ចូលចិត្តទំនើប

មកដឹង! គន្លឹះក្នុងការប្រើប្រាស់ សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិច WeGo App

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

ទីផ្សារដឹកជញ្ជូនសព្វថ្ងៃ គឺមានភាពសម្បូរបែបខ្លាំងមែនទែន គាប់ផ្សំជាមួយការជឿនលឿនខាងបច្ចេកវិទ្យាផងនោះ បានធ្វើឱ្យសម័យថ្មីនេះ បើសិនជាប្រិយមិត្តចង់ហៅ សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនណាមួយ អ្នកគ្រាន់តែមានកម្មវិធី (App) នៅក្នុងស្មាតហ្វូន ដើម្បីទំនាក់ទំនង ជាការស្រេច ។ ម្យ៉ាងទៀតនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះផងដែរ គឺមានក្រុមហ៊ុន ផ្តល់សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិចបែបនេះជាច្រើន ដែលកំពុងតែដំណើរការ រួមមាន៖ ក្រុមហ៊ុន PassApp និង Choice ..ជាដើម។ ហើយសម្រាប់សេវាកម្មទាំងពីរនេះ គឺមានយានយន្តសម្រាប់ដឹកភ្ញៀវ ដែលមានច្រើនជម្រើសផងដែរ ដូចជា៖ រ៉ឺម៉កកង់បី, Tok Tok, និងឡាន Taxi ជាដើម ដែលដឹកភ្ញៀវ ទៅគ្រប់ទីកន្លែង បានយ៉ាងឆាប់រហ័ស។

ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើនេះ ឥឡូវនេះផងដែរ ប្រទេសកម្ពុជាយើង ក៏មានបន្ថែមនូវសេវាកម្មដឹកជញ្ជូនអេឡិចត្រូនិចថ្មីៗ ដែលទើបតែបង្កើត ដែលមានឈ្មោះថា WeGo ។ សេវាកម្ម មុខងារ និងការប្រើប្រាស់របស់ក្រុមហ៊ុន WeGo គឺមិនខុសប្លែកពីក្រុមហ៊ុនរាមច្បង ទាំងពីរខាងលើនេះទេ ដោយក្រុមហ៊ុន WeGo បានបង្កើតកម្មវិធីមួយរបស់ក្រុមហ៊ុនផ្ទាល់ ដែលអ្នកអាចប្រើប្រាស់បានទាំងទូរសព្ទដៃប្រើប្រព័ន្ធប្រតិបត្តិការ Ios និង Android
ខាងក្រោមនេះ គឺជាការណែនាំពីរបៀបដោនឡូត និងការប្រើប្រាស់កម្មវិធីនេះ ៖
• ជំហានដំបូងត្រូវដោនឡូត WeGo App ៖ ដំបូងអ្នកត្រូវចុចចូលកម្មវិធី Appstore ឬ Playstore បន្ទាប់ពីអ្នករកឃើញ App នេះហើយ ត្រូវចុច Install នៅផ្នែកខាងលើ-ស្តាំ ដូច្នេះអ្នកក៏អាចធ្វើការដោនឡូតនូវកម្មវិធី WeGo នេះបានហើយ។
• ជំហានបន្ទាប់របៀបប្រើប្រាស់៖ ចុចចូលក្នុងកម្មវិធីនេះ ដើម្បីចុះឈ្មោះ ដោយគ្រាន់តែបញ្ជូលលេខទូរសព្ទដៃរបស់អ្នក។ ដើម្បីចុចស្នើរសុំលេខកូដបីខ្ទង់ ស្របពេលនោះដែរ វានឹងបញ្ជូនលេខកូដបីខ្ទង់នោះ ដែលអនុញ្ញាតឲ្យអ្នក អាចវាយបញ្ជូលលេខនេះទៅក្នុងប្រអប់។ នៅពេលដែលអ្នកបានបញ្ជូលហើយ អ្នកនឹងអាចប្រើប្រាស់កម្មវិធីនេះបានយ៉ាងងាយបំផុត។
• របៀបនៃការហៅយានយន្ត៖ គ្រាន់តែលោកអ្នកចុចនៅលើប៊ូតុង Set Pick up > ជ្រើសរើសយានយន្ត ដែលអ្នកចង់ជិះ (ដែលមានរ៉ឺម៉កកង់បី, Tok Tok, ឡានតាក់ស៊ី, និងមានយានយន្តផ្សេងៗទៀត) > បន្ទាប់ពីជ្រើសរើសហើយ អ្នកត្រូវចុចលើពាក្យ Confirm Booking នោះយានយន្ត ដែលអ្នកជ្រើសរើសនោះ គឺនឹងមកដល់នៅក្នុងពេលឆាប់ៗ យ៉ាងរហ័សទាន់ចិត្តបំផុតសម្រាប់អ្នក។

ចំណាំ៖
សម្រាប់តម្លៃវិញ គឺមានបង្ហាញនៅលើយានយន្តទាំងនោះស្រាប់ ដែលអ្នកបានជ្រើសរើសនោះរួមមាន៖ សម្រាប់ TukTuk មានតម្លៃ 1,200 រៀល ក្នុងមួយគីឡូម៉ែត្រ ដោយចាប់ផ្តើមពីតម្លៃ 3,000 រៀល ជាអប្បបរមា។ ចំណែកឯឡានតាក់ស៊ីមានតម្លៃ 2,000 រៀលក្នុងមួយគីឡូម៉ែត្រ ដោយចាប់ផ្តើមពី 6,000 រៀល ជាអប្បបរមា។

សរុបសេចក្តី៖
សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិចថ្មីៗមួយនេះ អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ហើយ នៅពេលជ្រើសរើសយកសេវាកម្មនេះ គឺអ្នកមិនចាំបាច់ចំណាយពេលទៅស្វែងរក Tok Tok ឬឡានតាក់ស៊ី នៅខាងក្រៅទៀតទេ នៅពេលដែលចង់ប្រើ អ្នកគ្រាន់តែចុច WeGo App ហើយបញ្ចូលព័ត៌មានអំពីអាស័យដ្ឋានរបស់អ្នក ដូច្នេះយានយន្តដែលមានបិទស្លាកសញ្ញារបស់ក្រុមហ៊ុននេះ នឹងមកដល់នៅមុខផ្ទះ ឬទីកន្លែងដែលអ្នកកំពុងបម្រើការងារភ្លាមៗ។

អត្ថបទអ្នកចង់អាន

អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល់ផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018

អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រ...

LG អួតតិចណូឡូជី ទូរទស្សន៍អេក្រង់ OLED ស្តើងបំផុត!

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

ពេលនេះអាចបា៎យៗ ទូរទស្សន៍គ្រឿងធំៗ ក្រាស់ៗ ធ្ងន់ៗ ដែលដាក់នៅលើតុបានហើយ នៅពេល​ដែល LG Display អេក្រង់ OLED ទំហំ 55អ៊ីញ ដែលមានកម្រាស់មិនដល់ទាំង 1សង្ទីម៉ែ...

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

ចង់ដឹងពីវិធីប្រើប្រាស់ Nametag នៅលើ Instagram ទេ?

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

នាពេលនេះ អ្នកកាន់តែមានភាពងាយស្រួលក្នុងការ Follow នរណាម្នាក់ដែលអ្នកបានឃើញនៅលើ Instagram។ អ្នកមិនចាំបាច់ធ្វើការសន្ទនា ឬប្រើប្រាស់តួអក្សរឡើយ។ ជាមួយមុខ...

Tomnerb.Com - YouTube Channel