ចូលចិត្តទំនើប

វិធីសាស្រ្តផ្លាស់ប្តូរ Apple ID

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

អត្តសញ្ញាណ Apple ID របស់អ្នកគឺជាអ្វីដែលភ្ជាប់អ្នកទៅគ្រប់មាតិកាទាំងអស់នៅក្នុងប្រព័ន្ធ Apple Ecosystem សេវាកម្ម Apple Music, App ទាំងអស់របស់អ្នក ការភ្ជាប់សេវាកម្ម Podcast និងគ្រប់យ៉ាងដែលអ្នករក្សាទុក និង Back Up នៅក្នុង iCloud។ មានពេលខ្លះ អ្នកចង់ផ្លាស់ប្តូរ Apple ID មួយ ទៅប្រើប្រាស់មួយផ្សេងទៀត ប៉ុន្តែអ្នកមិនដឹងត្រូវធ្វើយ៉ាងណា។ សូមកុំបារម្ភ ទំនើប មានចម្លើយសម្រាប់អ្នក។
អត្ថបទខាងក្រោមនេះគឺជាការណែនាំពីវិធីធ្វើការផ្លាស់ប្តូរ Apple ID ដែលអ្នកបាន Sign In ទៅក្នុងទូរសព្ទ iPhone ឬ iPad របស់អ្នក។
មានអ្វីកើតឡើងចំពោះមាតិកា
អាស្រ័យលើជម្រើសរបស់អ្នកក្នុងការរក្សាទុកមាតិកានៅលើទូរសព្ទ ឬ iPad ឬលុបវាចោល ទិន្នន័យមួយចំនួននឹងនៅជាប់នៅលើទូរសព្ទរបស់អ្នក ទោះបីជាបន្ទាប់ពីអ្នកផ្លាស់ប្តូរវាក្តី។ ឧទាហរណ៍ ទិន្នន័យលេខទំនាក់ទំនង រូបថត និងកាលបរិច្ឆេទនានា ដែលនៅលើទូរសព្ទ iPhone នឹងនៅរក្សាទុកដដែល។ ទិន្នន័យ App តន្រ្តី សៀវភៅ និងការភ្ជាប់សេវាកម្ម Podcast ក៏នឹងនៅរក្សាទុកដដែលដែរ ប៉ុន្តែការ Update នៅលើពួកេវានឹងក្លាយជាបញ្ហា បើសិនជាអ្នក Sign In ទៅក្នុងគណនេយ្យ iTunes ឬ App Store ផ្សេងពីគណនេយ្យដែលអ្នកប្រើនៅពេលទិញវា។
នៅពេលធ្វើការ Sign In ជាមួយ Apple ID ខុសគ្នា អ្នកនឹងអាចបញ្ចូលមាតិកានៅលើ iPhone ជាមួយនឹងទិន្នន័យ iCloud ដែលមានទំនាក់ទំនងជាមួយ Apple ID មួយផ្សេងទៀត។ ដូច្នេះ បើសិនជាអ្នក Sign Out ចេញពី Apple ID ហើយចង់រក្សាទុកទិន្នន័យនៅលើទូរសព្ទ អ្នកត្រូវ Save វានៅក្នុង iPhone ហើយបន្ទាប់មកបញ្ចូលពួកវានៅពេលអ្នក Sign In ជាមួយ Apple ID ផ្ទាល់ខ្លួនរបស់អ្នក។

ជំហានទី 1: Sign Out ចេញពី Apple ID កំពុងប្រើ
– ចូលទៅកាន់ Setting នៅលើ iPhone ឬ iPad
– ចុចលើ Apple ID នៅផ្នែកខាងលើនៃអេក្រង់
– អូសចុះមកក្រោម ហើយចុចលើ Sign Out

– ចុចលើ Sign Out of iCloud បើសិនជាអ្នកមានគណនេយ្យខុសគ្នា សម្រាប់ iCloud និង iTunes
– បញ្ចូលលេខសម្ងាត់ បន្ទាប់មកចុចលើ Turn Off

– ចុច Turn on នៅលើប្រភេទទិន្នន័យណាមួយ ដែលអ្នកចង់រក្សាទុកនៅលើ iPhone។ អ្នកត្រូវចាំថា នៅពេលអ្នកផ្លាស់ប្តូរគណនេយ្យ ទិន្នន័យនៅលើ
iPhone នឹងបញ្ចូលគ្នាជាមួយទិន្នន័យរបស់ Apple ID ថ្មី
– ចុច Sign Out និងចុច Sign Out ម្តងទៀតដើម្បីបញ្ជាក់ថាអ្នកចង់ Sign Out។

ជំហានទី 2: Sign in ជាមួយ Apple ID មួយផ្សេងទៀត
– នៅពេលនេះអ្នកអាច Sign In ក្នុងទូរសព្ទ iPhone ឬ iPad ជាមួយ Apple ID មួយផ្សេងទៀតបានហើយ ដោយចូលទៅក្នុង Setting
– ចុចលើ Sign in ហើយចុចលើពាក្យ Email និងបញ្ចូលអាសយដ្ឋាន Email ដែលប្រើជាមួយ Apple ID ថ្មី

– បញ្ចូលលេខសម្ងាត់ ដែលប្រើជាមួយ Apple ID ថ្មី
– ចុចលើ Merge បើសិនជាអ្នកចង់រួមបញ្ចូលទិន្នន័យនៅលើ iPhone ជាមួយគណនេយ្យ iCloud ដែលប្រើជាមួយ Apple ID ថ្មី។ ចុចលើ Don’t Merge បើសិនជាអ្នកមិនចង់ឱ្យមាតិកានៅលើ iPhone ត្រូវបានបញ្ចូលទៅក្នុង iCloud នៅក្នុងគណនេយ្យ Apple ID ដទៃ

ជំហានទី 3: បន្ថែម Apple ID ទីពីរ
បើសិនជាអ្នកមាន Apple ID ច្រើន ដូចជា ID សម្រាប់ប្រើប្រាស់ជាបុគ្គល និង ID ដទៃសម្រាប់ការធ្វើការ។ល។ អ្នកអាចប្រើប្រាស់ Apple ID ច្រើនជាងមួយ នៅលើទូរសព្ទដៃ ឬ iPad របស់អ្នក ដូចជា Email លេខទូរសព្ទ ការកត់ត្រា ជាដើម។

– ចូលទៅក្នុង Setting ហើយជ្រើសយក Passwords and Accounts
– ចុចលើ Add Account
– ជ្រើសយក iCloud ចេញពីជម្រើសដែលមាន
– បញ្ចូលអាសយដ្ឋាន Email របស់ Apple ID ហើយចុច Next
– បញ្ចូលលេខសម្ងាត់ ហើយចុច Next
– បន្ទាប់ពីបានបញ្ជាក់ពីព័ត៌មានរបស់អ្នកហើយ ជ្រើសយកសេវាកម្មដែលអ្នកចង់ Turn On

យើងសូមណែនាំឱ្យអ្នកប្រើប្រាស់ Two-Factor Authentication នៅលើ Apple ID របស់អ្នក សម្រាប់បន្ថែមសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ជាពិសេសចំពោះអ្នកដែលមានគណនេយ្យច្រើន៕

អត្ថបទអ្នកចង់អាន

Toyota Vios ២០១៧ មកដល់កម្ពុជាហើយ

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ក្រុមហ៊ុនតូយ៉ូតាកម្ពុជា បានផ្សព្វផ្សាយពីរថយន្តប្រចាំឆ្នាំ ២០១៧ របស់ខ្លួន គឺ Toyota Vios ដែលមកដល់កម្ពុជា។ Toyota Vios ២០១៧ ជារថយន្តកំពុងពេញនិយម ក្នុ...

ដឹងឬទេហេតុអីបាន iPhone 6 និង iPhone 6 Plus មានស្នាមឆ្នូតសនៅលើតួគ្រឿង?

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើសិនអ្នកណាដែលកំពុងប្រើ iPhone 6 ឬ iPhone 6 Plus នៅពេលនេះ ប្រហែលជាសង្កេតឃើញ​ស្នាមឆ្នូតស ​នៅ​លើ​តួ​គ្រឿងទាំងខាងលើ និងខាងក្រោមមិនខាន អ្នកខ្លះអាចមិនបា...

មូលហេតុចម្បង នាំឲ្យកើតគ្រោះថ្នាក់ ពេលបើកបររថយន្ត

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ង...

តើមុខងារ Hygiene Fresh+ នៅក្នុងទូទឹកកក LG មានអត្ថប្រយោជន៍យ៉ាងណា ?

ដោយ: ទំនើប 10 PM, Friday, 05 May, 2017

ជាធម្មតា ប្រសិនបើអ្នកដាក់សាច់ បន្លែ ផ្លែឈើ ឬម្ហូបអាហារសល់ជាច្រើនចូលទៅក្នុងទូទឹកកក វាអាចនឹងមានក្លិនមិនល្អ ឬស្អុយជះចេញមកធ្វើឲ្យអ្នកពិបាកទ្រាំ។ ប៉ុន្ត...

Tomnerb.Com - YouTube Channel