ចូលចិត្តទំនើប

កាសត្រចៀកស៊េរីថ្មីដំបូងរបស់ក្រុមហ៊ុន Microsoft មានអ្វីអស្ចារ្យ?

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធរបស់ក្រុមហ៊ុន Microsoft នោះគឺការបង្ហាញកាសត្រចៀកស៊េរីថ្មីដែលមិនមែនជាកុំព្យូទ័រ បែរជាកាសត្រចៀកទៅវិញ។ ព្រឹត្តិការណ៍នៃការបង្ហាញកាសត្រចៀកស៊េរីថ្មីនេះ គឺជាកម្មវិធីដំបូងបង្អស់របស់ក្រុមហ៊ុន Microsoft ។ ម្យ៉ាងទៀត កាសត្រចៀកនេះមើលទៅសាមញ្ញ ប៉ុន្តែវាមានអ្វីៗគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ចង់បានដូចជា កាសត្រចៀកនេះប្រើដោយគ្មានខ្សែភ្ជាប់ និងមានលក្ខណៈពិសេសមួយទៀត នោះគឺវាមានភ្ជាប់ជាមួយ Cortana ដែលជាលក្ខណៈពិសេស អាចជួយលុបសម្លេងរំខាន ដើម្បីផ្តល់ឱ្យអ្នកនូវសម្លេង ដែលគ្មានការរំខាន។ កាសថ្មីនេះមានតម្លៃ $350 ។ លើសពីនេះ កាសត្រចៀកស៊េរីថ្មីរបស់ Microsoft កំពុងធ្វើការប្រកួតប្រជែងជាមួយនឹង កាសត្រចៀក 1000XM3 របស់ Sony និង Quiet Comfort II របស់ Bose។ ជាការពិត ដែលក្រុមហ៊ុន Microsoft បានរៀនសូត្រច្រើនពីការប្រកួតប្រជែងនេះ។

ហើយកាសត្រចៀក ដែលមានទាំងភាពស្រស់ស្អាត និងមានផាសុកភាពមួយនេះ មិនគួរឱ្យជឿថាត្រូវបានគេដាក់បន្ថែមបរិមាណអេប៉ុង (ខ្នើយ) នៅជុំវិញផ្នែកត្រចៀក និងក្បាលរបស់កាសត្រចៀកថែមទៀត ដើម្បីផ្តល់ផាសុកភាពដល់ត្រចៀករបស់អ្នកប្រើប្រាស់។ លើសពីនេះ វាមានទំហំធំនៅផ្នែកត្រចៀកងាយស្រួល សម្រាប់ពាក់នៅពេលស្តាប់ម្តងៗ។ អ្វីដែលសំខាន់បន្ថែមទៀត នោះគឺកាសត្រចៀកនេះអាចបញ្ចេញសម្លេងមកខាងក្រៅ ដ៏ល្អឥតខ្ជោះដែលចេញពីបាសសម្លេងដ៏ឆ្លាតវៃរបស់កាសត្រចៀកថ្មីនេះ។

ជាពិសេស ក្រុមហ៊ុន Microsoft ក៏បានបំពាក់នូវឧបករណ៍ត្រួតពិនិត្យ ដែលច្នៃប្រឌិតឡើង មួយចំនួនបន្ថែមនៅលើកាសត្រចៀកថ្មីនេះដូចជា ការហៅទូរស័ព្ទ និងឧបករណ៍ផ្លាស់ប្តូរកម្រិតសម្លេង និងសម្លេងរំខាននៅផ្នែកខាងឆ្វេងនៃកាសត្រចៀក ខណៈពេល ដែលខាងស្តាំកំពុងគ្រប់គ្រងសម្លេង។ លើសពីនេះ ការបញ្ជាដោយការប៉ះ Earpad នឹងអនុញ្ញាតឱ្យអ្នកចាប់ផ្តើម និងបញ្ឈប់ ឬក៏ រំលងបទចម្រៀង ឬ តន្រ្តី។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

LG នឹងបង្ហាញ Laptop មានទង្ងន់ស្រាលបំផុត ដែលមានទំហំ 17 អ៊ីញ នៅក្នុងព្រឹត្តិការណ៍CES

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) បានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅ Las Vegas ។ នៅក្នុងព្រឹត្តិការណ៍ CES នៅលើកនេះផងដែរ ក៏មានការចូលរួមពីក្រុមហ៊ុន LG ដោយបា...

សួស្ដីឆ្នាំថ្មី! បញ្ចុះតម្លៃរហូតដល់ 40 % និង ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពី LG BRANDSHOP

ដោយ: ម៉ូនី 10 PM, Wednesday, 06 Apr, 2016

  ដើម្បីចូលរួមអបអរសាទពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ LG BrandShop បានរៀបចំកម្មវិធី លក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ 40% និង មានការបន្ថែមជូ...

ហ្គេម ដ៏សក្តិសមសម្រាប់ Galaxy Note 8

ដោយ: ដួងច័ន្ទ 5 PM, Sunday, 07 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 មានអេក្រង់ AMOLED ដ៏ធំ និងបច្ចេកវិទ្យាដ៏ទំនើប ធ្វើឱ្យវាក្លាយជាឧបករណ៍ Android សម្រាប់ការលេងហ្គេមដ៏ខ្លាំងមួយ។ ទូរសព្ទដៃ...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

Tomnerb.Com - YouTube Channel