ចូលចិត្តទំនើប

វិធីសាស្រ្តបញ្ឈប់ការលួចប្រើប្រាស់ Wi-Fi

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Dec, 2018

តើល្បឿននៃបណ្តាញ Wi-Fi របស់អ្នកកំពុងមានបញ្ហាមែនទេ? តើឧបករណ៍របស់អ្នកតែងបាត់បង់សញ្ញា Network មែនទេ? សញ្ញាទាំងនេះអាចកើតឡើង បណ្តាលមកពីមានអ្នកលួចចូលទៅប្រើប្រាស់ Wi-Fi របស់អ្នក។ កុំទ្រាំនឹងការរំខានទាំងនេះអី។ មិនថាអ្នកចូលលួចជាអ្នកជិតខាង ឬអ្នកដែលអ្នកមិនធ្លាប់ស្គាល់ ឬបញ្ហាយ៉ាងណាក្តី អ្នកត្រូវតែបញ្ឈប់បញ្ហាទាំងនេះ ហើយអត្ថបទខាងក្រោម ជាជំនួយសម្រាប់អ្នក។
ពិនិត្យមើលអ្វីដែលភ្ជាប់ទៅនឹង Network របស់អ្នក
មុខងាររបស់ Network Router ភាគច្រើន នាពេលបច្ចុប្បន្ន ប្រើប្រាស់ជាគូនឹងកម្មវិធីលើទូរសព្ទដៃ។ កម្មវិធីទាំងនោះអនុញ្ញាតឱ្យអ្នកធ្វើការគ្រប់គ្រង និងបញ្ជារប្រព័ន្ធ Network របស់អ្នកដោយផ្ទាល់ចេញពីទូរសព្ទដៃ។ អ្នកអាចពិនិត្យលើ Manual របស់ Router ដើម្បីពិនិត្យរកមើល ថាតើវាមានកម្មវិធីសម្រាប់ប្រើប្រាស់ជាគូនឹងគ្នាឬទេ។ ផលិតផលផលិតចេញពីក្រុមហ៊ុនធំៗ ផ្តល់នូវ Home Network Hardware ដែលភ្ជាប់ជាមួយនឹងសមត្ថភាពភ្ជាប់ជាមួយ App ដែលផលិតផលទាំងនោះចេញពីក្រុមហ៊ុនដូចជា Google, Netgear និង Asus ជាដើម។
នៅក្នុង App អ្នកត្រូវស្វែងរក Menu មានឈ្មោះ Connected Devices ឬឈ្មោះស្រដៀងគ្នានេះ។ អ្នកនឹងបានឃើញតារាងឧបករណ៍នៅក្នុងគេហដ្ឋានដែលភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណេតរបស់អ្នក។ បើសិនជាអ្នកបានឃើញឧបករណ៍ណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់អ្នក នោះជាសញ្ញាបង្ហាញថាមានអ្នកដទៃប្រើប្រាស់ Wi-Fi របស់អ្នកហើយ។
បើសិនជា Router របស់អ្នកមានអាយុច្រើន វាអាចនឹងមិនមាន App ជាគូទេ។ បើទោះជាយ៉ាងនេះក្តី អ្នកនៅតែអាចរកមើលឃើញតារាងឧបករណ៍ភ្ជាប់ទៅនឹងប្រព័ន្ធរបស់អ្នក តាមរយៈ Web Portal របស់ Router។

ស្វែងរកឧបករណ៍មិនស្គាល់
នៅក្នុងតារាងឧបករណ៍ភ្ជាប់ទៅនឹងប្រព័ន្ធ Network របស់អ្នក នៅក្នុងនោះអាចមានឈ្មោះឧបករណ៍អាថ៌កំបាំងដែលបង្ហាញជា Unknown Device។ ដើម្បីកំណត់អត្តសញ្ញាណរបស់ឧបករណ៍ទាំងនោះ អ្នកត្រូវពិនិត្យលើ MAC និង IP Address របស់ឧបករណ៍ទាំងនោះ នៅក្នុងកម្មវិធី App ឬ Web Portal របស់ Router។ បន្ទាប់មកស្វែងរកព័ត៌មាននៅលើឧបករណ៍ដែលបានភ្ជាប់។ ផលិតផល Wi-Fi មួយចំនួនមាន MAC Address បិទភ្ជាប់នៅលើឧបករណ៍ផ្ទាល់ ប៉ុន្តែអ្នកក៏អាចស្វែងរកនៅក្នុង Setting របស់ឧបករណ៍បានផងដែរ។
បន្ទាប់ពីអ្នកស្វែងយល់ពីឧបករណ៍សង្ស័យទាំងនោះ អ្នកអាចដកចេញ ឬផ្តាច់ការតភ្ជាប់។ បើសិនជាវាបានរលុបបាត់ចេញពីក្នុងតារាង នោះហើយជាចម្លើយរបស់អ្នក។ បើសិនជាឧបករណ៍អាថ៌កំបាំងនោះមិនមានសកម្មភាព ឧទាហរណ៍ វាមិនមានសកម្មភាពស្រូបយកទិន្នន័យ ហើយនៅតែរក្សាសញ្ញាបែបនេះគ្រប់ពេលអ្នកពិនិត្យមើលវា សូមសាកល្បងផ្តាច់វាចោល។ កម្មវិធីសម្រាប់ប្រើប្រាស់ជាមួយ Google Wi-Fi Router មានសមត្ថភាពបង្ហាញពីទិន្នន័យទាំងនេះ។ Router ដទៃទៀត ដូចជា Buffalo និង Asus ក៏ផ្តល់នូវព័ត៌មានលម្អិតដូចគ្នានេះដែរ។ បើសិនជា Router របស់អ្នកមិនមានសមត្ថភាពនេះទេ អ្នកប្រហែលជាត្រូវប្រើប្រាស់ភាគីទីបីសម្រាប់គ្រប់គ្រង Network Software។
អ្នកត្រូវយកចិត្តទុកដាក់ចំពោះគ្រប់ឧបករណ៍ដែលមិនស្គាល់ ដែលនៅតែរក្សាសញ្ញានៅក្នុងឧបករណ៍របស់អ្នក ទោះបីជាបន្ទាប់ពីអ្នកបានបិទគ្រប់ឧបករណ៍ទាំងអស់ក្តី។ ជាពិសេស អ្នកត្រូវយកចិត្តទុកដាក់ចំពោះឧបករណ៍មិនស្គាល់មុខ ដែលកំពុងមានសកម្មភាពប្រើប្រាស់ប្រព័ន្ធ Network របស់អ្នក។ វាអាចជាអ្នកប្រើប្រាស់ ឬ Software មិនស្របច្បាប់ ដែលអ្នកត្រូវបញ្ឈប់វាភ្លាមៗ ដើម្បីរក្សាសុវត្ថិភាព។
ធានាថាប្រព័ន្ធ Wi-Fi មានសុវត្ថិភាព
បើសិនជាអ្នកមិនទាន់បានប្រើប្រាស់លេខកូដសម្ងាត់ ដើម្បីដំណើរការប្រព័ន្ធ Wi-Fi ក្នុងគេហដ្ឋាន នៅឡើយទេ អ្នកគួរអនុវត្តមុខងារលេខសម្ងាត់នៅភ្លាមៗ។ ការទុកឱ្យប្រព័ន្ធ Network នៅបើកចំហរ មនុស្សគ្រប់រូបសុទ្ធតែអាចប្រើប្រាស់ និងលួចយកលេខសម្ងាត់របស់អ្នក។ ហើយបើសិនជាអ្នកកំពុងប្រើប្រាស់លេខសម្ងាត់រួចហើយ ហើយអ្នកស្វែងរកឃើញឧបករណ៍គួរឱ្យសង្ស័យនៅក្នុងប្រព័ន្ធរបស់អ្នក នេះជាពេលវេលាដែលត្រូវផ្លាស់ប្តូរលេខសម្ងាត់ ជាពិសេសបើសិនជាអ្នកមិនបានផ្លាស់ប្តូរវាអស់ពេលជាយូរមកហើយ។ វាតែងតែជាការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់លេខសសម្ងាត់មានសមត្ថភាពការពារសុវត្ថិភាពខ្ពស់។ សម្រាប់ Wi-Fi ការការពារដែលបាននឹងកំពុងអនុវត្តច្រើនជាងគេ គឺ WPA2។ អ្នកអាចជ្រើសយកជម្រើសនេះ បើសិនជាវាមាននៅក្នុង Setting របស់អ្នក។
បច្ចុប្បន្នភាព
អ្នកគួរពិនិត្យមើលលើការ Update នៅលើ Firmware និង Software ឱ្យបានជាទៀងទាត់ និងអនុវត្តវាភ្លាមៗនៅពេលវាអាចដំណើរការ Update បាន។ វាមិនសម្តៅតែនៅលើ Router មួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាសម្តៅទៅគ្រប់យ៉ាង ដែលត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធ Wi-Fi ក្នុងគេហដ្ឋានរបស់អ្នក មានដូចជា Laptop ទូរសព្ទ Tablet កុងតាក់បិទបើកភ្លើង ឧបករណ៍បំពងសម្លេង ទូរទឹកកក។ល៕

អត្ថបទអ្នកចង់អាន

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Versi...

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

ឧបករណ៍គណនាលេខ នៅលើ Window 10 មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Microsoft កំពុងបន្ថែមមុខងារក្រាហ្វិចទៅក្នុងឧបករណ៍គណនាលេខនៅលើប្រព័ន្ធ Window 10។ ក្រុមហ៊ុនបានបង្កើតឧបករណ៍គណនាលេខ ក្នុងទម្រង់ Open-Sourced ...

Laptop សម្រាប់អ្នកផលិត កម្មវិធី

ដោយ: ដួងច័ន្ទ 4 PM, Monday, 06 Nov, 2017

តើអ្នកមានអាជីពជាអ្នក IT ដែលកំពុងស្វែងរកកុំព្យូទ័រយួរដៃ សម្រាប់ប្រើប្រាស់បង្កើតកម្មវិធី Program និង Coding មែនទេ? បើពិតមែន អ្នកត្រូវស្វែងរកកុំព្យូទ័...

Tomnerb.Com - YouTube Channel