ចូលចិត្តទំនើប

តោះ! មកស្គាល់រឿង 10 យ៉ាងដែលអ្នកមិនធ្លាប់ដឹងពី Google

ដោយ: ភារុន 9 AM, Friday, 02 Aug, 2019

Google គឺជាជំនួយការដ៏អស្ចារ្យក្នុងការស្វែងរកគ្រប់ព័ត៌មានទាំងអស់ ដែលអ្នកត្រូវការ។ ប៉ុន្តែ សម្រាប់ព័ត៌មានមួយចំនួន ក៏អាចប៉ះពាល់ខ្លាំងដល់អ្នកផងដែរ។ បញ្ជីខាងក្រោមនេះ ទំនើប សូមណែនាំអ្នក គួរជៀសវាងកុំស្វែងរក៖
1. រោគសញ្ញានៃជំងឺណាមួយ
នៅលើអ៊ីនធឺណិត មានវិបសាយជាច្រើន ដែលមានជំនាញខាងផ្នែកសរសេរ ប៉ុន្តែមិនមែនជាអ្នកជំនាញខាងផ្នែកវេជ្ជសាស្រ្តនោះទេ។ ដូច្នេះ ការស្វែងរករោគសញ្ញានៃជំងឺរបស់អ្នក នៅលើអ៊ីនធឺណិត ពេលខ្លះវាពិតជាមិនអាចជួយអ្វីដល់អ្នកឡើយ គឺត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ និងភិនភ័យប៉ុណ្ណោះ។ ប្រសិនបើមានបញ្ហាសុខភាពណាមួយ សូមកុំសួរ «វេជ្ជបណ្ឌិត Google» អ្នកគួរតែកំណត់ពេល ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រពិតប្រាកដ ទើបជាការប្រសើរ។

2. ទាក់ទងនឹងរឿងព្រហ្មទណ្ឌ
អ្នកមិនគួរស្វែងរកអ្វីមួយដូចជា «វិធីបង្កើតគ្រាប់បែក» ឬ «វិធីផ្សំថ្នាំ Amphetamine» ដោយគ្រាន់តែផ្តោតទៅលើចំណាប់អារម្មណ៍ផ្ទាល់ខ្លួនអ្នកនោះទេ។ អ្នកត្រូវចងចាំថាការស្វែងរកព័ត៌មានទាំងនេះ អាចត្រូវបានផ្នែកខាងសេវាកម្មសន្តិសុខ និងគ្រឿងញៀន ឃ្លាំមើល ដូច្នេះប្រសិនអ្នកមិនចង់មានបញ្ហា ដោយសារតែ ការចង់ដឹងចង់ឃើញរបស់អ្នក សូមអ្នកកុំព្យាយាមស្វែងរកព័ត៌មានបែបនេះនៅក្នុង Google ។

3. ជំងឺមហារីក
មនុស្សភាគច្រើន តែងជួបប្រទះបញ្ហាសុខភាពដូចជា វិលមុខ អស់កម្លាំង និងចង់ក្អួតចង្អោរ…ជាដើម នេះជាមូលហេតុ ធ្វើឱ្យអ្នកមានការសង្ស័យថាខ្លួន ប្រហែលជាអាចមានជំងឺមហារីក ពីព្រោះអ្នកបានស្វែងរកមើលរោគសញ្ញាមួយចំនួននៃមហារីក នៅលើ Google ហើយវាមានភាពស្រដៀងនឹងរោគសញ្ញារបស់អ្នក ដូចនេះអ្នកនឹងចាប់ផ្តើមភ័យស្លន់ស្លោរ។

4. ការឆ្លងមេរោគ ពីសត្វល្អិតតូចៗ ដែលរស់នៅក្នុងគ្រែគេង
អ្នកប្រហែលជាធ្លាប់ឮពីសត្វល្អិតតូចៗ (សង្កើច) ដែលរស់នៅក្នុងគ្រែគេង ហើយក៏មានមនុស្សមួយចំនួន ក៏ធ្លាប់រងគ្រោះដោយសារតែសត្វល្អិតតូចៗនេះផងដែរ។ ប៉ុន្តែអ្នកធ្លាប់ដែលបានគិតដែរទេថា ការឆ្លងមេរោគដោយសារតែសត្វល្អិតតូចៗនេះមានលក្ខណៈបែបណា? ប្រសិនបើអ្នកចង់គេងលក់ស្រួលនៅលើគ្រែ នោះអ្នកគួរកុំស្វែងរកមើលវា។

5. ស្ថានភាពស្បែក
ជំងឺសើស្បែកភាគច្រើន ឃើញថាវាអាក្រក់មើលខ្លាំងណាស់។ ដូច្នេះ សូមកុំព្យាយាមស្វែងរកមើលជំងឺទាំងនេះ ពីព្រោះវាធ្វើឱ្យអារម្មណ៍របស់អ្នកមិនល្អ ខណៈពេលកំពុងមើលរូបភាពអាក្រក់ៗទាំងនេះ។

6. សួត របស់អ្នកជក់បារី
ការជក់បារី បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សរីរាង្គខាងក្នុងរបស់មនុស្ស ជាពិសេស សួត តែម្តង។ នៅលើបណ្តាញអ៊ីនធឺណិត មានរូបភាពសួតមិនធម្មតានៃអ្នកជក់បារីជាច្រើន ដូច្នេះ នៅពេលមើលឃើញអ្នកប្រាកដជាមិនមានអារម្មណ៍ល្អនោះទេ។ ប៉ុន្តែប្រសិនបើអ្នកចង់ផ្តាច់ការជក់បារី អ្នកគួរមើលវា ដើម្បីស្វែងយល់ពីឥទ្ធិពលរបស់បារីទៅលើសួតរបស់មនុស្ស។

7. សត្វ គ្រោះថ្នាក់
នៅលើភពផែនដីយើងនេះ មានសត្វគ្រោះថ្នាក់ជាច្រើន ហើយសត្វទាំងនោះ មួយចំនួនប្រហែលជារស់នៅក្នុងតំបន់របស់អ្នករស់នៅ ក៏ថាបាន។ ដូច្នេះ នៅពេលអ្នកដឹង និងស្គាល់ពីសត្វគ្រោះថ្នាក់ទាំងនេះ អ្នកប្រហែលជាខ្លាចក្នុងការធ្វើដំណើរ ដោយសារតែ អ្នកមិនចង់ជួបនឹងសត្វទាំងនេះ។

8. ឈ្មោះ
ប្រសិនបើអ្នកព្យាយាមស្វែងរកអត្ថន័យនៃឈ្មោះរបស់អ្នក តាមរយៈ Google ហើយចេញលទ្ធផលមក និយាយថាឈ្មោះរបស់អ្នកមានអត្ថន័យមិនល្អ នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អដែរ។

9. វិធីបំបាត់មុនក្បាលខ្មៅ
វាពិតជា នឹងអាចបំភ័យអ្នក ខណៈពេលអ្នកបានឃើញរូបភាពនៃមុនក្បាលខ្មៅ ដែលត្រូវបានបកចេញពីមុខរបស់អ្នក។

10. ការឱ្យកំណើតកូន
អ្នកប្រាកដជាធ្លាប់បានឃើញឈុតឆាក ឱ្យកំណើតកូន នៅក្នុងខ្សែភាពយន្តហើយ ដែលវាមើលទៅផ្តល់អារម្មណ៍តានតឹងខ្លាំងដល់អ្នក សូម្បីតែវាគ្រាន់តែជាឈុតឆាកនៅក្នុងខ្សែភាពយន្ត។ ចុះទម្រាំតែ ឈុតឆាកពិតៗ នៅលើអ៊ីនធឺណិតវិញ តើវានឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងខ្លាំងកម្រិតណា? វាពិតជាគ្រោះថ្នាក់សម្រាប់ស្រ្តី ក្នុងការមើលទិដ្ឋភាពទាំងនេះ ហើយវាក៏ជម្រុញទឹកចិត្តស្រ្តី មិនចង់បានកូនថែមទៀត។ ដូច្នេះ សូមកុំព្យាយាមស្វែងរកព័ត៌មាននេះ ដាច់ខាត៕

អត្ថបទអ្នកចង់អាន

ម៉ាកម៉ាស៊ីនបោក ខោអាវទាំង៥ ដែលលក់ដាច់ជាងគេនៅកម្ពុជា

ដោយ: ទំនើប 9 PM, Monday, 29 Jan, 2018

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានជំរុញឲ្យការរស់នៅ របស់យើងកាន់តែងាយស្រួលថែមមួយកម្រិតទៀត ក្នុងនោះទំនើបកម្មរបស់ម៉ាស៊ីនបោកខោអាវ ក៏ជាចំណែកមួយដ៏សំខាន់ នៃជីវ...

ទូរទស្សន៍ OLEDs ទំហំ 48អ៊ីញ របស់ LG នឹងមកដល់នៅឆ្នាំ 2020

ដោយ: ភារុន 9 AM, Friday, 16 Aug, 2019

ប្រសិនបើ បន្ទប់ទទួលភ្ញៀវរបស់ប្រិយមិត្តអ្នកអាន មានទំហំតូច ទំនងជាមិនអាចបំពាក់ទូរទស្សន៍ OLED ដែលមានទំហំដ៏ធំសម្បើមមួយគ្រឿងនោះទេ? ប៉ុន្តែសម្រាប់ទូរទស្សន...

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលា...

LG នឹងបង្ហាញ V30 ថ្មីជាមួយកាមេរ៉ា AI

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន LG នឹងបង្ហាញ Version ថ្មីនៃផលិតផលទូរសព្ទ V30 នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress ក្នុងឆ្នាំនេះ ហើយដូចអ្វីដែលពាក្យចចាមអា...

Tomnerb.Com - YouTube Channel