ចូលចិត្តទំនើប

Thunderbolt 3 SSD ផ្តោតសំខាន់លើល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018

ក្រុមហ៊ុន Samsung បានបង្ហាញផលិតផល SSD ចល័តដំបូងប្រភេទ NVMe-Based មានឈ្មោះថា Portable SSD X5 ដែលមានអតិថិជនគោលដៅផ្តោតលើអ្នកជំនាញ IT និងផលិតករ Content ដែលត្រូវការផ្ទេរឯកសារទំហំធំឱ្យបានឆាប់រហ័ស។

វាមានល្បឿនក្នុងការអានទិន្នន័យបានរហូតដល់ 2,800MB ក្នុងមួយវិនាទី និងមានល្បឿន Write ទិន្នន័យរហូតដល់ 2,300MB ក្នុងមួយវិនាទី ហើយសម្រាប់ម៉ូដែលទំហំ 500GB មានល្បឿន 2,100MB ក្នុងមួយវិនាទី។ ល្បឿនសម្រាប់ការ Read និង Write នេះ រួមបញ្ចូលជាមួយប្រព័ន្ធតំណភ្ជាប់ Thunderbolt 3 ប្រភេទ 40Gbps-Bandwidth ដែលនឹងអនុញ្ញាតឱ្យម្ចាស់របស់ X5 អាចបញ្ជូនឯកសារទំហំ 20GB នៅក្នុងល្បឿនយឺតបំផុតត្រឹម 12 វិនាទី។ នវជាការអះអាងរបស់ក្រុមហ៊ុន Samsung។

អត្រាល្បឿនដ៏លឿននេះអាចជាអំណះអំណាងដ៏មានអត្ថប្រយោជន៍សម្រាប់អ្នកដែលធ្វើការងារជាមួយឯកសារប្រភេទ 4K Video ឬរូបថតដែលមាន Resolution ខ្ពស់ ក្នុងពេលដ៏ឆាប់រហ័ស។ ប៉ុន្តែអ្នកនឹងត្រូវការប្រើប្រាស់ Mac ឬ កុំព្យូទ័រលើតុ ដែលមានរន្ធដោត Thunderbolt 3 ដោយសារ X5 មិនមែនជាឧបករណ៍ Backwards Compatible និងមិនអាចដំណើរការជាមួយ USB ឡើយ។
ឧបករណ៍ Drive មានទម្ងន់ 150 ក្រាម ដែលរួមបញ្ចូលដោយស៊ុមខាងក្នុងប្រភេទ Shock-Resistant ប្រើប្រាស់សម្រាប់បញ្ឈប់ការឡើងកម្តៅ និងមុខងារការពារទិន្នន័យជាមួយបច្ចេកវិទ្យា AES 256-bit Hardware Encryption។

X5 ដែលមានការរចនាម៉ូដបែប Supercar នឹងមានវត្តមានក្នុងទីផ្សារនៅដើមខែកញ្ញា ឆាប់នេះហើយ សម្រាប់ជម្រើស 500GB ក្នុងតម្លៃ $400 ជម្រើស 1TB តម្លៃ $700 និងជម្រើស 2TB តម្លៃ $1,400 ដែលភ្ជាប់ជាមួយការធានាមានកំណត់រយៈពេល 3 ឆ្នាំផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Samsung QLED ជាក្តីសុបិន្តរបស់អ្នក ឈ្លក់វង្វេងនឹងពណ៌

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

សម្រាប់អ្នកដែលចង់ទស្សនាភាពយន្ត ដែលមានពណ៌ចម្រុះភ្លឺច្បាស់ ស្របតាមលំនាំដើមរបស់វា បច្ចេកវិទ្យា HDR ដែលមានបន្ថែមពណ៌ជាច្រើន គឺជាអំណោយដ៏ល្អបំផុត។ ប៉ុន្តែ...

ថៃ រៀបចំ Fast Auto Show Thailand ឆ្នាំ ២០១៧

ដោយ: ស. លីង 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន King of Auto Product បានប្រកាសថា ក្រុមហ៊ុននឹងរៀបចំពិធីផ្សព្វផ្សាយ និងលក់រថយន្ត ដោយមានទាំងរថយន្តថ្មី និងរថយន្តធ្លាប់ប្រើរួច។ ប្រធានចាត់ចែង...

កម្មវិធីជំនួយ សម្រាប់ជ្រើសរើស ដើមរុក្ខជាតិ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

ការដាំដើមរុក្ខជាតិច្រើន នៅក្នុងគេហដ្ឋានអាចជួយស្រូបយកសារធាតុពុល នៅក្នុងខ្យល់អាកាស និង ពង្រឹងគុណភាពខ្យល់ ដែលអាចជះឥទ្ធិពលវិជ្ជមានលើរាងកាយអ្នក។ អ្នកពិត...

ពន្លឺជំនួយសម្រាប់ កាមេរ៉ាទូរសព្ទ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

តើអ្នកធុញទ្រាន់ក្នុងការប្រើប្រាស់ទូរសព្ទដៃថតរូប ឬថតវីដេអូ មិនច្បាស់ ព្រិល ស្រអាប់ ដែលធ្វើឱ្យរូបភាព និងវីដេអូរបស់អ្នកបាត់បង់សោភណ្ឌភាពមែនទេ? បើមែន អ្...

Tomnerb.Com - YouTube Channel