ចូលចិត្តទំនើប

TikTok ផ្តល់ជូននូវ កម្មវិធីបញ្ជាទិញ សម្រាប់ផលិតផល របស់ម្ចាស់ឧបត្ថម្ភកម្មវិធី

ដោយ: ភារុន 9 AM, Thursday, 22 Aug, 2019

TikTok គឺជាកម្មវិធីសម្រង់វីដេអូខ្លីៗ ហើយត្រូវបាននិយមលេងដោយយុវវ័យ។ នាពេលឥឡូវនេះ វាកំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយបន្ថែមការបង្ហាញនូវផលិតផលនៃម្ចាស់ឧបត្ថម្ភកម្មវិធី។ យោងទៅតាម របាយការណ៍ពី TechCrunch នៅថ្ងៃនេះបានលើកឡើងថា កម្មវិធីឥឡូវនេះនឹងអនុញ្ញាតឱ្យ Viewer អាចទិញផលិតផលទាំងនេះ ជាមួយនឹងការបង្ហាញរបស់ម្ចាស់ឧបត្ថម្ភកម្មវិធី ដោយមិនចាំបាច់ចាកចេញពីកម្មវិធី TikTok ឡើយ។ ហើយកម្មវិធីបញ្ជាទិញនោះមានឈ្មោះថា «Hashtag Challenge Plus» មានមុខងារថ្មី ដែលអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនបើកយុទ្ធនាការផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅក្នុងកម្មវិធី TikTok និងអនុញ្ញាតឱ្យអ្នកនិយមលេងកម្មវិធីនេះ អាចបញ្ជាទិញផលិតផលដោយផ្ទាល់ សម្រាប់អ្នកប្រើប្រាស់ Hashtag App។

Kroger ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានសាកល្បងលក្ខណៈពិសេសថ្មីនេះ កាលពីសប្តាហ៍មុន ជាមួយនឹង #TransformUrDorm Challenge។ អ្នកប្រើប្រាស់ TikTok App ត្រូវបានស្នើរសុំឱ្យបង្ហោះចូល មុន និងក្រោយពេលវីដេអូត្រូវបានតុបតែងលម្អ ដោយអ្នកនិយមលេង TikTok ។ ហើយពួកគេ ក៏ត្រូវបានគេអញ្ជើញឱ្យទិញផលិតផលតាមរយៈគេហទំព័រម៉ាកយីហោ Kroger នៅក្នុងកម្មវិធីបញ្ជាទិញរបស់ TikTok ផងដែរ។ នាពេលនេះ Hashtag App មានចំនួនអ្នកចូលមើលរហូតដល់ 447 លានដង ដោយឆ្លងកាត់រាប់រយវីដេអូផ្សេងៗគ្នា។

ក្រុមហ៊ុនជាច្រើនបានសាកល្បងរួចមកហើយ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនផ្ទាល់នៅលើ App នេះ។ ដូចអ្វីដែល Buzzfeed បានធ្វើកត់សម្គាល់នៅលើ Profile ថ្មីៗ ដែលឥទ្ធិពលនៃ TikTok ទៅលើយុវវ័យយ៉ាងខ្លាំង តាមរយៈតន្ត្រី ដែលត្រូវបានគេយកមកធ្វើចេញជាបទចម្រៀងនៅក្នុងវីដេអូរបស់អ្នកនិយមលេង TikTok។ សូម្បីតែ Sephora និង TooFaced ក៏បានបង្កើតយុទ្ធនាការនៅក្នុងកម្មវិធីនេះផងដែរ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយៗនេះផងដែរ។

ការបោះជំហាននៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមប្រព័ន្ធអ៊ីនធឺណិត នេះគឺជាការប្តេជ្ញាដ៏មុតមាំរបស់ TikTok ថ្មី ដែលទើបតែប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន។ ប៉ុន្តែ វិសាលភាពនៃកម្មវិធីអន្តរជាតិនេះ ទំនងជាអ្នកនិយមលេង TikTok មិនសូវមានការចាប់អារម្មណ៍លើពាណិជ្ជកម្មឡើយ។ ដូចគ្នាជាមួយនឹង Instagram នៅក្នុងឆ្នាំ 2013 ផងដែរ មុនពេលមកដល់នៃការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ម្ចាស់ឧបត្ថភ្ភកម្មវិធី ដែលមានគោលដៅខ្ពស់។

TikTok នៅតែជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីផ្សេងៗទៀតនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលយុវវ័យអាចទទួលសេរីភាពនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ លើសពីនេះ ជាមួយនឹងការឧបត្ថម្ភ Hashtag និងការចង្អុលបង្ហាញ អំពីគេហទំព័រម៉ាកយីហោនៅលើកម្មវិធី នោះទំនងជានឹងផ្លាស់ប្តូរ៕

អត្ថបទអ្នកចង់អាន

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុ...

Ford ដោះស្រាយបញ្ហាអគ្គិភ័យដោយកែលម្អ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

បើសិនជាអ្នកកំពុងបើកបររថយន្ត Ford GT Supercar ដ៏ទំនើបរបស់អ្នក នៅលើដងវិថី Mazda Raceway Laguna Seca អ្នកពិតជាមិនចង់ឃើញភ្លើងឆាបឆេះឡើងចេញពីម៉ាស៊ីននៅខាង...

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

Tomnerb.Com - YouTube Channel