ចូលចិត្តទំនើប

Soundbar សម្រាប់ Android TV ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 01 Sep, 2018

អ្នកនឹងមិនត្រូវការរងចាំយូរទៀតទេ បើសិនជាអ្នកចង់ឃើញសមិទ្ធផលថ្មីរបស់ Google ដែលបង្ហាញនៅលើ Soundbar។ Link Bar របស់ក្រុមហ៊ុន JBL នឹងចាប់ផ្តើមដាក់លក់ Pre-Order ចាប់ពីពេលនេះតទៅ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់តម្លៃ $399 ជាមួយនឹងការចាប់ផ្តើមដឹកជញ្ជូននៅក្នុងខែតុលា ឆាប់ៗនេះហើយ។

អ្នកនឹងមិនទទួលបានប្រព័ន្ធ Room-Shaking សម្រាប់តម្លៃប៉ុននេះឡើយ ដោយវាជា Soundbar មួយដែលមានកម្លាំង 100W និងគ្មាន Subwoofer ទេ ទោះបីជាវាអាចដំណើរការជាមួយប្រព័ន្ធ Wireless ក្តី ប៉ុន្តែអ្នកនឹងទទួលបានមុខងារឆ្លាតវៃ។

ម៉ូដែល Link Bar រួមបញ្ចូលទាំងមុខងារជា Full-Fledger Android TV Interface ក៏ដូចជាមុខងារ Always-On របស់ Google Assistant ដែលធ្វើការបញ្ជារដោយសម្លេងផងដែរ។ អ្នកអាចបញ្ជារវាដោយសម្លេង ដើម្បីឱ្យវាដំណើរការកម្មវិធីទូរទស្សន៍ បន្ថែមលើមុខងារបញ្ជារ Assistant ធម្មតា ហើយការបញ្ជារដោយសម្លេងនេះដំណើរការទោះបីទូរទស្សន៍ត្រូវបានបិទក្តី។
ផលិតផល Soundbar ថ្មីនេះមិនប្រាកដជាគូប្រជែងដោយផ្ទាល់ជាមួយផលិតផល Sonos Beam ទេ ថ្វីត្បិត Sonos មិនមានមុខងារ Smart TV Interface ក្តី។ ប៉ុន្តែផលិតផលទាំងពីរនេះមានចំណុចស្រដៀងគ្នា។

ទាំងនេះមិនមានលក្ខណៈ Upgrade ខ្លាំងពេកទេសម្រាប់ប្រព័ន្ធ Audio ដោយសារវាជា Smart Speaker ដែលគ្រាន់តែប្រើប្រាស់ជាមជ្ឈមណ្ឌលកណ្តាលនៃប្រព័ន្ធ Home Theater នៅក្នុងគេហដ្ឋានប៉ុណ្ណោះ៕

 

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Gaming Laptop ថ្មីរបស់ Samsung ល្អយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតកុំព្យូទ័រទាំងអស់បានព្យាយាមលូកដៃនៅក្នុងការផលិតផលកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់សម្រាប់លេងហ្គេម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អ...

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

ចង់បង្កើនល្បឿន នៅលើទូរស័ព្ទ Samsung Galaxy S9 មែន ប្រើវិធីនេះ!!!

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 គឺជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភាពល្បីល្បាញបំផុត ប្រចាំឆ្នាំដែលចេញម៉ូដែលនេះជាលើកដំបូង ដ...

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

Tomnerb.Com - YouTube Channel