SSD ថ្មីរបស់ Toshiba ជាបន្ទះឈីប 3D
ក្រុមហ៊ុន Toshiba ទើបនឹងប្រកាសពីផលិតផលថ្មី នៃស្រឡាយផលិតផល XG6 ដែលជាបន្ទះ SSD ដំបូងត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា
ទំនើបបំផុត 96 Layer 3D Flash។ NVM Express (NVMe) SSD របស់ XG6 Series ថ្មីមួយនេះប្រើប្រាស់បន្ទះ BiCS 3D Flash Memory ជាមួយ
នឹងបច្ចេកវិទ្យា 3-bits-per-cell ដែលផ្តល់ថាមពលដល់ Drive សម្រាប់ Read ក្នុងល្បឿន 3,180MB ក្នុងមួយវិនាទី និងល្បឿន Write 3,000 MB
ក្នុងមួយវិនាទី ជាមួយនឹង Stellar 365,000 random write ប្រភេទ IOPS សម្រាប់ប្រតិបត្តិការ Input/Output ក្នុងមួយវិនាទី។ ក្នុងពេលជាមួយគ្នានេះ ឧបករណ៍ថ្មីមួយនេះប្រើប្រាស់ថាមពលអតិបរមាត្រឹម 4.7 watt ប៉ុណ្ណោះ។
ផលិតផល SSD ថ្មីនេះនឹងមានលក់នៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះ បន្ទាប់ពីក្រុមហ៊ុន Toshiba បានបញ្ចេញគំរូផលិតផលជំនាន់ថ្មីរបស់បន្ទះ
ឈីប 4-bits-per-cell 96-layer flash។ នេះបង្ហាញថាវាអាចនឹងត្រូវការចន្លោះពេលប្រមាណមួយឆ្នាំ រវាងការបញ្ចេញបច្ចេកវិទ្យា Flash ដ៏ទំនើបចុងក្រោយ
គេនេះ និងការបញ្ចេញលក់ផលិតផលជាផ្លូវការ ដែលអ្នកអាចស្វែងរកទិញនៅលើទីផ្សារ។ អនុប្រធានក្រុមហ៊ុន Toshiba លោក Jeremy Werner បាន
កត់សម្គាល់ឱ្យដឹងថា ផលិតផល SSD ថ្មីនេះ ជាមួយការរចនាប្រព័ន្ធគ្រប់គ្រងដ៏ស៊ាំញ៉ាំ នឹងបង្ហាញពីការប្រកួតប្រជែងដ៏អស្ចារ្យមួយក្នុងទីផ្សារនៃការរចនា
ផលិតផល Flash។
ក្រុមហ៊ុន Toshiba មិនទាន់បង្ហាញពីតម្លៃរបស់ផលិតផលថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនធ្វើការកំណត់គោលដៅលើអតិថិជា
ជាអ្នកផលិតកុំព្យូទ័រលើតុ ទូរសព្ទដៃចល័តដែលមានសមត្ថភាពខ្ពស់ ក្រុមហ៊ុន Embedded និងក្រុមហ៊ុនផលិតហ្គេម ព្រមគ្នាជាមួយនឹងមជ្ឈមណ្ឌលផ្ទុក
ទិន្នន័យនានា ដូច្នេះអ្នកអាចប៉ាន់ប្រមាណថា ផលិតផលមួយនេះពិតជាមានតម្លៃខ្ពស់។
ដោយឡែក ផលិតផល SSD ប្រភេទ M.2 3×4 ដែលមានដាក់លក់ក្នុងទំហំ 256, 512 និង 1,024 GB ហើយនាពេលនេះត្រូវបានប្រើប្រាស់
ជាផលិតផលគំរូសម្រាប់ការជ្រើសរើសអតិថិជន OEM។