ចូលចិត្តទំនើប

ឧបករណ៍ «The W6 Stand» ធ្វើឱ្យនាឡិកា Apple Watch របស់អ្នក ក្លាយជា Classic Apple iPod

ដោយ: ភារុន 2 PM, Monday, 22 Jul, 2019

ក្រុមហ៊ុនអេឡិចត្រូនិក Elago បច្ចុប្បន្ននេះ បានកំពុងផលិត ផលិតផលថ្មីបំផុតមួយ នោះគឺ «The W6 Stand» នេះគឺជាឧបករណ៍ដែលអាចផ្លាស់ប្តូរនាឡិកា Apple Watch របស់អ្នក ឱ្យមើលទៅដូចជា Classic iPod ។ នេះជាព័ត៌មានដែលទទួលបានពីវិបសាយ 9to5Mac។





«The W6 Stand» អាចដំណើរការជាមួយគ្រប់នាឡិកាទាំងអស់ Apple Watch (ស៊េរី1-4) របស់ក្រុមហ៊ុន Apple ព្រមទាំងអាចដំណើរការជាមួយនឹង Nightstand mode របស់ឧបករណ៍បានផងដែរ។ The Stand ក៏ផ្តល់ភាពងាយដល់នាឡិកាសាកថ្ម និងអាចធ្វើបានជានាឡិការោទិ៍ Retro ផងដែរ។ អ្នកក៏អាចជ្រើសរើសពណ៌ សម្រាប់ឧបករណ៍ The W6 Stand របស់ក្រុមហ៊ុន Elago នេះបានផងដែរ ដែលមានដូចជាពណ៌-សលាយជាមួយនឹងពណ៌ប្រផេះ និងពណ៌ខ្មៅលាយជាមួយនឹងពណ៌ក្រហម។ ម្យ៉ាងទៀត សម្រាប់ឧបករណ៍ដ៏អស្ចារ្យមួយនេះ នឹងមានតម្លៃត្រឹមតែ $15 ប៉ុណ្ណោះ ដែលជាតម្លៃលក់ចេញពីក្រុមហ៊ុនផ្ទាល់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Samsung Health បន្ថែមមុខងារថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុន Samsung បាននាំមកនូវភាពភ្ញាក់ផ្អើលមួយនៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីពេលថ្មីៗកន្លងទៅនេះ នៅពេលក្រុមហ៊ុនបានធ្វើការបង្ហាញពីកម្មវិធីកាមេរ៉ា...

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្...

iPad Mini ថ្មី ប្រើជាមួយប៊ិចបានទៀត

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Mar, 2019

ក្រុមហ៊ុន Apple ទើបនឹង Update ផលិតផល iPad Mini ថ្មី ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ ដែលជាការផ្តល់នូវការដុសខាត់ថ្មីសម្រាប់ Tablet មួយប្...

ទូរសព្ទ Mi CC ផលិតផលឡើងសម្រាប់យុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi ថ្មីៗនេះកំពុងជួបប្រទះនឹងបញ្ហាក្នុងការលក់ផលិតផលទូរសព្ទដៃ ដូច្នេះហើយបានជាពេលនេះក្រុមហ៊ុននេះកំពុងផ្សព្វផ្សាយការផ្តល...

Tomnerb.Com - YouTube Channel