck ឥឡូវនេះក៏បានចុះនៅក្នុងបញ្ជីតំណែងជា នាយកនៅក្នុងទីពិសោធន៍អភិវឌ្ឍន៍ប្រព័ន្ធ AI របស់ក្រុមហ៊ុន ByteDance ៕

អត្ថបទអ្នកចង់អាន

Razer បញ្ចេញលក់កាសស្តាប់ទម្ងន់ស្រាលដំបូងបង្អស់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

កាសស្តាប់ទម្ងន់ស្រាលថ្មីរបស់ក្រុមហ៊ុន Razer អាចនឹងក្លាយជាជម្រើសកាសស្តាប់មានតម្លៃសមរម្យមួយ ឆ្លើយតបនឹងអ្នកដែលមានបញ្ហាធ្ងន់ក្បាល និងបែកញើសត្រចៀក។ កាសស...

តោះមកមើលរូបភាព AirPower បែកធ្លាយថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Mar, 2019

រូបភាពថ្មីមួយសន្លឹក នៃផលិតផលមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានពន្យារពេលយ៉ាងយូរក្នុងការចេញលក់ នោះគឺឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower បានលេចឡើងនៅលើ...

កាបូប ស្រ្តីដ៏ឆ្លាតវៃជាងគេ លើពិភពលោក

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

អ្នករៀនភាសាកូរ៉េ ហើយចង់បង្កើនចំណេះផ្នែកពាក្យ ការបញ្ចេញសំឡេង វេយ្យាករណ៍ជាដើម ពេលនេះអ្នកមានជំនួយហើយ ព្រោះ install app ទៅក្នុងទូរស័ព្ទរបស់អ្នក Android...

កាសត្រចៀក SteelSeries Arctis 3 អាចភា្ជប់ Bluetooth និង មានខ្សែ audio

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

SteelSeries បាន Update កាសត្រចៀករបស់ខ្លួនទៅជា Arctic 3 មានខ្សែ នឹងអាចភ្ជាប់ Bluetooth បាន ដើម្បីដាក់រួមបញ្ចូលគ្នាក្នុងការបង្កើនគុណភាព audio ថ្មី នឹ...

Tomnerb.Com - YouTube Channel