ចូលចិត្តទំនើប

ទូរស័ព្ទ iPhone ជំនាន់ក្រោយ ទំនងជាមិនមានការសាកថ្មឥតខ្សែទេ!!!

ដោយ: ភារុន 8 AM, Thursday, 12 Sep, 2019

ប្រភពព័ត៌មានចចាមអារាមមួយ កំពុងគាំទ្រការទស្សន៍ទាយថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចូលការសាកថ្មឥតខ្សែទៅក្នុងទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួន ដូចគ្នាទៅនឹង Case សាកថ្មឥតខ្សែរបស់ AirPod ដែរ។ ប៉ុន្តែយោងទៅតាមអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo មិនបានបង្ហើបពីលក្ខណៈពិសេសនេះ ថានឹងមាននៅឡើយទេ ហើយវាក៏ត្រូវបានលោកច្រានចោល ពីព្រោះប្រសិទ្ធភាពនៃការសាកថ្មឥតខ្សែ មិនអាចបំពេញតម្រូវការរបស់ផលិតផល Apple បានទេ នេះបើយោងទៅតាមវិបសាយព័ត៌មាន 9to5Mac ។

ក្រុមហ៊ុន Apple បានលុបចោលនូវគម្រោងផលិតបន្ទះសាកថ្មឥតខ្សែ AirPower ដែលត្រូវបានប្រកាសជាសាធារណៈរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលជាច្រើនដង។ ទោះបីជាគូប្រជែងដ៏កំពូលរបស់ក្រុមហ៊ុន Apple ដូចជាក្រុមហ៊ុន Samsung និង Huawei បង្ហាញនូវលក្ខណៈពិសេសដ៏លេចធ្លោនៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់ពួកគេរៀងៗខ្លួនក្តី។ សម្រាប់ក្រុមហ៊ុន Apple យល់ថាប្រសិទ្ធភាពនៃទាញយកថាមពលថ្មពីការសាកថ្ម បានកាន់តែលឿន នោះគឺជារឿងដ៏សំខាន់បំផុត។

ជាទូទៅ ការសាកថ្មឥតខ្សែមានភាពយឺតយ៉ាវ ជាងការសាកថ្មដោយប្រើខ្សែ ហើយនេះគឺជាមូលហេតុមួយ ដែលលោក Kuo បានធ្វើការព្យាករណ៍ទុក ហើយនេះក៏មានន័យថា ទូរស័ព្ទ iPhone ស៊េរីខ្ពស់ចំនួនពីរម៉ូដែល នឹងត្រូវបំពាក់មកជាមួយនឹងនូវឆ្នាំងសាកថ្ម USB-C (18W)។ ម្យ៉ាងទៀតលោក Kuo ក៏បាននិយាយថាទូរស័ព្ទជំនាន់ក្រោយ ដែលស្នងតំណែងពី iPhone XR នឹងមានតម្លៃថោក ក៏នឹងភ្ជាប់មកជាមួយនឹងឆ្នាំងសាកថ្ម ដែលមានល្បឿនយឺតដដែល។

វាគួរកត់សម្គាល់ផងដែរថា លោក Kuo មិនមែនជាមនុស្សតែម្នាក់គត់ ដែលព្យាករណ៍ថាទូរស័ព្ទ iPhone ថ្មី នឹងមិនមានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេស «សាកថ្មឥតខ្សែ» សូម្បីតែ នៅក្នុងវិបសាយ Bloomberg និង blog Macotakara របស់ជប៉ុន ក៏បានលើកឡើងដូចគ្នាផងដែរ។

ក្រុមហ៊ុន Apple អាចជាក្រុមហ៊ុនដ៏មានឥទ្ធិពលមួយ ប៉ុន្តែវាក៏មិនអាចដកចេញនូវលក្ខណៈពិសេស ដែលពឹងផ្អែក Hardware មុនពេលមានព័ត៌មានចចាមអារាមផ្សេងៗទៀតត្រូវបានប្រកាសផងដែរ។ ការសម្រេចចិត្តនេះ ទំនងជាបានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ ដែលវាគឺជាការបង្ហាញមួយ ដើម្បីបញ្ចប់ព័ត៌មានចចាមអារាមទាំងអស់ ដែលវាត្រូវបានប្រកាសចេញជាផ្លូវការ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

បន្ថែមថាមពលថ្ម ជាមួយ Wrist Watch Battery

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

វាជារឿងដ៏ធុញទ្រាន់បំផុត នៅពេលដែលទូរសព្ទដៃរបស់អ្នកអស់ថ្ម ចំពេលដែលអ្នកកំពុងនិយាយ ឬ ធ្វើការងារសំខាន់។ ទំនើប មានដំណោះស្រាយមួយ សម្រាប់អ្នក។ Wrist Watch ...

ស្វែងយល់អំពី សេវាកម្ម Grab

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

Grab គឺជាសេវាមធ្យោបាយធ្វើដំណើរ ផ្តល់នូវសេវាកម្មហៅរថយន្តតាក់ស៊ី ឬរឺម៉ក សេវាកម្មជួលយានជំនិះនានា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗមួ...

Mercedes បញ្ចេញម៉ូដែលរថយន្តថ្មី Maybach

ដោយ: ដួងច័ន្ទ 8 PM, Friday, 25 Aug, 2017

រថយន្តម៉ូដែលថ្មី ត្រូវបានដាក់បង្ហាញនៅក្នុងវេទិកា 2017 Monterey Car Week នៅរដ្ឋ California គឺជាម៉ូដែលរថយន្ត Vision Mercedes-Maybach 6 Cabriolet ដែលម...

កាមេរ៉ា Nikon Coolpix W300 រឹងមាំ និងថតរូប 4K

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

មិនចាញ់ប្រៀបជាមួយគូប្រជែង Olympus ក្នុងការផលិតកាមេរ៉ា ក្រុមហ៊ុន Nikon កំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញកាមេរ៉ាម៉ូដែលថ្មី មានភាពរឹងមាំ ធន់ និងមាន...

Tomnerb.Com - YouTube Channel