ចូលចិត្តទំនើប

នាឡិកា Apple Watch 2020 អាចនឹងមកដល់ជាមួយនឹង ម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិច

ដោយ: ភារុន 8 AM, Tuesday, 20 Aug, 2019

ប្រសិនបើព័ត៌មានចចាអារាមអំពី Apple Watch 2020 អាចនឹងមកដល់ជាមួយនឹងម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិចនេះ អាចឆ្លុះបញ្ចាំងពីផែនការរបស់ក្រុមហ៊ុន Apple ឬក៏ វាគឺជាការសន្យារបស់ក្រុមហ៊ុន ថានឹងមានអ្វីដែលជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍បន្ថែមមួយចំនួន សម្រាប់អតិថិជននិយមពាក់នាឡិកា Apple Watch ជំនាន់ក្រោយបង្អស់របស់ក្រុមហ៊ុន Apple ។ ដែកទីតានីញ៉ូម គឺជាដែក ដែលមានតម្លៃថ្លៃជាងដែកអ៊ីណុក ប៉ុន្តែវាមានមិនបញ្ចេញភ្លឺរលោងដូចដែកអ៊ីណុកទេ។ ប៉ុន្តែដែកទីតានីញ៉ូមមានភាពធន់រឹងមាំជាង និងមានទម្ងន់ស្រាលជាង ហើយមិនងាយកោស ឬ ឆ្កូតឡើយ។ ទន្ទឹមនឹងនេះ សេរ៉ាមិចគឺជាសមាសធាតុមួយ ដែលមិនងាយកោស ឬ ឆ្កូតផងដែរ។ ដូច្នេះ ជម្រើសទាំងពីរម៉ូដែលនេះ នឹងកាន់តែទាក់ទាញចំណាប់អារម្មណ៍អតិថិជននិយមប្រើប្រាស់ផលិតផលរបស់ Apple ។







ម្យ៉ាងវិញទៀត ប្រសិនបើនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple នឹងផលិតចេញពីវត្ថុធាតុដើម ពីរមុខនេះ ទំនងជាវាអាចមានតម្លៃថ្លៃជាងមុនបន្តិច ក៏អាចថាបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញវិស្វកម្មរបស់ក្រុមហ៊ុន Apple ទំនងជាព្យាយាមផលិត Apple Watch សេរ៉ាមិចរបស់ខ្លួន ឱ្យមានតម្លៃថោកជាងនាឡិកាឆ្លាតវៃសេរ៉ាមិចដទៃទៀត។ ដូច្នេះ អតិថិជនទាំងឡាយណា ដែលនិយមប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន Apple ទំនងជាមិនខកបំណងទេ ក្នុងការរង់ចាំផលិតផលឆ្នាំ 2020 ថ្មីរបស់ Apple៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA ដែលបង្កប់ដោយមុខងារពិសេសៗជាច្រើន ជាជម្រើសដ៏ល្អសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនត្រ...

Oppo R1 បង្ហាញខ្លួនហើយ ម៉ូដស្អាត កាមេរ៉ាក្រោយ f/2.0 ច្បាស់ជាង Lumia 1020

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

បន្ទាប់ពីរបូតចេញរូបភាព ឱ្យឃើញកាលពីពេលមុនម្តងហើយនោះ ពេលនេះ Oppo R1 ស្មាតហ្វូន ស៊េរីថ្មីបំផុតរបស់ Oppo បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយត្រូវបានគេចាត់ទ...

Galaxy A6s ជាទូរសព្ទដំបូង មិនបានផលិតដោយ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 05 Nov, 2018

យោងតាមគេហទំព័រ SamMobile ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរសព្ទស៊េរី Galaxy A ចំនួន 2 ម៉ូដែលនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ នោះគឺទូរសព្ទ Galaxy A6s...

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើ...

Tomnerb.Com - YouTube Channel