ចូលចិត្តទំនើប

កាសស្តាប់ Bose ថ្មីនឹងចេញលក់ចុងខែមិថុនានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Jun, 2019

ក្រុមហ៊ុន Bose បានទទួលភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ផលិតផលកាសស្តាប់ជាច្រើនប្រភេទ ជាពិសេសគឺម៉ូដែល QC35 ដែលជាប្រភេទ Wireless Headphone។ នាពេលនេះក្រុមហ៊ុនបានបង្ហាញពីផលិតផលកាសស្តាប់ Noise Cancelling ជំនាន់ថ្មីម៉ូដែល 700 ដែលនាំមកជូននូវបរិយាកាសស្តាប់តន្រ្តីដ៏មនោរម្យ ដូចគ្នានឹងម៉ូដែលជំនាន់មុនដែរ ប៉ុន្តែនាពេលនេះ វាប្រើប្រាស់ Microphone សរុបចំនួន 4 គ្រឿង ដើម្បីកាត់ផ្តាច់សម្លេងរបស់អ្នក និងអាចពង្រឹងគុណភាពសម្លេងបានកាន់តែខ្លាំង។

អ្នកនឹងមិនចាំបាច់តំឡើងសម្លេងរបស់អ្នកដើម្បីអាចស្តាប់បានច្បាស់នៅកណ្តាលតំបន់ទីប្រជុំជនដ៏មមាញឹក ឬនៅក្នុងកន្លែងដែលមានមនុស្សកកកុញទេ។ ខណៈដែលវាមានអត្ថប្រយោជន៍សំខាន់សម្រាប់ការសន្ទនាទូរសព្ទ ប៉ុន្តែក្រុមហ៊ុន Bose បានផលិតវាឡើង សម្រាប់ប្រើប្រាស់ជាពិសេសបម្រើដល់មុខងារបញ្ជារដោយសម្លេង ដូចជា Alexa និង Google Assistant ក៏ដូចជានៅក្នុងប្រព័ន្ធ Siri ផងដែរ។ បទពិសោធន៍នៃការស្តាប់ផ្ទាល់ ក៏ត្រូវបានពង្រឹងគុណភាពផងដែរ រួមមានការតំឡើងសៀគ្វី ដើម្បីលុបចោលនូវបញ្ហាចោទនៅក្នុងមុខងារលុបសម្លេងរំខាន។ នាពេលនេះអ្នកអាចកែតម្រូវកម្រិតនៃការលុបសម្លេងរំខាន នៅលើកាសស្តាប់ Bose ផងដែរ។ ដូចគ្នានឹងផលិតផលកាសស្តាប់ដទៃ ម៉ូដែល 700 អាចស្រូបយកសម្លេងខាងក្រៅបាន ដូច្នេះអ្នកអាចស្តាប់លើសម្លេងសន្ទនា ឬផ្តោតអារម្មណ៍លើចរាចរណ៍ ដោយពុំចាំបាច់ដោះកាសចេញឡើយ។ មុខងារ Noise-Masking ថ្មី នឹងបន្ថែមនូវសម្លេងលួងលោមកាន់តែប្រសើរ ដើម្បីជួយបិទសម្លេងនៃពិភពខាងក្រៅ និងពង្រឹងការផ្តោតអារម្មណ៍របស់អ្នកបានកាន់តែល្អប្រសើរ។

កាសស្តាប់ជំនាន់ថ្មីនេះ អាចដំណើរការបានរហូតដល់ 20 ម៉ោង ដោយប្រើប្រាស់ថាមពលថ្ម ដែលបានបត់ទៅក្នុងប្រអប់ចល័តដ៏រឹងមាំ ហើយវាក៏ផលិតឡើងនៅក្នុងជម្រើសពណ៌ខ្មៅ និងពណ៌ប្រាក់ផងដែរ។ កាសស្តាប់ថ្មីនេះនឹងបង្ហាញវត្តមាននៅក្នុងទីផ្សាសហរដ្ឋអាមេរិកនៅចុងខែមិថុនាខាងមុខ នៅក្នុងតម្លៃ $399 ហើយការកុម៉ង់ Pre-Order បានចាប់ផ្តើមទទួលចាប់ពីពេលនេះតទៅហើយ។
លើសពីនេះទៀត ក្រុមហ៊ុន Bose បានបង្ហាញពីតម្រុយឈុតផលិតផលកាសស្តាប់ All-Wireless Earbuds រួមមានម៉ូដែល Earbuds 500 និង Noise Cancelling Earbuds 700។ នៅពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានលម្អិតជាក់លាក់សម្រាប់ម៉ូដែលទាំងពីរនេះនៅឡើយទេ ប៉ុន្តែអ្នកអាចរំពឹងថា ម៉ូដែល 500 អាចនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2019 នេះ ហើយម៉ូដែល 700 អាចនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2020។

ក្រុមហ៊ុន Bose បេ្តជ្ញាក្នុងការវាយលុកក្នុងទីផ្សារកាសស្តាប់ All-Wireless ដែលចាប់ផ្តើមដោយកាសស្តាប់ AirPods របស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុន Bose ក៏បានប៉ាន់ប្រមាណថា មនុស្សមួយចំនួននឹងជៀសវាងការទិញកាស Earbuds រហូតដល់ពួកគេស្វែងយល់ច្បាស់ពីអត្ថប្រយោជន៍របស់កាសស្តាប់ប្រភេទនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ...

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ P...

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្...

តិចណូឡូជី ស្គែនសរសៃឈាមបាតដៃ ដោះសោលែបថប់

ដោយ: ដាលីស 9 PM, Wednesday, 27 May, 2015

ឥឡូវនេះរឿងសេនស៊ើរ៍ ដើម្បីសុវត្ថិភាពកំពុងតែពេញនិយមដូចជា ការស្គែនក្រយ៉ៅម្រាមដៃ ដើម្បី​ដោះ​សោទូរស័ព្ទជាដើម ដែលតិចណូឡូជីទាំងនេះ មានប្រើនៅលើលែបថប់មកយូរហ...

Tomnerb.Com - YouTube Channel