ចូលចិត្តទំនើប

Super Smash Bros. Ultimate ផ្លាស់ប្តូរ Switch ទៅជា iPod

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ហ្គេម Super Smash Bros. Ultimate គឺជាហ្គេមដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Nintendo ដែលបានពង្រីកប្រជាប្រិយភាព
ទៅក្នុងតន្រ្តីជានិមិត្តរូបប្រចាំក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញនេះទៀតផង។ ជាក់ស្តែងនៅក្នុងខណៈពេលនេះ វាមានទំនុកភ្លេងរហូតដល់ជាង 900 បទ
ហើយក្រុមហ៊ុន Nintendo បានរៀបរាប់ថា បើសិនេះជាអ្នកចាក់វា Back-to-Back អ្នកនឹងត្រូវការពេលជាង 28 ម៉ោង ដើម្បីស្តាប់លឺបទចម្រៀងជាលើកទីពីរ។

មុខងារ My Music គឺប្រៀបដូចជា iTunes នៅលើ Nintendo ដែរ។ បើសិនជាអ្នកចង់ អ្នកអាចដោតកាសស្តាប់ ហើយបិទអេក្រង់របស់ Switch
និងដោះដៃកាន់ដ៏ធំរបស់វាដាក់ក្នុងកាតាបរបស់អ្នក បន្ទាប់មករីករាយកំសាន្តជាមួយតន្រ្តីរបស់ហ្គេម នៅពេលអ្នកធ្វើដំណើរបានយ៉ាងរីករាយ។
អ្នកពិតជារីករាយក្នុងការប្រើប្រាស់ម៉ាស៊ីន Hybrid ជាប្រភេទម៉ាស៊ីនចាក់ MP3 ដ៏ធំជំនួសវិញ។ នៅក្នុងនោះក៏មានមុខងារ Playlist ផងដែរ។

ការប្រើប្រាស់តន្រ្តី ភា្ជប់គ្នាជាមួយការលេងហ្គេម ផ្តល់ឱ្យអ្នកនូវការកំណត់ ឬកែសម្រួលចង្វាក់តន្រ្តី ដែលអ្នកចង់ប្រគុំនៅក្នុងវគ្គនៃការប្រកួតនិមួយៗ
ហើយវគ្គនិមួយៗនឹងប្រគុំតន្រ្តីពី Series ហ្គេម ទាំងស្រុង ស្របតាមអ្វីដែលអ្នកបានកំណត់។ ក្រុមហ៊ុន Nintendo បានលើកឡើងជាឧទាហរណ៍ថា
បើសិនជាអ្នកលេងហ្គេម Legend of Zelda គ្រប់បទចម្រៀងដែលទាក់ទងនឹងហ្គេម Zelda នឹងត្រូវបានចាក់ ដែលមិនគ្រាន់តែជាចម្រៀងសម្រាប់វគ្គ
ដែលអ្នកកំពុងលេងប៉ុណ្ណោះទេ។

តើអ្នកចង់សាកល្បងមុខងារចាក់តន្រ្តីថ្មីនេះ នៅពេលនេះមែនទេ? អ្នកនឹងត្រូវរងចាំរហូតដល់ខែធ្នូ ជាកាលបរិច្ឆេទចេញលក់ហ្គេមថ្មី។ ប៉ុន្តែនៅពេលនេះ
អ្នកអាចចូលទៅក្នុងគេហទំព័ររបស់ហ្គេមនោះ ដើម្បីស្តាប់បទភ្លេងខ្លីៗបានផងដែរ ដោយក្រុមហ៊ុន Nintendo សន្យាថានឹងបន្ថែមបទចម្រៀងថ្មីៗនៅរៀងរាល់សប្តាហ៍។

អត្ថបទអ្នកចង់អាន

កំហុសដ៏ធំបំផុត នៅពេលបោកគក់ ដែលអ្នកប្រហែលជាកំពុងធ្វើ

ដោយ: ភារុន 9 AM, Wednesday, 31 Oct, 2018

អ្នកប្រហែលជាមានរបៀបនៃការបោកគក់មួយបែបជារបស់អ្នក ឧទាហរណ៍អ្នកចូលចិត្តការបោកគក់ដែលដាក់ទឹកក្រអូបច្រើនពេកដើម្បីឲ្យសម្លៀកបំពាក់មានក្លិនក្រអូប និង មានភាពទន...

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភ...

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុ...

នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្...

Tomnerb.Com - YouTube Channel