ចូលចិត្តទំនើប

កម្មវិធីកាមេរ៉ា 4 សម្រាប់ iPhone ជួយឱ្យរូបថតកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Tuesday, 27 Nov, 2018

ការកែរូបថតនៅលើ iPhone មិនមានដែនកំណត់ទេ។ អ្នកអាចថតរូបគ្រប់ប្រភេទ ហើយកែរូបថតទាំងនោះដោយបន្ថែម Filter កែ Saturation ឬ White Balance ដកយកអ្វីដែលអ្នកមិនចង់បានចេញពីរូបភាពនោះ និងមុខងារជាច្រើនទៀត។ កម្មវិធីកែរូបភាពនៅលើទូរសព្ទដៃបានឆ្លងកាត់ ផ្លូវដើរដ៏វែងឆ្ងាយ មកទល់សព្វថ្ងៃនេះ។ ប៉ុន្តែតើអ្នកមានធ្លាប់ឆ្ងល់ទេថា តើកម្មវិធីបែបណាអាចជួយឱ្យអ្នកផ្តិតយករូបភាពកាន់តែស្អាត? ទំនើប មានចម្លើយសម្រាប់អ្នកក្នុងអត្ថបទខាងក្រោម។

Camera+
នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធី Third-Party Camera App ដើមដំបូងនៅលើ iPhone ហើយវាទទួលបានភាពប្រសើរឡើងជាលំដាប់។ ក្រៅពីមុខងារ Default Auto Mode អ្នកអាចជ្រើសរើសរវាងអាទិភាព Shutter ឬការគ្រប់គ្រងដោយដៃទាំងស្រុង ដែលអនុញ្ញាតឱ្យអ្នកទទួលបាន Fine-Tune Focus, Shutter Speed, ISO និង White Balance។ កម្មវិធីនេះក៏អនុញ្ញាតឱ្យអ្នកថតរូបភាពក្នុងទម្រង់ Raw ផងដែរ។ មុខងារល្អជាងគេនៅក្នុង Camera+ គឺសមត្ថភាពចុច ដោយប្រើម្រាមដៃ 2 ក្នុងការកំណត់ Exposure និង Focus ដាច់ដោយឡែកពីគ្នា។ ក្នុងចំណោមកម្មវិធី Manual Camera App ទាំងអស់នៅលើ iPhone កម្មវិធី Camera+ គឺជាកម្មវិធីងាយស្រួលប្រើប្រាស់ជាងគេ ប៉ុន្តែវាក៏ជាកម្មវិធីដែលមានមុខងារស្រាលៗជាងគេដែរ។ អ្នកក៏នឹងមិនទទួលបានមុខងារវីដេអូពីកម្មវិធីនេះដែរ។

ProCam
នេះជាកម្មវិធី Manual Camera App មួយទៀតដែលអ្នកទទួលបានការគ្រប់គ្រងដូចគ្នានៅលើ White Balance, Manual Focus, ISO និង Shutter Speed។ ប៉ុន្តែអ្នកក៏អាចជ្រើសរើសរវាងរូបភាពបែប Raw និង TIFF បានដែរ ហើយអ្នកអាចជ្រើសរើសរវាង 360 Photos, Slow Shutter, Burst Mode, Portrait, Night Mode, Video និង Time Lapse។ កម្មវិធីនេះមានបំពាក់ជាមួយការកំណត់មួយចំនួន ដូចជាការដាក់រូបសញ្ញានៅលើរូបថត ការកំណត់អាទិភាព Shutter ឬ ISO ការទប់លំនឹងរូបភាព និងវីដេអូ។ល។ វាក៏អនុញ្ញាតឱ្យអ្នករៀបចំផ្ទៃរូបភាព ដោយផ្លាស់ប្តូរពណ៌ ជ្រើសរើសរវាងម៉ូដ Grid ខុសៗគ្នា និងដំណើរការ Focus Peaking និង Exposure Histogram។

Hydra
នេះជាកម្មវិធីថតរូប ប្រើប្រាស់នៅក្នុងលក្ខខណ្ឌពន្លឺទាប។ វាផ្តល់នូវរូបភាព និងវីដេអូ HDR និងរូបភាពដ៏ស្រស់ស្អាតក្នុងលក្ខខណ្ឌពន្លឺទាប។ អ្នកនឹងមិនទទួលបាន Fine-Tuning Setting នៅក្នុងកម្មវិធីនេះទេ។ អ្នកគ្រាន់តែអាចផ្លាស់ប្តូរ Resolution ឬជ្រើសយកមុខងារថតរូបមួយក្នុងចំណោមមុខងារទាំង 5 មានដូចជា HDR, Video-HDR, Lo-Light, Zoom និង Hi-Res។ មុខងារល្អជាងគេរបស់ Hydra គឺ Hi-Res ដែលផ្តល់ឱ្យអ្នកនូវការផ្តិតយករូបភាពជាច្រើនជាប់ៗគ្នាយ៉ាងលឿន និងប្រើប្រាស់ភាពខុសគ្នាបន្តិចបន្តួចនៅក្នុងរូបភាពនិមួយៗ ដើម្បីបំពេញចន្លោះប្រហោង។ កត្តានេះអាចប្រែក្លាយរូបភាព 12 megapixel ទៅជារូបភាព 32 megapixel បាន។

Slow Shutter Cam
នេះជាកម្មវិធីជំនាញសម្រាប់មុខងារ Long Exposure។ អ្នកអាចជ្រើសរើសរវាងមុខងារថតរូបចំនួន 3 មានដូចជា Motion Blur, Light Sensitivity, Blur Strength និង Noise Reduction ក៏ដូចជាមុខងារ Shutter Speed និង ISO ផងដែរ។ កម្មវិធីនេះល្អបំផុតសម្រាប់ការថតរូបនៅពេលយប់ ឬ Light Painting ឬការថតរូបបែបធម្មជាតិជាដើម។ ប៉ុន្តែអ្នកត្រូវចាំថាកម្មវិធីនេះទាមទារឱ្យប្រើប្រាស់ Tripod ឬ ការកាន់ទូរសព្ទឱ្យនៅហ្នឹងថ្កល់ ដើម្បីទទួលបានរូបភាពកាន់តែស្រស់ស្អាត។

 

 

អត្ថបទអ្នកចង់អាន

ផលិតផល DeX Pad របស់ Samsung នឹងចេញលក់ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីកាលបរិច្ឆេទ នៃការចេញលក់ផលិតផល DeX Pad ថ្មី។ Dex Pad ជាឧបករណ៍បង្គុំមួយប្រភេទ ដែលប្រែក្លាយទូរសព្ទ Smartphone ម៉ូដ...

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រ...

SAMSUNG ប្រកាសចេញ​លក់ Galaxy S7 និង S7 edge ពណ៌ឈូកមាស​ថ្ងៃ​នេះ

ដោយ: WangSang 10 PM, Wednesday, 20 Apr, 2016

Samsung បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​ជម្រើស​ពណ៌​ថ្មី សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ថ្មី​របស់​ខ្លួន​នោះ​គឺ Galaxy S7/ S7 edge ពណ៌ឈូកមាស។ ពណ៌ថ្មីនេះ​នឹង​ចា...

រថយន្ត Mitsubishi គ្មានកញ្ចក់មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

តើអ្នកធ្លាប់លឺពីរថយន្ត គ្មានកញ្ចក់ ដែរឬទេ? វាប្រហែលជាអ្វីដែលថ្មី និងចម្លែកសម្រាប់អ្នក ហើយពិតជាធ្វើឱ្យអ្នកចង់ដឹង ពីរថយន្តប្រភេទនេះកាន់តែខ្លាំង។ នៅក្...

Tomnerb.Com - YouTube Channel