ចូលចិត្តទំនើប

Galaxy S10 នឹងប្រើប្រាស់ Wi-Fi 6

ដោយ: ដួងច័ន្ទ 9 AM, Friday, 08 Feb, 2019

ទូរសព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងចូលរួមក្នុងចំណោមទូរសព្ទ Smartphone ដំបូង ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Wi-Fi ដែលមានល្បឿនកាន់តែលឿន ត្រូវបានគាំទ្រដោយបច្ចេកវិទ្យា Wi-Fi 6។

ឯកសារបទបញ្ញត្តិរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានកត់សម្គាល់ដោយគេហទំព័រ Droid Life បានបង្ហាញថាម៉ូដែលទូរសព្ទថ្មីចំនួន 3 នឹងរួមបញ្ចូលនូវការគាំទ្រសម្រាប់ស្តង់ដាបច្ចេកវិទ្យា Wi-Fi ជំនាន់ថ្មី។

យ៉ាងណាមិញ ការកើនឡើងនូវកម្រិតល្បឿនទាំងនោះ នឹងមិនមានប្រសិទ្ធភាពខ្លាំងក្លាណាស់ណាទេ។ ស្ទើរតែគ្មាននរណាម្នាក់មានឧបករណ៍ Wi-Fi 6 Router ហើយអ្នកនឹងមានតម្រូវការប្រើប្រាស់ឧបករណ៍នេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការពង្រឹងគុណភាពរបស់ Wi-Fi 6។ លើសពីនេះទៀត Wi-Fi 6 ក៏មិនបានផ្តល់នូវការកើនឡើងនៃល្បឿនខ្លាំងក្លាសម្រាប់ឧបករណ៍នីមួយៗដែរ។ វាត្រូវបានផលិតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធ Network នៅក្នុងគេហដ្ឋាន ឬប្រព័ន្ធ Wi-Fi Network នៅទីកន្លែងណាដែលមានភ្ជាប់ជាមួយឧបករណ៍ប្រើប្រាស់ច្រើនគ្រឿង ឧទាហរណ៍ដូចជា ឧបករណ៍ Smart Gadget ជាដើម ហើយឧបករណ៍ទាំងនោះនឹងមានតម្រូវការប្រើប្រាស់ Wi-Fi 6 ដើម្បីមើលឃើញពីអត្ថប្រយោជន៍ជាក់ស្តែង។
ទោះបីយ៉ាងនេះក្តី វាក៏នៅតែជាមុខងារដ៏មានតម្លៃមួយ នៅលើទូរសព្ទដែដែរ។ វាធ្វើឱ្យទូរសព្ទមានលក្ខណៈ Future-Proof បន្ថែមបន្តិច ហើយបើសិនជាអ្នកទិញ Router ថ្មីមួយគ្រឿងនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខទៀត វាទំនងជានឹងអាចនាំយកការគាំទ្របច្ចេកវិទ្យា Wi-Fi 6 មកកាន់គេហដ្ឋានរបស់អ្នកបាន។

មកទល់ខណៈពេលនេះ មិនមានឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា Wi-Fi 6 ច្រើននោះទេ ប៉ុន្តែទូរសព្ទ Galaxy S10 ទំនងជានឹងក្លាយជាសំណើសម្រាប់ការផ្លាស់ប្តូរថ្មី។ ទូរសព្ទថ្មីនេះទំនងជានឹងផលិតឡើងជាមួយការបំពាក់ប្រព័ន្ធប្រតិបត្តិការកំពូលថ្មីរបស់ Qualcomm គឺ Snapdragon 855 ដែលរួមបញ្ចូលទាំងការគាំទ្របច្ចេកវិទ្យា Wi-Fi 6។ បន្ទះឈីបថ្មីនេះមិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយនៅឡើយទេ ប៉ុន្តែវាអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងផលិតផលទូរសព្ទ Android ជាច្រើនប្រភេទ នៅក្នុងឆ្នាំនេះ ដែលនឹងនាំមកនូវឧបករណ៍ដំណើរការជាមួយ Wi-Fi 6 ដំបូងមកកាន់ទីផ្សារ។

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងប្រកាសអំពីទូរសព្ទ Galaxy S10 នៅចុងខែនេះហើយ។ យើងទាំងអស់គ្នាក៏កំពុងតែទន្ទឹងរងចាំម៉ូដែលថ្មីទាំងបី នៅក្នុងការប្រកាសនោះ ដែលរួមមានម៉ូដែល S10 ស្តង់ដា ម៉ូដែល S10 Plus មានទំហំកាន់តែធំ និងម៉ូដែល S10E ដែលជាជម្រើសទូរសព្ទមានតម្លៃទាប។ ចំណែកជម្រើសទូរសព្ទ ដែលមានបំពាក់បច្ចេកវិទ្យា 5G ក៏ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចេញនាពេលបន្តបន្ទាប់ទៀតដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូរសព្ទ

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តា...

ជម្រើសកាមេរ៉ាធំៗ 2 ម៉ូដែល ពី Panasonic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 06 Mar, 2019

បើសិនជាអ្នកចង់បានកាមេរ៉ា Sony ម៉ូដែល RX10 IV ប៉ុន្តែអ្នកមិនចង់ចំណាយថវិការហូតដល់ $1,700 នោះក្រុមហ៊ុន Panasonic ប្រហែលជាមានជម្រើសកាមេរ៉ាមួយប្រភេទសម្រ...

ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះទាំង 7 ដ៏ល្អបំផុតដែលសក្តិសមទិញនៅបំណាច់ឆ្នាំនេះ

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

នេះគឺជាព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍ បើអ្នកកំពុងស្វែងរកទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើជាអំណោយដ៏ល្អមួយ សម្រាប់ខ្លួនឯងប្រើប្រាស់នាពេលបំណាច់ឆ្នាំនេះ...

Oppo បញ្ចេញទូរសព្ទកាមេរ៉ាបី ម៉ូដែល R17 Pro

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ប្រទេសចិន Oppo បានប្រកាសថាក្រុមហ៊ុននឹងធ្វើការបញ្ចេញលក់ទូរសព្ទលំដាប់ខ្ពស់ ម៉ូដែល R10 Pro នៅក្នុងប្រទេសឥណ្ឌានៅដើម...

Tomnerb.Com - YouTube Channel