ចូលចិត្តទំនើប

ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងពី Android Q

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ចំណុចពិសេសមួយរបស់ក្រុមហ៊ុន Google ក្នុងការលក់ Android Q គឺវិធីសាស្រ្តថ្មីនៃការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងសម្ងាត់។ ក្រុមហ៊ុន Google ផ្តល់ជូនអ្នកនូវការគ្រប់គ្រងកាន់តែច្រើនលើ App ទាំងឡាយណាដែលចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មានដូចជា ប្រតិទិន ឬទីតាំងរបស់អ្នក។ មុខងារ Privacy របស់ Android Q បង្កើតឡើងនៅក្នុងទម្រង់នៃការត្រួត ពិនិត្យកន្លែងជាច្រើនទៀត និងសម្តៅលើផ្នែក Privacy នៅក្នុង Setting។
មុនពេលយើងពិនិត្យស៊ីជម្រៅទៅក្នុងមុខងារថ្មីនេះ យើងសូមរំលឹកថា Android Q បច្ចុប្បន្ននេះស្ថិតនៅក្នុងទម្រង់ Beta ជាមួយនឹងការបញ្ចេញជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។ ក្នុងន័យនេះ មុខងារថ្មីៗទាំងអស់នេះអាចនឹងផ្លាស់ប្តូរ មុនពេលវាត្រូវបានដាក់ដំណើរការជាផ្លូវការ។ បើសិនជាអ្នកចង់ជួយ Google ក្នុងការសាកល្បង អ្នកអាចចុះឈ្មោះសម្រាប់ Android Q Beta និងផ្តល់នូវមតិយោបល់។

ការគ្រប់គ្រងថ្មីត្រូវបានរកឃើញថាជាជម្រើសនៅក្នុង Setting ដែលមាន Privacy និង Location។ នៅក្នុងនោះមានចំណុចសំខាន់ៗចំនួន 5 ដែលយើងចង់បង្ហាញប្រាប់ប្រិយមិត្តអ្នកអាន ដូច្នេះយើងនឹងចាប់ផ្តើមពីការមើលទៅក្នុង Privacy ជាកន្លែងដែលអ្នកអាចគ្រប់គ្រងលើអ្វីដែល Data Apps និងសេវាកម្ម Google អាចចូលទៅបាន។

Privacy
នៅក្នុងផ្នែកនេះមានការគ្រប់គ្រង Privacy សម្រាប់ Apps និងសេវាកម្មនៅលើទូរសព្ទដៃរបស់អ្នក ហើយអ្នកក៏អាចចូលទៅកាន់ Setting សកម្មភាពនៃគណនេយ្យ Google របស់អ្នកផងដែរ។ ជាបឋម មុខងារចម្បងនៃផ្នែក Privacy ថ្មីនេះគឺស្ថិតនៅក្រោមជម្រើស Permission Manager។ នៅក្នុងផ្នែកនេះ អ្នកនឹងបានឃើញតារាងប្រភេទនៃការអនុញ្ញាតទាំងអស់ ព្រមជាមួយតារាង Apps ដែលកំពុងទទួលបានការអនុញ្ញាត។ ឧទាហរណ៍ នៅក្នុងនោះមានផ្នែកមួយសម្រាប់ App ដែលបានស្នើសុំចូលទៅកាន់ប្រតិទិនរបស់អ្នក។ អ្នកត្រូវចុចលើ Calendar ដើម្បីពិនិត្យមើលលើ Apps កំពុងទទួលបានទិន្នន័យ និងមិនទាន់បានទទួល។ អ្នកអាចបើក ឬបិទវាបាន ដោយគ្រាន់តែចុចជ្រើសយក។ ចំណុចទីពីរ នៅក្នុងផ្នែក Advanced អ្នកក៏អាចស្វែងរកឃើញការគ្រប់គ្រងសម្រាប់គ្រប់យ៉ាង ដូចជាព័ត៌មាដែលត្រូវបង្ហាញនៅលើ Lock Screen, Google’s Autofill Service, Activity Information និងវិធីដែលអ្នកចង់ឱ្យទូរសព្ទរបស់អ្នកគ្រប់គ្រងសំណើសុំផ្សព្វផ្សាយពាណិជ្ជកម្ម។

Location
ចំណុចទីបី ការផ្លាស់ប្តូរមួយដែលអ្នកនឹងកត់សម្គាល់ឃើញភ្លាមៗបន្ទាប់ពីការតំឡើង Android Q គឺប្រអប់បញ្ចូលថ្មី នៅពេលណាដែលអ្នកបើក App មួយដែលប្រើប្រាស់ព័ត៌មានពីទីតាំងរបស់អ្នក។ នាពេលនេះ អ្នកនឹងត្រូវបានសួរថាតើអ្នកចង់ឱ្យ App នោះទទួលបានព័ត៌មានពីទីតាំងរបស់អ្នកគ្រប់ពេលឬទេ ទោះបីជាពេលដែល App នោះត្រូវបានបិទក្តី ឬកំពុងដំណើរការនៅក្នុង Background ក្តី ឬតែនៅអំឡុងពេលដែលអ្នកកំពុងប្រើប្រាស់ App។ ផ្នែក Location នៅក្នុង Setting ជាកន្លែងដែលអ្នកអាចពិនិត្យមើលថាតើមាន App ណាខ្លះដែលបានទទួលព័ត៌មានពីទីតាំងរបស់អ្នក។ នៅពេលអ្នកចូលទៅកាន់ Setting ហើយចូលទៅក្នុង Location និង App Permission អ្នកនឹងបានឃើញតារាង App ដែលបង្ហាញពីសញ្ញានៃការទទួលបានព័ត៌មានទីតាំងរបស់អ្នក។ តារាងនោះនឹងបង្ហាញចាប់ពី App ដែលទទួលបានព័ត៌មានពេញលេញនៅលើគេបង្អស់ បន្តមក App ទទួលបានព័ត៌មានពេលកំពុងប្រើប្រាស់ និង App ដែលមិនបានទទួលព័ត៌មាន។ អ្នកអាចផ្លាស់ប្តូរការអនុញ្ញាតគ្រប់ App នីមួយៗ ជាមួយជម្រើស 3 គឺ អនុញ្ញាតគ្រប់ពេល អនុញ្ញាតតែពេលកំពុងប្រើ និងមិនអនុញ្ញាត។

ចុងក្រោយ ដែលមាននៅបញ្ចូលនៅក្នុងផ្នែក Location ថ្មីនេះដែរ គឺការគ្រប់គ្រង ដើម្បីកំណត់ឱ្យ App អាចស្កេនរកប្រព័ន្ធ Wi-Fi ឬ Bluetooth នៅជិតៗ ព្រមជាមួយនឹងការគ្រប់គ្រង Google-Specific Location។

Android Q មានការផ្លាស់ប្តូរដទៃជាច្រើនទៀត រួមមាន Dark Mode, Notification ក្នុងទម្រង់ថ្មី និង Gesture-Based Navigation ជាដើម៕

អត្ថបទអ្នកចង់អាន

ហ្គេមថ្មី Cars 3: Driven to Win

ដោយ: ដួងច័ន្ទ 3 PM, Saturday, 03 Jun, 2017

បញ្ឆេះម៉ាស៊ីនរថយន្តប្រណាំងរបស់អ្នក ត្រៀមខ្លួនសម្រាប់ទទួលយកបទពិសោធន៍ នៃការប្រណាំង រថយន្តដ៏អស្ចារ្យ នៅក្នុងហ្គេមប្រភេទថ្មី Cars 3: Driven to Win ដែលដ...

ជម្រើស SSD ល្អបំផុត

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

យោងតាមការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តលើឧបករណ៍ Solid-State Drives (SSD) ចំនួន 28 គ្រឿងរួចមក យើងទទួលបានលទ្ធផលចេញជាឧបករណ៍ SSD ល្អបំផុត នោះគឺ Samsu...

ជម្រើសកាន់តែប្រសើរពីទូរទស្សន៍ Samsung

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

មុនព្រឹត្តិការណ៍ CES ចូលមកដល់ ក្រុមហ៊ុន Samsung បានប្រកាសអំពីផលិតផលថ្មីចេញពីផលិតផលទូរទស្សន៍ 4K ដែលរចនារូបរាងដ៏ទាក់ទាញ នោះគឺទូរទស្សន៍ម៉ូដែល The Fram...

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ...

Tomnerb.Com - YouTube Channel