ចូលចិត្តទំនើប

Apple ប្រកាសថាទូរសព្ទ iPhone 2020 ចំនួន 3 ម៉ូដែល នឹងមានការគាំទ្រប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Wednesday, 31 Jul, 2019

បច្ចុប្បន្ននេះ បណ្តាញ Network ចាប់ផ្តើមតំឡើងប្រព័ន្ធ 5G នៅជុំវិញពិភពលោកហើយ ដែលធ្វើឱ្យក្រុមហ៊ុនផលិតទូរសព្ទនានាក៏ចាប់ផ្តើមផលិតទូរសព្ទ និងដាក់លក់ទូរសព្ទ ដែលអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធ 5G ផងដែរ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់លក់ទូរសព្ទ ដែលអាចគាំទ្រប្រព័ន្ធ 5G នៅក្នុងឆ្នាំ 2020។ ម្យ៉ាងទៀត ឥឡូវនេះព័ត៌មានថ្មីៗនេះក៏បានបង្ហាញថាទូរសព្ទ iPhone 2020 ចំនួន3ម៉ូដែល របស់ក្រុមហ៊ុន នឹងអាចគាំទ្រប្រព័ន្ធ 5G ។

កាលពីខែមុន អ្នកវិភាគរបស់ក្រុមហ៊ុន Apple គឺលោក Ming-Chi Kuo ក៏បានរាយការណ៍ថា ឆ្នាំក្រោយនេះម៉ូដែលទូរសព្ទ iPhone ទំហំ 5.4-inch និង 6.7-inch នឹងអាចគាំទ្រប្រព័ន្ធ 5G ខណៈពេលដែលទូរសព្ទ iPhone XR ទំហំ 6.1-inch មានតម្លៃថោកជាងនេះ អាចប្រើបានត្រឹមតែប្រព័ន្ធ LTE ប៉ុណ្ណោះ។ បន្ថែមលើនេះ លោក Kuo ក៏បានធ្វើសេចក្តីរាយការណ៍ថ្មីមួយទៀត ហើយ MacRumors ក៏បាននិយាយថាលោក Kuo ក៏បានកែសម្រួលទៅនឹងការរំពឹងទុកនេះថា ទូរសព្ទ iPhone ចំនួន 3ម៉ូដែលនេះនឹងអាចគាំទ្រប្រព័ន្ធ 5G ។ ហើយលោកក៏បានកត់សម្គាល់ថា «ក្រុមហ៊ុន Apple គឺមានធនធានជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍទូរសព្ទ iPhone 5G បន្ទាប់ពីការទិញយកអាជីវកម្មរបស់ក្រុមហ៊ុន Intel Baseband» ហើយចំណែកឯតម្លៃនៃទូរសព្ទ Android 5G ក៏នឹងអាចធ្លាក់ចុះ។


ទោះបីជាយ៉ាងណា ព័ត៌មានបានបញ្ចេញមកត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួនកំពុងទទួលបានមុខជំនួញជាច្រើន ពីការវិនិយោគទុនទៅលើ ម៉ូឌឹម Intel ក្នុងតម្លៃមួយពាន់លានដុល្លារ ហើយ MacRumors ក៏បន្ថែមថាក្រុមហ៊ុន Apple មិនទាន់ត្រៀមខ្លួនផ្លាស់ប្តូរ ម៉ូឌឹម Intel មកពីក្រុមហ៊ុន Qualcomm នោះទេ រហូតដល់ឆ្នាំ 2021 មុនពេលដែលវានឹងអាចប្រើប្រាស់ Version ផ្ទាល់ខ្លួន។


ម្យ៉ាងទៀត លោក Kuo ក៏បានកត់សម្គាល់ថា ការរំពឹងរបស់ខ្លួនទៅលើទូរសព្ទ Android ភាគច្រើននឹងអាចគាំទ្រ Sub-6GHz Version របស់ប្រព័ន្ធ 5G ប៉ុន្តែមិនមែន mmWave Version ដែលផ្តល់ល្បឿនកាន់តែលឿនជាងនេះទេ។ ហើយលោក Kou ក៏បានសរសេរនៅក្នុងរបាយការណ៍ថា «គន្លឹះសំខាន់ គឺថាអតិថិជននឹងគិតថាប្រព័ន្ធ 5G គឺជាមុខងារដ៏ចាំបាច់នៅក្នុង 2H20។ ដូច្នេះ ម៉ូដែលទូរសព្ទ iPhone ដែលនឹងត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ពស់ គឺសុទ្ធតែអាចគាំទ្រប្រព័ន្ធ 5G សម្រាប់ការឈ្នះ Subsidies កាន់តែច្រើនឡើង ពីអ្នកធ្វើប្រតិបត្តិការទៅលើទូរសព្ទចល័ត និងបំណងរបស់អតិថិជនក្នុងការទិញទូរសព្ទ» ។ ជាពិសេស ក្រុមហ៊ុន Apple ក៏រំពឹងថាអតិថិជនរបស់ខ្លួន ក៏ចង់បានសមត្ថភាពទាញយកអត្ថប្រយោជន៍ពី ប្រព័ន្ធ 5G ដ៏ធំទូលំទូលាយនេះ ដោយគ្រាន់តែពួកគេចំណាយច្រើនជាងនេះបន្តិចប៉ុណ្ណោះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កាសតម្លៃទាប តែសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

ផលិតផល Earbuds គ្មានខ្សែដំបូងរបស់ Google គឺម៉ូដែល Pixel Buds មិនមែនជាផលិតផលសម្រាប់មនុស្សគ្រប់រូបឡើយ។ វាមិនគ្រាន់តែមិនអាចសម្រេចតាមអ្វីដែលគ្រប់គ្នាចង...

Microsoft វិនិយោគគម្រោង AI សម្រាប់ជួយជនពិការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 May, 2019

ថ្ងៃនេះ ជាគម្រប់ខួប 8 ឆ្នាំនៃទិវា Global Accessibility Awareness ហើយក៏ជាឆ្នាំទី 2 ដែលក្រុមហ៊ុន Microsoft កំពុងផ្តល់ជំនួយដល់គម្រោង AI មានន័យថា នឹងធ្...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

Nanoleaf Aurora អំពូលភ្លើងឆ្លាតវៃប្តូរពណ៌ តាមតន្រ្តី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ទំនើប សូមណែនាំអំពូលភ្លើងជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ ជាមួយនឹងរចនាបទបែបអនាគត កាល ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ហើយក៏មិនធ្លាប់បានដឹងថា អ្នកត្រូវការ...

Tomnerb.Com - YouTube Channel