ចូលចិត្តទំនើប

ជម្រើសទូរទឹកកកដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 12 PM, Monday, 03 Dec, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានឱ្យបានស្គាល់នូវទូរទឹកកកមួយប្រភេទ ដែលមានសមត្ថភាពធ្វើឱ្យម្ហូបអាហាររក្សាបាននូវភាពស្រស់បានកាន់តែយូរ ជាមួយនឹងដំណោះស្រាយផ្តល់ភាពត្រជាក់ដ៏ឆ្លាតវៃ។ នេះគឺទូរទឹកកក LG Door-in-Door ម៉ូដែល GN-A702HLHU។
ផ្តល់ភាពត្រជាក់បានគ្រប់ពេល
លំនឹងសីតុណ្ហភាពទូរទឹកកកត្រូវរក្សាបានយ៉ាងល្អ គឺជាចំណុចស្នូលនៃសញ្ញាបង្ហាញពីភាពស្រស់ថ្លាក្នុងទូរទឹកកក។ បច្ចេកវិទ្យា LINEAR Cooling ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលឡើងចុះក្នុងចន្លោះ បូក/ដក 0.5 OC។

ភាពត្រជាក់កាន់តែលឿន
បច្ចេកវិទ្យា LG DoorCooling+ ធ្វើឱ្យផ្ទៃខាងក្នុងទូរទឹកកកកាន់តែត្រជាក់ និងផ្តល់នូវភាពត្រជាក់បានលឿនរហូតដល់ 35% លឿនជាងប្រព័ន្ធផ្តល់ភាពត្រជាក់ក្នុងទូរទឹកកកទូទៅ។ វាធ្វើការកាត់បន្ថយចន្លោះសីតុណ្ហភាពរវាងផ្នែកខាងក្នុង និងនៅលើទ្វារ។

ភាពស្រស់ស្រាយ 99.99%
តម្រងខ្យល់ HygieneFresh+ អាចកំចាត់បាក់តេរីបានរហូតដល់ 99.999% ហើយក៏អាចកាត់បន្ថយក្លិនអាក្រក់នៅក្នុងទូរទឹកកកបានដែរ។

សំចៃពេលវេលា
កន្លែង Fresh 0 Zone ត្រូវបានគ្រប់គ្រងដោយសីតុណ្ហភាពនៅរង្វង់ 0 oC ហើយវាជួយឱ្យអ្នកចាប់ផ្តើមការចម្អិនអាហារ ដោយមិនចាំបាច់ចំណាយពេលរងចាំឱ្យម្ហូបដែលកក រលាយឡើយ។

លំហូរខ្យល់ច្រើន
ខ្យល់ត្រជាក់ត្រូវបានផ្គត់ផ្គង់នៅគ្រប់ទីកន្លែងនៅក្នុងទូរទឹកកក ជាមួយនឹងកង្ហារបញ្ចេញខ្យល់ត្រជាក់ជាច្រើនកន្លែង។

ម៉ាស៊ីន Inverter Linear Compressor
នេះជាបច្ចេកវិទ្យាដែលផ្តល់នូវការសន្សំសំចៃថាមពលខ្ពស់។ គុណសម្បត្តិរបស់ Inverter Linear Compressor របស់ LG ផ្តល់នូវការធានាថាជាម៉ាស៊ីនដែលនាំមុខគេនៅក្នុងទីផ្សារក្នុងការសន្សំសំចៃថាមពលយ៉ាងមានប្រសិទ្ធភាព ដោយប្រើប្រាស់សមាសភាពផ្សំតិចជាង Compressor ទូទៅ។ ដូច្នេះហើយទើបម៉ាស៊ីន Inverter Linear Compressor មានចំណុចតំណតិចតួច និងមានសម្លេងរំខានកាន់តែតិច។

អេក្រង់ Touch LED
វាផ្តល់នូវភាពងាយស្រួលសម្រាប់ការបញ្ជារ។ អេក្រង់ Touch LED ផ្តល់នូវការប្រតិបត្តិការប្រើប្រាស់ទូរទឹកកកកាន់តែរីករាយ និងផ្តល់នូវប្រណិតភាពនៅក្នុងទូរទឹកកក។

អំពូល LED
នេះជាកត្តាជំរុញឱ្យមានការសន្សំសំចៃថាមពលយ៉ាងមានប្រសិទ្ធភាព និងការប្រើប្រាស់ទូរទឹកកកបានយូរអង្វែង។ ផ្ទាំងអំពូល LED ជួយសន្សំសំចៃថាមពលបានកាន់តែច្រើន និងធន់បានយូរ ជាងអំពូលមូលធម្មតា។

កន្លែងផលិតទឹកកក
អ្នកអាចដក និងរំកិលថាសដាក់ទឹកកកបានយ៉ាងងាយស្រួល នៅពេលដែលអ្នកចង់បានកន្លែងរក្សាភាពត្រជាក់កាន់តែធំទូលាយ។

ងាយស្រួលប្រើប្រាស់
សម្រាប់អ្នកដែលបើកទូរទឹកកកញឹកញាប់ ជម្រើសទូរទឹកកកប្រភេទ Door-in-Door អនុញ្ញាតឱ្យអ្នកអាចលូកចាប់យកភេសជ្ជៈ ឬអាហារបានយ៉ាងងាយស្រួល។ កន្ត្រកបន្ថែមនៅលើទ្វារ ផ្តល់ឱ្យអ្នកនូវដំណោះស្រាយមួយទៀត សម្រាប់ការធ្វើឱ្យទូរទឹកកកមានសណ្តាប់ធ្នាប់ ជាមួយនឹងការបាត់បង់ខ្យល់ត្រជាក់តិចជាង 41%។

ការបញ្ជារដ៏រហ័ស និងងាយស្រួល
ជាមួយបច្ចេកវិទ្យា Smart ThinQ អ្នកអាចធ្វើការគ្រប់គ្រង និងបញ្ជារទូរទឹកកករបស់អ្នកដោយប្រើប្រាស់ទូរសព្ទ Smartphone ទោះបីជាអ្នកមិនស្ថិតនៅក្នុងផ្ទះក្តី។ អ្នកនឹងទទួលបានភាពងាយស្រួលក្នុងការកំណត់សីតុណ្ហភាពទូរទឹកកក គ្រប់គ្រងប្រព័ន្ធ HygieneFresh+
ដោយគ្រាន់តែប៉ះនៅលើទូរសព្ទដៃរបស់អ្នកយ៉ាងសាមញ្ញ៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកក នៃការវិវត្តន៍ថ្មី INSTAVIEW នៅក្នុងព្រឹត្តិការណ៍ INNOFEST ASIA

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ដើម្បីកសាងភាពជាអ្នកដឹកនាំរបស់ខ្លួន នៅជួរមុខនៃទីផ្សារទូទឹកកក,ក្រុមហ៊ុន LG Electronicsបានដាក់បង្ហាញនូវទូទឹកកក InstaView Door-in-Door™ របស់ខ្លួ...

Samsung A8s ទូរសព្ទដំបូងមានអេក្រង់ Infinity-O

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

តាមប្រកៀកប្រកិតនឹងការបញ្ចេញព័ត៌មានអំពីទូរសព្ទ Honor View 20 នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសពីទូរសព្ទថ្មីមួយគ្រឿង ដែលនឹងត្រូវបានផលិតឡើងពីអេក្រ...

រថយន្ត Honda Hybrid ប្រភេទ Sedan ឆ្នាំ 2019

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តម៉ូដែលថ្មីឆ្នាំ 2019 ម៉ូដែល Insight ។ នេះជារថយន្តប្រភេទ Sedan បំពាក់បច្ចេកវិទ្យា All-New Hybrid ដែលស្ថិតក្នុងលំដាប់ច...

iPhone 6s នឹងបង្ហាញខ្លួន នៅលើទីផ្សារនាចុងឆ្នាំនេះ

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

អ្នកដែលនិយមប្រើប្រាស់ផលិតផលរបស់ Apple ជាពិសេស iPhone ដែលតាមដានព័ត៌មាន​អាប់​ឌែត​​ជាញឹកញាប់​នោះ ប្រហែលជាស្គាល់ឈ្មោះលោក Ming-Chi Kuo ពីវេបសាយ KGI Secu...

Tomnerb.Com - YouTube Channel