ចូលចិត្តទំនើប

មកស្គាល់ទូរសព្ទ!​ សម្រាប់លេងហ្គេមថ្មី មានទំហំ RAM រហូតដល់ 10GB

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ហ្គេមសម្រាប់លេងនៅលើទូរសព្ទដៃ បានធ្វើដំណើរលើវិថីដ៏វែងឆ្ងាយមួយ រាប់ចាប់ពីហ្គេម Candy Crush ជាមួយនឹងរូបភាពក្រាហ្វិកនៃការប្រកួតដ៏ស្វិតស្វាញ និងហ្គេម Esport ដែលបង្ហាញវត្តមានលើទូរសព្ទ Smartphone ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុនផលិតទូរសព្ទដៃរបស់ចិនមួយ មានឈ្មោះថា Nubia បាននឹងកំពុងសម្លឹងរកឱកាសផ្តល់សេវាកម្ម Gamer-on-the-go ជាមួយនឹងផលិតផលទូរសព្ទ Smartphone ថ្មីរបស់ក្រុមហ៊ុនគឺ Red Magic Mars។ នេះជាផលិតផលទូរសព្ទដៃថ្មី ដែលមានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការដ៏ខ្លាំងគឺ Snapdragon 845 និងមាន RAM ដ៏ធំរហូតដល់ 10GB។

បន្ថែមលើប្រព័ន្ធប្រតិបត្តិការនៅលើទូរសព្ទចល័តជំនាន់ចុងក្រោយពី Qualcomm ដែលជាប្រព័ន្ធប្រតិបត្តិការ Upgrade ពីប្រព័ន្ធ Snapdragon 835 ដែលកំពុងដំណើរការនៅក្នុងទូរសព្ទ Red Magic ជំនាន់មុន ដែលបានចេញកាលពីខែមេសា ទូរសព្ទ Smartphone ថ្មីនេះក៏មានបំពាក់ជាមួយមុខងារសម្រាប់ពង្រីក Session របស់ហ្គេមផងដែរ។ វាមានបំពាក់ប្រព័ន្ធចំហាយត្រជាក់ ដើម្បីជួយការពារទូរសព្ទពីការឡើងកម្តៅ មានបំពាក់ប្រព័ន្ធ Motor-Based Rumble System និង RGB Light Strip ដែលបញ្ចេញប្រតិកម្មនៅពេលកំពុងលេងហ្គេម។

ប៊ូតុង Capacitive Shoulder នៅលើទូរសព្ទនេះ ផ្តល់ឱ្យនូវការបញ្ជារបន្ថែម ប៉ុន្តែអ្នកក៏អាចប្រើប្រាស់ Joystick ភ្ជាប់ទៅនឹងផ្នែកសងខាងទូរសព្ទ ដើម្បីជៀសឱ្យឆ្ងាយពីការប៉ះលើអេក្រង់បញ្ជារ ដែលមិនចាំបាច់ នៅលើអេក្រង់ LCD 2160x 1080 ទំហំ 6 inch។

នៅក្នុងនោះ ទូរសព្ទហ្គេមថ្មីនេះក៏មានបំពាក់ឧបករណ៍បំពងសម្លេង Stereo Speakers ក៏ដូចជាឧបករណ៍ Voice Changer ដែលវីដេអូ Stream មួយចំនួនតែងតែប្រើប្រាស់ផងដែរ។ ជាមួយទំហំថ្មី 3,800mAh ទូរសព្ទនេះអាចឱ្យអ្នកលេងហ្គេមកំសាន្តដោយរីករាយពេញមួយថ្ងៃបាន។

លើសពីឧបករណ៍លេងហ្គេមចល័ត ទូរសព្ទ Red Magic Mars ក៏មានបំពាក់នូវកាមេរ៉ាមុខទំហំ 8MP និងកាមេរ៉ាក្រោយ 16MP ផងដែរ។

ដើម្បីឱ្យសក្តិសមនឹងឈ្មោះរបស់វា ទូរសព្ទហ្គេមនេះផលិតឡើងក្នុងពណ៌ក្រហម ប៉ុន្តែវាក៏មានជម្រើសពណ៌ខ្មៅផងដែរ។

ទូរសព្ទនេះនឹងចាប់ផ្តើមដាក់លក់ក្នុងទីផ្សារប្រទេសចិន នៅដើមខែធ្នូនេះហើយ ជាមួយនឹងជម្រើស 3 ម៉ូដែល មានដូចជា ម៉ូដែលមាន RAM ទំហំ 6GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB ដាក់លក់ក្នុងតម្លៃ $390 ម៉ូដែលមាន RAM ទំហំ 8GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB មានតម្លៃ $460 និងម៉ូដែលមាន RAM ទំហំ 10GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB ដែលមានតម្លៃ $575៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Android Q អាចនឹងមានមុខងារ Face ID ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 30 Jan, 2019

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ដែលមានបំណងចង់ដាក់បញ្ចូលមុខងារកត់ចំណាំទម្រង់ បាននឹងកំពុងដំណើរការស្វែងរកដំណោះស្រាយ...

iPhone ថ្មី៖ 8 ចំណុចគួរស្វែងយល់

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

ទូរសព្ទ iPhone ថ្មីជិតលេចចេញរូបរាង និងចេញលក់ជាផ្លូវការហើយ តើអ្នកបានដឹងអ្វីខ្លះពីទូរសព្ទ ថ្មីទាំងនេះ? ចង់ដឹង! បន្តអានអត្ថបទខាងក្រោមទាំងអស់គ្នា។ យើងន...

Hangouts អាចនឹងត្រូវបិទនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ថ្ងៃអវសាន្តនៃការប្រើប្រាស់កម្មវិធី Google Hangouts អាចនឹងត្រូវមកដល់នៅដំណាច់ឆ្នាំ 2020 យោងទៅតាមសេចក្តីរាយការណ៍ចេញពីគេហទំព័រ 9to5Google នាថ្ងៃនេះ។ កម...

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប...

Tomnerb.Com - YouTube Channel