ចូលចិត្តទំនើប

iPad Pro ទំហំ 11អ៊ីញ ជាមួយនឹងទំហំឃ្លាំងផ្ទុកទិន្នន័យ 1TB នឹងមានតម្លៃថោកជាងមុន!

ដោយ: ភារុន 10 AM, Thursday, 19 Sep, 2019

ក្រុមហ៊ុន Amazon បានចំណាយប្រាក់រាប់រយលានដុល្លារ សម្រាប់ផលិតផល iPad Pro (Wi-Fi) ទំហំ 11អ៊ីញ ជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យ 1TB ដែលវាមានតម្លៃ $1,149 ហើយក៏ជាតម្លៃមួយត្រូវគ្នាបំផុត ទៅនឹង Tablet លំដាប់ខ្ពស់ ដែលអតិថិជននិយមផលិតផល Apple បានឃើញនៅលើវិបសាយក្រុមហ៊ុន Amazon នាពេលបច្ចុប្បន្ននេះ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Apple បានទម្លាក់តម្លៃម៉ូដែលនេះជាផ្លូវការ ពីតម្លៃ $1,549 ទៅ $1,349 ហើយនាពេលថ្មីៗនេះ វាក៏បញ្ចុះតម្លៃរហូតដល់ $200 បន្ថែមទៀត ប្រសិនបើ អតិថិជនកុំម៉ង់ទិញពីក្រុមហ៊ុន Amazon ។ ដូច្នេះ វាពិបាកក្នុងការស្រមៃថា iPad Pro (Wi-Fi) ទំហំ11អ៊ីញនេះ នឹងមានតម្លៃថោក ក្នុងរយៈពេលដ៏ខ្លីបែបនេះ។




នេះគឺជា iPad (Wi-Fi) ដែលអតិថិជននិយមផលិតផល Apple ទាំងឡាយប្រាថ្នាចង់បាន ដោយសារតែ ម៉ូដែលថ្មីនេះមានទំហំឃ្លាំងផ្ទុកទិន្នន័យធំបំផុត, ថាមពលខ្លាំង និងមានលក្ខណៈពិសេសៗជាច្រើន ដូចគ្នាផងដែរទៅនឹង Tablet លំដាប់ខ្ពស់ របស់ Apple ដូចជាមានរន្ធ USB-C ជំនួសឱ្យរន្ធ Lightning ហើយវាក៏ដំណើរការប្រព័ន្ធប្រតិបត្តិការ iPadOS ដូចគ្នាផងដែរទៅនឹង iPad ផ្សេងទៀតនៅក្នុងចំណោមផលិតផលរបស់ Apple ដែលនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ។ លើសពីនេះ វាក៏បំពាក់ A12X Bionic Processor និង RAM ទំហំ 6GB ដែលនឹងអនុញ្ញាតឱ្យ iPad Pro (Wi-Fi) ដំណើរការកម្មវិធីមួយណាក៏បាននៅលើ App Store បានយ៉ាងងាយស្រួល៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Sony ចង់ឱ្យទូរសព្ទ នាពេលអនាគតប្រើប្រាស់បច្ចេកវិទ្យា ចែករំលែកថាមពលថ្មដោយគ្មានខ្សែ

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ការបញ្ចូលថាមពលថ្មទូរសព្ទដៃ ដោយគ្មានខ្សែ មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ ក្នុងឆ្នាំ២០១២ ទូរសព្ទ Nokia Lumia មានបំពាក់នូវប្រព័ន្ធបញ្ចូលថាមពល Qi Wireless ...

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រ...

Tag Heuer Smartwatch ដាំពេជ្រតម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

តើអ្នកធ្លាប់គិតថានាឡិកា Tag Heuer Smartwatch តម្លៃ $1,600 មិនទាន់ល្អគ្រប់គ្រាន់មែនទេ? ថ្មីៗនេះក្រុមហ៊ុនផលិតនាឡិកា Tag Heuer បានផ្តល់ភាពភ្ញាក់ផ្អើលម...

មកដឹង របៀបផ្លាស់ប្តូរ Activity Goals នៅលើ Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ជាធម្មតា ការតំឡើង Apple Watch គឺអ្នកត្រូវបញ្ចូលព័ត៌មានខ្លះៗអំពីខ្លួនអ្នក ចូលទៅក្នុងនាឡិកាឆ្លាតវៃនេះដូចជា ភេទ អាយុ កម្ពស់ ទម្ងន់ …ជាដើម ដើម្បី...

Tomnerb.Com - YouTube Channel