ចូលចិត្តទំនើប

Nokia 4.2 ចេញលក់ហើយ ព្រមជាមួយសមត្ថភាពខ្លាំងជាងមុន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

ទូរសព្ទដៃម៉ូដែល Nokia 4.2 ថ្មី របស់ក្រុមហ៊ុន HMD Global ដែលក្រុមហ៊ុនបានប្រកាសកាលពីខែកុម្ភៈកន្លងទៅ នាពេលនេះបានចាប់ផ្តើមដាក់លក់ Pre-Order ហើយនៅក្នុងសហរដ្ឋអាមេរិក ក្នុងតម្លៃ $189 ហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅពាក់កណ្តាលខែឧសភា ខាងមុខនេះហើយ។

លើសពីចំណុចពិសេសនៃប្រភេទទូរសព្ទថ្នាក់កណ្តាលរបស់វា និងការប្រើប្រាស់ Software ប្រព័ន្ធ Android One ទូរសព្ទ Nokia 4.2 មានបំពាក់ជាមួយនូវប៊ូតុងមួយគ្រាប់ សម្រាប់ដំណើរការមុខងារបញ្ជារដោយសម្លេង ដ៏គួរឱ្យចាប់អារម្មណ៍។ ការចុចលើវាម្តងនឹងដាស់មុខងារ Google Assistant ឱ្យដំណើរការ ដូចដែលអ្នកបានរំពឹងទុក ប៉ុន្តែអ្នកក៏នឹងទទួលបានជម្រើសនៃការចុចវាពីរដង ដើម្បីដំណើរការមុខងារ Visual Snapshot របស់ Google ឬចុចវាឱ្យជាប់ ដើម្បីឱ្យមុខងារបញ្ជារដោយសម្លេង ស្តាប់នូវការបញ្ជាររបស់អ្នកដោយគ្មានកំណត់។

បើពិចារណាលើតម្លៃដ៏សមរម្យរបស់វា ចំណុចពិសេសរបស់ម៉ូដែល Nokia 4.2 ថ្មីនេះគឺសក្តិសមបំផុត។ វាត្រូវបានផ្តល់ថាមពលដោយ Qualcomm Snapdragon 439 ជាមួយនឹង RAM ទំហំ 3GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB និងមានបំពាក់ថ្មមានថាមពល 3,000 mAh។
នៅផ្នែកខាងក្រោយ គឺជាកាមេរ៉ាភ្លោះ មានទំហំ 13 megapixel ខណៈដែលខាងមុខ អ្នកនឹងទទួលបានអេក្រង់ Notch ទំហំ 5.71 inch ដែលមានកម្រិតគុណភាពអេក្រង់ 720 x 1520។ Notch របស់វាមានទំហំដ៏តូច ប៉ុន្តែទំហំ Bezel របស់វានៅតែរក្សាកម្រាស់ក្រាស់ដដែល ប៉ុន្តែវានៅតែមិនមានបញ្ហាចោទ បើយើងគិតទៅដល់តម្លៃរបស់វា។

ទូរសព្ទ Nokia ម៉ូដែល 4.1 ថ្មីនេះ មានចេញលក់ក្នុងជម្រើសពណ៌ខ្មៅ និងពណ៌ផ្កាឈូក។ ក្រុមហ៊ុន HMD បានលើកឡើងថា ក្រុមហ៊ុនរំពឹងថាផលិតផលទូរសព្ទថ្មីនេះ នឹងអាចចាប់ផ្តើមដឹកជញ្ជូនដល់ដៃអតិថិជន នៅថ្ងៃទី 15 ខែឧសភា ឆាប់ៗខាងមុខនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

Oppo បង្ហាញកាមេរ៉ា Selfie ពីក្រោមអេក្រង់ដំបូងបង្អស់ក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

កាលពីប៉ុន្មានឆ្នាំមុន ការរចនាម៉ូដទូរសព្ទ Smartphone ត្រូវបានគ្របដណ្តប់ដោយការជជែកវែកញែកអំពីការស្វែងរកវិធីសាស្រ្តល្អបំផុត ដើម្បីបង្កើនសមាមាត្រ Screen...

ទះដៃបិទ ទះដៃបើក ទះដៃជាមួយClapboss!

ដោយ: Belle 8 PM, Tuesday, 26 Dec, 2017

ភាពជឿនលឿននៃបច្ចេកវិទ្យា អាចធ្វើឲ្យមនុស្សប្រាស្រ័យទាក់ទង ជាមួយឧបករណ៍ប្រើប្រាស់បានដូចគ្នា នឹងការប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនដែរ។ ថ្ងៃនេះ ទំ...

អ្វីខ្លះដែលអ្នកគួរដឹងអំពី AirPods 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

ផលិតផល AirPods ត្រូវបានបញ្ចេញលក់ផ្លូវការកាលពីខែធ្នូ ឆ្នាំ 2016 មានន័យថាអស់រយៈពេលជាង 2 ឆ្នាំមកហើយចាប់តាំងពីវាបង្ហាញវត្តមានជាលើកដំបូងនៅក្នុងទីផ្សារ។ ...

Tomnerb.Com - YouTube Channel