ចូលចិត្តទំនើប

ប៊ូតុងវេនមន្តរបស់ The Boom បានប្រែក្លាយ ឧបករណ៍បំពងសម្លេង ទៅជាឧបករណ៍ដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Wednesday, 24 Jul, 2019

នៅយុគសម័យឌីជីថលនេះ ឧបករណ៍បំពងសម្លេង The Ultimate Ears Boom បានក្លាយជាឧបករណ៍បំពងសម្លេងប៊្លូធូដ៏អស្ចារ្យ និងក្លាយជាជម្រើសឧបករណ៍បំពងសម្លេង ដ៏ល្អបំផុតតែមួយគត់ ដើម្បីផ្តល់ដល់អ្នកនូវការកម្សាន្តដ៏រីករាយជាមួយនឹងតន្រ្តីនៅក្នុងពិធីជប់លៀង នៅក្បែរអាងហែលទឹក។



ដោយសារតែ ប៊ូតុងវេនមន្តរបស់ The Boom គឺមានប៊ូតុងពីរ ដែលប៊ូតុងទីមួយ៖ ដើរតួជាប៊ូតុងចាក់សម្លេង → ផ្អាក → រំលង (អ្នកអាចចុចបើក/បិទសម្លេង → ផ្អាក ឬ ចុចពីរដងយ៉ាងលឿន ដើម្បីរំលងបទចម្រៀងបន្ទាប់ បានយ៉ាងលឿន។ ប៊ូតុងទីពីរ៖ គឺវាមានមុខងារតែមួយគត់ ដែលអនុញ្ញតឱ្យអ្នកគ្រាន់តែអាចចុច និងសង្កត់លើប៊ូតុង ដែលនឹងអាចធ្វើឱ្យឧបករណ៍បំពងសម្លេងនេះបើកដំណើរការ រួមជាមួយនឹងការតភ្ជាប់ទៅនឹងទូរស័ព្ទរបស់អ្នក ដោយស្វ័យប្រវត្តិ ព្រមទាំងអាចចាប់ផ្តើមចាក់តន្ត្រីនៅក្នុង Playlist ដែលត្រូវបានកំណត់ទុកជាមុន។ សម្រាប់ការចុច និងសង្កត់លើវាម្តងទៀត គឺអាចប្តូរទៅបទចម្រៀងមួយបន្ទាប់ទៀត នៅក្នុង Playlist ដែលមានស្រាប់ថែមទៀត។


លើសពីនេះ វាក៏មានសមត្ថភាពក្នុងការគ្រប់គ្រង ការចាក់តន្ត្រីសារជាថ្មីដោយផ្ទាល់ ពីឧបករណ៍បំពងសម្លេង ដែលនេះគឺជាសមត្ថភាពដ៏សំខាន់បំផុត។ ម្យ៉ាងទៀត នៅពេល The Boom បានបើកដំណើរការដំបូងនៅក្នុងឆ្នាំ 2013 គឺមានប៊ូតុងរហូតដល់ 4 ៖ Power, Bluetooth, ប៊ូតុង (+ /-) ដើម្បីគ្រប់គ្រងកម្រិតសម្លេង។ ប៉ុន្តែ ប្រសិនបើអ្នកចង់គ្រប់គ្រង ខណៈពេលបទចម្រៀងកំពុងចាក់ អ្នកត្រូវការប្រើប្រាស់ជាមួយនឹងទូរសព្ទដៃ។


ចំណុចដ៏ល្អបំផុតរបស់ The Boom នោះគឺការ ការពារជម្រាបទឹក ដែលអ្នកអាចនាំយកឧបករណ៍បំពងសម្លេងមួយនេះ ទៅចាក់តន្រ្តីនៅអាងហែលទឹក នៅក្រោមព្រិលទឹកកក ឬ នៅលើឆ្នេរខ្សាច់។ ប៉ុន្តែ វាតម្រូវឱ្យអ្នកត្រូវគ្រប់គ្រងឧបករណ៍នេះ ដោយប្រើប្រាស់ស្មានហ្វូន ទៅលើបទចម្រៀង។ លើសពីនេះ The Boom ក៏មានរន្ធ USB-C ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Huawei Honor 6C សម្ពោធក្នុងខែតុលា

ដោយ: ស. លីង 11 PM, Tuesday, 24 Oct, 2017

នេះជាដំណឹងពិសេស សម្រាប់ហ្វេនទូរស័ព្ទដៃ ជាពិសេសហ្វេនរបស់ Huawei ។ Huawei Honor 6C បានសម្ពោធ និងចេញលក់ក្នុងខែតុលា ឆ្នាំ២០១៧ នេះ ដោយបង្ហាញជូនអតិថិជននូ...

ត្រឹមរយៈពេល ១១ខែ រថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅឥណ្ឌា ទទួលបានការកក់រហូតដល់ ២សែនគ្រឿង

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

បន្ទាប់ពីការប្រកាសជាផ្លូវការ នៃរថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅក្នុងខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនផលិតរថយន្តប្រភេទ SUV មួយគ្រឿងនេះ ប...

សម្ភារៈប្រើប្រាស់ ផ្តល់បទពិសោធន៍ ងូតទឹកថ្មីសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 5 PM, Thursday, 21 Dec, 2017

ទំនើប សូមនាំអារម្មណ៍អ្នកមកទទួលបទពិសោធន៍ នៃការងូតទឹកថ្មី ដែលអ្នកអាចនឹងមិនដែលជួប ប្រទះពីមុនមក។ ចង់ដឹងថាវាពិសេសយ៉ាងណា? តោះអានទាំងអស់គ្នា!ងូតទឹក ជាមួយវ...

តោះ! មកដឹង 8 មុខងាររបស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏អាថ៌កំបាំង ដែលអ្នកប្រើប្រាស់ 90% ប្រហែលជាមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

Android គឺជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្មាតហ្វូនដ៏ធំមួយ ដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធី ដែលអាចទាញយកមកប្រើ ដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្...

Tomnerb.Com - YouTube Channel