ចូលចិត្តទំនើប

App ល្អៗសម្រាប់ iPhone

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 02 Jan, 2019

នេះជារដូវកាលឈប់សម្រាក ហើយបើសិនជាអ្នកមានសំណាងល្អ អ្នកអាចនឹងទទួលបានកាដូទូរសព្ទ iPhone ថ្មីមួយគ្រឿង។ ប៉ុន្តែមិនថាវាជាទូរសព្ទ iPhone XS Max ថ្មី ឬ iPhone 7 ទេ អ្នកនៅតែត្រូវការ App សំខាន់ៗមួយចំនួនសម្រាប់ប្រើប្រាស់លើទូរសព្ទ ហើយក្នុងនោះមានជម្រើសជាច្រើន ដែលអ្នកអាចនឹងពិបាកក្នុងការសម្រេចចិត្ត។ ដូច្នេះ ទំនើប នៅទីនេះដើម្បីផ្តល់ចម្លើយសម្រាប់អ្នក។
Microsoft Outlook
កម្មវិធីអ៊ីម៉ែលធម្មតានៅលើ iPhone មិនសូវល្អនោះទេ ជាពិសេសសម្រាប់អ្នកដែលមានគណនេយ្យ Gmail។ អ្នកគួរប្រើប្រាស់កម្មវិធី Microsoft Outlook ជំនួសវិញ ដែលផ្តល់ឱ្យនូវផ្ទៃកម្មវិធីច្បាស់ លឿន និងផ្តល់នូវការគាំទ្រជាមួយស្ទើរគ្រប់ប្រភេទអ៊ីម៉ែល។
https://itunes.apple.com/us/app/microsoft-outlook/id951937596?mt=8

Google Photos
មិនមានអ្វីខុសទាស់ទេជាមួយការចំណាយប្រាក់សម្រាប់ទិញយកឃ្លាំងផ្ទុកទិន្នន័យ iCloud។ បើសិនជាអ្នកចង់បានការប្រើប្រាស់កម្មវិធីរូបថតដែលលឿន សាមញ្ញ និងងាយស្រួលសម្រាប់ការ Back up រូបថតរបស់អ្នក សូមសាកល្បងប្រើប្រាស់ Google Photos។ អ្នកនឹងមិនទទួលបានការរក្សាទុករូបថតបែប Full, High-Resolution ទេ លើកលែងតែអ្នកចំណាយថវិកាដើម្បីទិញទំហំឃ្លាំងផ្ទុក។ ប៉ុន្តែបើសិនជាអ្នកមិនផ្តោតសំខាន់លើគុណភាពរូបថត នេះជាជម្រើសកម្មវិធីដ៏ល្អ។ Google ធ្វើការតម្រៀប និងចាប់គូរូបថតទាំងនោះ ធ្វើឱ្យវាមានលក្ខណៈសាមញ្ញសម្រាប់ការស្វែងរករូបថតដែលអ្នកចង់បាន ជ្រើសចេញពីអាល់ប៊ុមនានា ដោយពុំចាំបាច់ចំណាយពេលអូសអេក្រង់ចុះឡើង។
Downlod Now
Google Maps
អ្នកពិតជាមិនចង់វង្វេងផ្លូវទេ ដូច្នេះអ្នកគួរតំឡើងកម្មវិធី Google Maps នៅក្នុងទូរសព្ទ។ ប្រាកដណាស់ថាកម្មវិធី Apple Maps អាចជួយអ្នកបាន ប៉ុន្តែកម្មវិធីនេះមិនល្អ និងងាយស្រួលប្រើប្រាស់ដូចកម្មវិធី Google Maps ទេ។
Download Now

Dark Sky
ទូរសព្ទដៃរបស់អ្នកមិនអាចទស្សន៍ទាយពីអនាគតទេ។ ប៉ុន្តែកម្មវិធី Dark Sky ប្រហែលជាកម្មវិធីទស្សន៍ទាយដ៏ល្អមួយ ដែលផ្តល់នូវការព្យាករណ៍អាកាសធាតុបានច្បាស់ ក្នុងរយៈពេលប៉ុន្មាននាទីខាងមុខ មានន័យថាអ្នកនឹងតែងតែដឹងពីស្ថានភាពអាកាសធាតុគ្រប់ពេល។
Donwload Now

1Password/ LastPass
លេខកូដសម្ងាត់មានសារៈសំខាន់ណាស់ ព្រោះវាជួយរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នក។ អ្នកគួរធ្វើការការពារទិន្នន័យ Online របស់អ្នកជាមួយកម្មវិធីគ្រប់គ្រងលេខសម្ងាត់ ដែលនឹងជួយអ្នកប្រើប្រាស់លេខសម្ងាត់បានកាន់តែខ្លាំង និងធានាថាអ្នកនឹងមិនប្រើប្រាស់លេខសម្ងាត់ច្រំដែល នៅគ្រប់គេហទំព័រទាំងអស់។ បន្ថែមលើនេះ ជាមួយការបញ្ចេញប្រព័ន្ធ iOS 12 ថ្មី ក្រុមហ៊ុន Apple ផ្តល់នូវភាពងាយស្រួលសម្រាប់កម្មវិធីគ្រប់គ្រងលេខសម្ងាត់ ក្នុងការដំណើរការស្ទើរតែគ្មានឧបសគ្គ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការទាំងអស់ ធ្វើឱ្យអ្នកចូលទៅប្រើប្រាស់លេខសម្ងាត់បានកាន់តែងាយស្រួល។
Download Now

IA Writer
បើសិនជាអ្នកជាមនុស្សដែលធ្វើការកត់ត្រាច្រើន អ្នកគួរតែប្រើប្រាស់កម្មវិធីមួយនេះ។ វាជាកម្មវិធីដំណើរការកត់ត្រាបានលឿន និងមានទំហំតូច ដែលធ្វើឱ្យការសរសេរកត់ត្រាបានកាន់តែលឿន។ អ្នកក៏នឹងអាចធ្វើការផ្ទេរផ្គូផ្គងទិន្នន័យកំណត់ត្រាទាំងនោះទៅកាន់កុំព្យូទ័រ នៅពេលអ្នកត្រូវការយកកំណត់ត្រានោះទៅប្រើប្រាស់ជាផ្លូវការបានផងដែរ។
https://itunes.apple.com/us/app/ia-writer/id775737172?mt=8

Pocket
នៅក្នុងប្រព័ន្ធអ៊ីនធឺណេត មានមាតិកាច្រើនពេកហើយ ហើយអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់អានវាទាំងអស់ដែរ។ កម្មវិធី Pocket ជួយអ្នករក្សាទុកមាតិកាទាំងនោះ ដូច្នេះអ្នកអាចត្រឡប់មកអានវិញ បានគ្រប់ពេលវេលា។ កាន់តែពិសេស វាផ្តល់នូវតារាងរួមមួយ នៃគ្រប់យ៉ាងដែលអ្នកចង់ត្រឡប់ទៅរកវិញ នៅក្នុងកម្មវិធីតែមួយ។
https://itunes.apple.com/us/app/pocket-save-read-grow/id309601447?mt=8

Fantastical
កម្មវិធីប្រតិទិនដើមរបស់ Apple គឺល្អ ប៉ុន្តែកម្មវិធី Fantastical កាន់តែប្រសើរ ជាមួយការបង្ហាញតាមរយៈការអូសអេក្រង់ ដែលរួមបញ្ចូលនូវកម្មវិធីប្រជុំ និងការតាស់តឿននានាចេញពីគណនេយ្យរបស់អ្នក ហើយមានប្រព័ន្ធឆ្លាតវៃមួយ ដែលបន្ថែមមុខងារផ្សេងៗ ដូចជាទីតាំង និងកាលបរិច្ឆេទ សម្រាប់ព្រឹត្តិការណ៍ថ្មីៗ ដែលផ្តល់ឱ្យអ្នកនូវកម្មវិធីប្រតិទិនដ៏សម្បូរបែបមួយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

Cruise AV រថយន្តគ្មានចង្កូតដំបូងរបស់ GM

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

ការវិវត្តនៃបច្ចេកវិទ្យាយានយន្ត បើកបរដោយស្វ័យប្រវត្តិ មានសន្ទុះកាន់តែខ្លាំង ហើយថ្ងៃនេះក្រុមហ៊ុន General Motor ក៏បានបោះជំហានប្រឡូកក្នុងវិស័យនេះ ជាមួយ...

LG ឈ្នះពានរង្វាន់ការរចនា BEST OF THE BEST ពី Red Dot Design Awards

ដោយ: ទំនើប 9 PM, Saturday, 22 Apr, 2017

Red Dot Design Awards ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតម្លៃការរចនារបស់ផលិតផលអេឡិចត្រូនិច។ ហើយថ្ងៃនេះដ...

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

Tomnerb.Com - YouTube Channel