ចូលចិត្តទំនើប

ទាក់ភ្នែកជាមួយរូបរាងរបស់ Honor View 20

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ថ្មីៗនេះក្រុមហ៊ុន Huawei មានទំនាក់ទំនងមិនសូវល្អសោះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ដោយបានដាក់បង្ហាញផលិតផលជាច្រើនប្រភេទ រួមមាន Laptop ឧបករណ៍ព្រីនរូបថតចល័ត និងផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ទូរសព្ទ Honor View 20។
ទូរសព្ទ Honor View 20 មានបំពាក់បន្ទះឈីប Kirin 980 របស់ក្រុមហ៊ុន Huawei ផ្ទាល់ មានជម្រើស RAM ទំហំ 6GB ឬ 8GB មានឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB មានបំពាក់ថ្មមានកម្លាំង 4,000mAh និងមានកាមេរ៉ាក្រោយទំហំ 48 megapixel។

ទូរសព្ទម៉ូដែលថ្មីមួយនេះ មានការរចនារូបរាងដ៏ទាក់ទាញជាមួយផ្ទាំង Laser-Etched V បង្កប់នៅពីក្រោមកញ្ចក់ នៅតួខាងក្រោយរបស់ទូរសព្ទ។ ចំណុចកាន់តែទាក់ទាញគឺអេក្រង់ខាងមុខ ដែលជាអេក្រង់ LCD ទំហំ 6.4 inch ដែលមិនមានសល់ចន្លោះសម្រាប់ Bezel ទេ ហើយយើងក៏មិនភ្លេចកាមេរ៉ាមុខទំហំ 25 megapixel ដែលបង្កប់នៅក្នុងរន្ធតូចមួយនៅលើផ្ទៃអេក្រង់ផ្ទាល់តែម្តង។នេះគឺជាម៉ូដែលទូរសព្ទដៃថ្មីមួយក្នុងចំណោមម៉ូដែលទូរសព្ទដែលមានអេក្រង់ Hole-Punch ដែលយើងអាចប៉ាន់ប្រមាណថា នេះជាអនាគតនៃការរចនាម៉ូដនៅលើ Smartphone។

Honor View 20 ត្រូវបានគេអះអាងថា មានល្បឿនលឿន ទោះបីជាវាប្រើប្រាស់ Honor UI Interface ដែលដំណើរការជាមួយប្រព័ន្ធ Android 9.0 Pie។ ក្រៅពីរូបរាងដ៏ទាក់ទាញ ទូរសព្ទ View 20 បង្កប់ដោយមុខងារពិសេសៗមួយចំនួនទៀត ជាពិសេសមុខងាររបស់កាមេរ៉ាទំហំ 48 megapixel។ បន្ថែមទៅលើសមត្ថភាពរបស់កាមេរ៉ាដើម Huawei ក៏បានបន្ថែមឧបករណ៍ Secondary Time-of-Flight Sensor មួយគ្រឿងផងដែរ ដើម្បីជាជំនួយដល់ទូរសព្ទក្នុងការចាប់យកអ្វីមួយដែលស្ថិតនៅខាងមុខវាកាន់តែច្បាស់។

ជាមួយការសាកល្បងលេងហ្គេមបែប Motion-Tracked យើងអាចនិយាយបានថាប្រព័ន្ធរបស់វាដំណើរការយ៉ាងល្អ ដូចដែលបានរៀបរាប់នៅក្នុងការផ្សាយពាណិជ្ជកម្ម ហើយជាមួយការសាកល្បងប្រើប្រាស់លើមុខងារថ្មី Link Turbo ដែលអនុញ្ញាតឱ្យទូរសព្ទប្រើប្រាស់ការតភ្ជាប់បណ្តាញ LTE និង WiFi នៅក្នុងពេលតែមួយ សម្រាប់កម្មវត្ថុខុសៗគ្នា យើងសង្កេតឃើញថា កម្មវិធីមួយ ដែលទាមទារនូវការតភ្ជាប់បណ្តាញដ៏ជឿជាក់មួយ អាចនៅតែបន្តប្រើប្រាស់បណ្តាញ WiFi ខណៈកម្មវិធីមួយផ្សេងទៀត អាចនឹងពឹងអាស្រ័យលើបណ្តាញ LTE សម្រាប់មុខងារដែលមិនត្រូវការល្បឿនខ្លាំង។

ប្រិយមិត្ត Smartphone នៅក្នុងប្រទេសចិនអាចចាប់ផ្តើមទិញទូរសព្ទ View 20 បានហើយ ប៉ុន្តែក្រុមហ៊ុន Huawei រងចាំការចេញលក់ជាសកល ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស នៅចុងខែនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជ...

Air Umbrella ឆត្របំបាំងខ្លួន

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

Air Umbrella គំរូដើមរបស់ឆត្របំបាំងខ្លួនកំពូលអស្ចារ្យ អាចការពារលោកអ្នកពីទឹកភ្លៀងបានដោយ​មិនបាច់លា។ ឆត្រ​នាពេលអនាគតមួយនេះមានឈ្មោះថា អ៊ែរ៍ អាំប្រ៊េលឡា ...

ម៉ូដែល ឧបករណ៍បញ្ជាហ្គេម (Switch) របស់ Nintendo មានតម្លៃថោកបំផុត នឹងចេញលក់នៅក្នុងខែ មិថុនា ខាងមុខនេះ

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

យោងទៅតាមរបាយការណ៍របស់ Bloomberg បានលើកឡើងថា ក្រុមហ៊ន Nintendo អាចនឹងចេញលក់ម៉ូដែលឧបករណ៍បញ្ជាហ្គេម (Switch) ដែលមានតម្លៃថោកបំផុតនៅខែ មិថុនា ខាងមុខនេះហ...

Leica បញ្ចេញកាមេរ៉ាថ្មី ម៉ូដែល Q2

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 12 Mar, 2019

ក្រុមហ៊ុន Leica បាននាំមកនូវការអូសទាញចំណាប់អារម្មណ៍មួយចំនួនជាមួយផលិផលកាមេរ៉ា ម៉ូដែល Q កាលពីឆ្នាំ 2015។ កាមេរ៉ាម៉ូដែល Q គឺជាប្រភេទកាមេរ៉ា Compact Ful...

Tomnerb.Com - YouTube Channel