ចូលចិត្តទំនើប

Spectre កម្មវិធីកាមេរ៉ាថ្មីសម្រាប់ iOS

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុនផលិតកម្មវិធី Halide ដែលជាកម្មវិធីកាមេរ៉ា iOS ភាគីទីបីដ៏មានប្រជាប្រិយភាព ដែល ផ្តល់នូការថតរូប RAW ដ៏ទំនើប និងឧបករណ៍មានឥទ្ធិពលដទៃទៀត បច្ចុប្បន្ននេះបានបញ្ចេញកម្មវិធីថតរូបមួយថ្មីមានឈ្មោះថា Spectre។

កម្មវិធី Spectre មានតម្លៃ $1.99 និងផ្តល់មកជាមួយនូវសមត្ថភាពពិសេសដ៏ធំមួយគឺ Long Exposure។ មុខងារ Long Exposure ជាមុខងារប្រើប្រាស់ជាទូទៅនៅក្នុងពិភពកាមេរ៉ា DSLR។ មុខងារនេះអាចធ្វើការថតរូបនាពេលរាត្រីនៅក្នុងទីក្រុង មានលក្ខណៈបែបសិល្បៈកាន់តែខ្លាំង ដោយធ្វើការបង្កើតលំហូរពន្លឺចេញពីរថយន្តដែលកំពុងធ្វើដំណើរ។ ឬអ្នកអាចប្រើប្រាស់មុខងារ Long Exposure ក្នុងការនាំយកអារម្មណ៍ពិតនៃចលនាទឹកធ្លាក់ ឬទេសភាពធម្មជាតិដទៃទៀត។

ប៉ុន្តែនៅលើទូរសព្ទដៃ មុខងារ Long Exposure ជារឿយៗតែងត្រូវបានមើលរំលង ដោយសារជាទូទៅការចាប់យករូបភាពបែបធម្មជាតិបែបនេះមិនអាចធ្វើឡើងនៅលើកាមេរ៉ាដែលបំពាក់នៅលើទូរសព្ទ iPhone ឬ Google Pixel ឡើយ។ នៅលើទូរសព្ទដែលផលិតដោយក្រុមហ៊ុន Samsung, LG និងក្រុមហ៊ុនដទៃទៀត ដែលមាន Manual Photo Modes អាចអនុវត្តបាន។
ប៉ុន្តែកម្មវិធី Spectre មិនគ្រាន់តែផ្តោតលើល្បឿន Long Shutter ប៉ុណ្ណោះទេ។ វាប្រើប្រាស់បច្ចេកវិទ្យា AI និងបច្ចេកវិទ្យារូបថតបែបកុំព្យូទ័រ ដើម្បីបង្កើត Long Exposure កាន់តែប្រសើរឡើង ដោយពុំមានការរំខាន។ កម្មវិធីអាចលុបបំបាត់ទាំងស្រុងនូវហ្វូងមនុស្សចេញពីក្នុងទេសភាព ដែលនឹងមានអត្ថប្រយោជន៍ បើសិនជាអ្នកកំពុងថតរូបនៅត្រង់ទីតាំងដែលមានមនុស្សកកកុញ។

វាក៏អាចសម្អាតជួររថយន្តនៅក្នុងលក្ខខណ្ឌមួយចំនួនទៀតផងដែរ។ បន្ថែមលើនេះ កម្មវិធីនេះអាចចាប់យកទេសភាពពេលយប់បានដោយស្វ័យប្រវត្តិ ដើម្បីបង្កើតលំហូរពន្លឺដែលអ្នកចង់បាន និងងាយស្រួលក្នុងការប្រើប្រាស់ Motion Effect នៅលើទឹកធ្លាក់។
កម្មវិធី Spectre អនុវត្តមុខងារ Long Exposure ជាមូលដ្ឋានក្នុងទម្រង់ខុសគ្នាបន្តិច។ ជំនួសឱ្យការបើក Shutter នៅលើ iPhone សម្រាប់ការពន្លាតថេរវេលាដើម្បីទាញពន្លឺ និងចាប់យក Motion កម្មវិធីនេះធ្វើការចាប់យករូបថតជាច្រើនរយសន្លឹកក្នុងរយៈពេល 2-3 វិនាទី និងបន្តជំរុញប្រសិទ្ធភាព Exposure ដូច្នេះមិនមានអ្វីត្រូវរំលង ឬស្ថិតក្នុងភាពងងឹតស្លុបទេ។កម្មវិធីនេះប្រើប្រាស់ម៉ាស៊ីនសម្រាប់សិក្សាអំពីការកត់ចំណាំទេសភាព និង AI Stabilization ដែលអនុញ្ញាតឱ្យប្រើប្រាស់ដៃកាន់ Exposure បានរយៈពេល 9 វិនាទី ដោយមិនចាំបាច់ប្រើប្រាស់ Tripod។ នេះជាការអះអាងដ៏ធំមួយ ហើយវានៅតែមិនមានការជំនួសឱ្យដៃដ៏មានលំនឹង ដែលតែងតែជាកត្តាសំខាន់ នៅពេលអ្នកព្យាយាមចាប់យករូបភាព Long Exposure ដ៏ល្អមួយ។ អ្នកក៏អាចប្រើប្រាស់ Tripod ដែរ ហើយនៅក្នុងករណីនេះ កម្មវិធីនេះមានភាពឆ្លាតវៃក្នុងការបិទមុខងារទប់លំនឹងរបស់ខ្លួន ដើម្បីបញ្ចៀសបញ្ហានានា។

ជាទូទៅ Long Exposure អាចចាប់យក Trail និងបញ្ហាមួយចំនួន រហូតដល់អ្នកប្រើប្រាស់ឧបករណ៍ត្រឹមត្រូវក្នុងការថត និងកែរូប។ Long Exposure នឹងត្រូវរក្សាទុកនៅក្នុង Live Photos ដូច្នេះអ្នកអាចជ្រើសយក Frame ណាមួយជារូបភាពដើមរបស់អ្នក ឬប្រើប្រាស់លទ្ធផលចុងក្រោយ ជា Live Wallpaper នៅលើទូរសព្ទរបស់អ្នក។ វាក៏អាចប្រើប្រាស់សម្រាប់ការចែករំលែក និងផ្ញើក្នុងនាមជា Live Photos ផងដែរ។

អ្នកបង្កើតកម្មវិធីនេះបាននិយាយថា មុខងារដទៃទៀតនឹងធ្វើដំណើរមកកាន់ Spectre ក្នុងពេលឆាប់ៗនេះ។ ពួកគេបរិយាយវាក្នុងនាមជា Computational Shutter ដែលនឹងពង្រីកលើសពីមុខងារ Long Exposure ទូទៅ។ ដូច្នេះបើសិនជាអ្នកទើសទាល់ក្នុងការចំណាយថវិកា នៅលើកម្មវិធីកាមេរ៉ាដែលមានមុខងារតែមួយ អ្នកទទួលបានការធានាមួយដែលមុខងារកាន់តែច្រើននឹងត្រូវផ្តល់ជូនអ្នកជាបន្តបន្ទាប់។ ក្នុងតម្លៃ $1.99 គ្រាន់តែជាតម្លៃសម្រាប់ការណែនាំដំបូងប៉ុណ្ណោះ ដែលតម្លៃនេះអាចនឹងកើនឡើង បន្ទាប់ពីកម្មវិធីនេះចេញលក់។ ដូច្នេះបើសិនជាអ្នកជាចូលចិត្តថតរូបនៅលើទូរសព្ទ iPhone អ្នកគួរតែប្រញាប់ទិញវាមកប្រើប្រាស់ឱ្យហើយទៅ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ណែនាំជំនួយការថត Selfie ដ៏ល្អពី Baseus

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

តើរូបថត Selfie របស់អ្នកមិនសូវស្អាតមែនទេ? ចង់ដឹងវិធីជួយឱ្យរូបថត Selfie ស្អាតដែរទេ? បើចង់ដឹងអានអត្ថបទខាងក្រោមនេះទៅ ទំនើប មានរបស់ល្អបង្ហាញអ្នក។ នោះគឺអ...

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី ...

App របស់ Samsung បង្ហាញពីផលិតផលថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ការ Update ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបញ្ចេញសម្រាប់កម្មវិធី Galaxy Wearable App បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះពិតជាបាននឹ...

Pass App និង Grab មួយណាល្អជាង?

ដោយ: ដួងច័ន្ទ 1 PM, Friday, 15 Mar, 2019

ដូចគ្នានឹងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ សេវាកម្ម Grab Taxi មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង ហើយវាកំពុងមានប្រជាប្រិយភាពទាំងអ្នកទេសចរណ៍...

Tomnerb.Com - YouTube Channel