ចូលចិត្តទំនើប

Tag Heuer Smartwatch ដាំពេជ្រតម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

តើអ្នកធ្លាប់គិតថានាឡិកា Tag Heuer Smartwatch តម្លៃ $1,600 មិនទាន់ល្អគ្រប់គ្រាន់មែនទេ? ថ្មីៗនេះក្រុមហ៊ុនផលិតនាឡិកា Tag Heuer បានផ្តល់ភាពភ្ញាក់ផ្អើលមួយដល់អ្នក នៅក្នុងព្រឹត្តិការណ៍ Salon International de le Haute Horlogerie Geneva Watch Show (SIHH 2018) ដោយបានប្រកាសពីនាឡិកាម៉ូដែលថ្មី Tag Heuer Connected Full Diamond ដែលមានដាំគ្រាប់ពេជ្រ 589 គ្រាប់ ដាំពេញតួនាឡិកា។
ក្រៅពីការរចនាដ៏ចិញ្ចាំងចិញ្ចាច ពីគ្រាប់ពេជ្រ នាឡិកា Tag Heuer Connected Full Diamond មានបំពាក់នូវបច្ចេកវិទ្យាដូចគ្នានឹងនាឡិកា Tag Heuer Connected Modular 45 Smartwatch ដែលបានចេញលក់កាលពីឆ្នាំមុន ខុសគ្នាត្រង់វាមានតម្លៃខ្ពស់រហូតដល់ $197,000។ នាឡិកាម៉ូដែលថ្មីនេះជានាឡិកាប្រភេទ Android Wear ដែលមានតម្លៃថ្លៃជាងគេ មិនធ្លាប់មានពីមុនមក។

TAGHeuer_Connected_Modular45_FullDiamondSet_technology-news_cambodia_tomnerb-03
តើនាឡិកាតម្លៃ $197,000 ផ្តល់ឱ្យអ្នកនូវលក្ខណៈពិសេសអ្វីខ្លះ?
នាឡិកានេះមានសម្បក និងខ្សែផលិតពីមាស ស ទម្ងន់ 18K និងមានគ្រាប់ពេជ្រ Baguette ទម្ងន់សរុប 23.35 ការ៉ាត់ ក្នុងនោះ 78 ការ៉ាត់នៅលើមុខជុំវិញ 16 ការ៉ាត់នៅលើដង្កៀបក្បាលខ្សែ និង 495 នៅលើខ្សែនាឡិកា។ គ្រាប់ពេជ្រមួយគ្រាប់ៗ មានតម្លៃ $334។ អ្នកនៅចាំទេអំពីនាឡិកា Solid Gold Apple Watch Edition ដែលក្រុមហ៊ុន Apple បានចេញលក់ក្នុងតម្លៃ $17,000។ បើប្រៀប ធៀបជាមួយគ្នា អ្នកអាចទិញនាឡិកា Apple ប្រភេទនេះបានរហូតដល់ 11គ្រឿង និងនៅសល់លុយ ខ្លះថែមទៀតផង។
នាឡិកានេះមានបច្ចេកវិទ្យាជាមូលដ្ឋានរបស់ Android Wear 2.0 ដូចជាអេក្រង់ AMOLED, Wi-Fi, Bluetooth, NFC, GPS និងប្រព័ន្ធប្រតិបត្តិការ Intel Atom Z34XX ដែលនឹងត្រូវបោះបង់ ឈប់ប្រើប្រាស់នៅក្នុងអំឡុងរយៈពេល 2 ឆ្នាំទៀត។ ក្រុមហ៊ុន Tag Heuer បាននិយាយថាក្រុមហ៊ុននឹងផ្តល់នូវកម្មវិធីដូចគ្នា ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរនាឡិកា ដែលដើរដោយថាម ពលមេកានិច សម្រាប់នាឡិកាអេឡិចត្រូនិច នៅពេលដែលវាហួសកាលកំណត់របស់កម្មវិធីប្រើប្រាស់ ដូច្នេះយ៉ាងហោចណាស់ ក៏អ្នកអាចទទួលបានប្រាក់សំណងខ្លះៗ ពីនាឡិកាដាំពេជ្ររបស់អ្នក ទោះបីជាប្រព័ន្ធប្រតិបត្តិការ និងថ្មរបស់វាមិនអាចដំណើរការបានទៀតក្តី។

TAGHeuer_Connected_Modular45_FullDiamondSet_technology-news_cambodia_tomnerb-01

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Versi...

មានអ្វីកើតឡើងចំពោះក្រុមហ៊ុនប្រឆាំងនឹងបម្រាមលើ Huawei?

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

ក្នុងរយៈពេល 2 សប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានបាត់បង់ស្ទើរតែគ្រប់ដៃគូសហការ ដែលក្រុមហ៊ុនមាន ដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះរួមមានកា...

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

Tomnerb.Com - YouTube Channel