ចូលចិត្តទំនើប

កាន់តែប្លែកជាមួយ Keyboard ពីរជាន់!

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ផលិតផល Keyboard ហាក់ដូចជាមិនមានអ្វីថ្មី គួរឱ្យទាក់ទាញចំណាប់អារម្មណ៍សោះមែនទេ? ជាមួយនឹងការរចនាទម្រង់វែង មាន Layout កម្រាស់ស្តើង ទាមទារឱ្យអ្នកត្រូវធ្វើចលនាដៃរបស់អ្នកទៅខាងឆ្វេង និងខាងស្តាំ ដើម្បីចុចឱ្យចំ Key ជាក់លាក់ណាមួយ។ បើសិនជាអ្នកគិតថា វាគួរឱ្យធុញទ្រាន់ ដូច្នេះសូមក្រឡេកមកមើលផលិតផលថ្មីរបស់ Chassepot/Royal Kludge ដែលអាចនឹងសក្តិសមនឹងការចង់បានរបស់អ្នក។ ម៉ូដែល C1000 គឺជា Keyboard មួយ ដែលបានផ្លាស់ប្តូរទីតាំង Numpad និង Keys បន្ថែមនៅផ្នែកខាងស្តាំនៃតួ Keyboard ទៅតំឡើងគរពីលើជួរគ្រាប់ចុចតួអក្សរជំនួសវិញ។

គំនិតច្នៃប្រឌិតដើមដំបូងចេញមកពីអតីតបុគ្គលិករបស់ក្រុមហ៊ុនមួយរូប ដែលសិក្សាអំពីប្រតិកម្មរបស់អ្នកប្រើប្រាស់កុំព្យូទ័រ។ គាត់មិនបានពេញចិត្តចំពោះការរចនាម៉ូដ Keyboard ភាគច្រើន ហើយក៏មិនពេញចិត្តក្នុងការលះបង់ទាំងឡាយណា ដើម្បីទទួលបានម៉ូដែល Tenkeyless ដែលបានបោះបង់ចោល Ten Keys ដើម្បីបង្កើត Numpad។ ជំនួសវិញ អតីតបុគ្គលិករូបនោះបានរចនាម៉ូដ Keyboard មួយដែលមានប៊ូតុងបន្ថែម តំឡើងទៅខាងលើវិញ។
បន្ថែមលើជួរតួលេខ ជួរសម្រាប់បញ្ជារ Media និង Function ផ្នែកខាងលើនៃ Keyboard រចនាថ្មីនេះ មានបន្ថែម Hardware Shortcuts សម្រាប់ Apps និង Folders។ នៅក្នុងរួមបញ្ចូលទាំងប៊ូតុងសម្រាប់ការគណនាលេខ និងគ្រាប់ចុចដែលប្រើប្រាស់សម្រាប់បើកឯកសារ និងប្រព័ន្ធគ្រប់គ្រងផងដែរ។ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺគ្រាប់ចុច Arrow Keys ត្រូវបានតំឡើងនៅផ្នែកខាងឆ្វេង នៃតួ Keyboard ជំនួសឱ្យការតំឡើងនៅខាងស្តាំដូច Keyboard ទូទៅ ដែលកត្តានេះផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ដៃខាងឆ្វេង។

ការវាយអត្ថបទនៅលើប៊ូតុងមេកានិច ដែលផលិតដោយក្រុមហ៊ុន Outemu របស់ប្រទេសចិន មានភាពងាយស្រួល និងមានការឆ្លើយតបបានលឿន។ យើងអាចស្រមៃថា នៅក្នុងនោះនឹងមានខ្សែកោងដ៏សំខាន់មួយ ផ្តល់ឱ្យនូវដង់ស៊ីតេនៃគ្រាប់ចុច និងមិនមានចន្លោះរវាងគ្រាប់ចុចនីមួយៗ។ ប្រាកដណាស់ថា វាទំនងជាមានទីផ្សារតម្រូវការតិចតួចសម្រាប់ផលិតផលបែបនេះ ដែលអាចនឹងជាទីផ្សារសម្រាប់តែអ្នកលេងហ្គេម ឬ Coder ដែលចង់ឱ្យការបំពេញការងាររបស់គេកាន់តែមានប្រសិទ្ធភាព។ ផលិតផលនេះបានស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយ Edition ជំនាន់មុនបានបង្ហាញខ្លួនខ្លះៗនៅក្នុងគេហទំព័រ Kickstarter។ នៅពេលនេះមិនមានការប្រមែប្រមូលមូលធនទៀតទេ ប៉ុន្តែយើងអាចរំពឹងបានថា ផលិតផលកម្មពេញលេញនឹងដំណើរការនៅក្នុងខែមិថុនាខាងមុខនេះ។ នៅក្នុងនោះមាន Version ចំនួន 2 ដែលនឹងក្លាយជាជម្រើសសម្រាប់អ្នក មានម៉ូដែល C1000Go ដែមាន Backlight ពណ៌ស និងម៉ូដែល C1000RGB ដែលទទួលបានពណ៌ RGB នៅពីក្រោមគ្រាប់ចុចនីមួយៗ។

Keyboard ថ្មីនេះនឹងភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកតាមរយៈរន្ធដោត USB-C ឬប្រព័ន្ធ Bluetooth 3.0 ដែលជាប្រព័ន្ធភ្ជាប់គ្មានខ្សែជំនាន់ចាស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងផលិតផលជំនាន់ថ្មីនេះ ដោយសារវាមានការភ្ជាប់ស្ថិតស្ថេរ។ លក្ខណៈពិសេសដទៃទៀតរបស់ Keyboard ថ្មីនេះ មានដូចជា ថ្មកម្លាំង 1,850 mAh ទោះបីជាវាមាន Backlight តែអ្នកអាចរំពឹងថាវាអាចដំណើរការបានច្រើនថ្ងៃ។

នៅពេល Keyboard ថ្មីនេះចេញលក់នៅក្នុងទីផ្សារ អ្នកអាចរំពឹងថានឹងត្រូវចំណាយថវិកាប្រមាណ $170 សម្រាប់ម៉ូដែល C1000Go ឬប្រមាណ $200 សម្រាប់ម៉ូដែល C1000RGB៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

LED Monitor TV របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 21 May, 2019

តើអ្នកកំពុងស្វែងរក Monitor មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនឬទេ? នៅទីនេះ ទំនើប នឹងបង្ហាញជូនអ្នកនូវជម្រើសដ៏ល្អមួយ ជាផលិតផលរបស់ក្រុមហ៊ុន LG គ...

រថយន្តខូច កណ្តាលផ្លូវ ធ្វើម៉េចទៅ?

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

ទំនើប ជឿថា គ្មាននរណាចង់ឲ្យមានរឿងកើតឡើងទេ ជាពិសេសពេលធ្វើដំណើរទៅផ្លូវឆ្ងាយ។ ការខូចរថយន្ត នៅតាមផ្លូវបណ្តាលមកពីអ្នក ជាម្ចាស់ធ្វេសប្រហែស មិនបានត្រួតពិនិ...

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រ...

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្...

Tomnerb.Com - YouTube Channel