ចូលចិត្តទំនើប

Sony Xperia 1 ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 23 May, 2019

ផលិតផលទូរសព្ទម៉ូដែល Xperia 1 របស់ក្រុមហ៊ុន Sony នឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅសហរដ្ឋអាមេរិក នៅថ្ងៃទី 12 ខែកក្កដា ក្នុងតម្លៃ $949។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Sony ដែលចេញផ្សាយនៅក្នុងថ្ងៃនេះ។
ទូរសព្ទដៃនេះត្រូវបានប្រកាសដំបូងឡើយកាលពីខែកុម្ភៈកន្លងទៅ ហើយវាមានបំពាក់អេក្រង់ 4K HDR OLED ដ៏ខ្ពស់ ក្នុងកម្រិត Ratio 21:9 ដែលក្រុមហ៊ុន Sony អះអាងថាជាអេក្រង់ខ្ពស់នៅលើទូរសព្ទដៃដំបូងគេបង្អស់។

នេះមានន័យថា ទូរសព្ទនេះនឹងអាចបង្ហាញខ្សែវីដេអូភាគច្រើន ដោយពុំចាំបាច់មាន Letterboxing ប៉ុន្តែវាក៏នឹងផ្តល់ឱ្យអ្នកនូវទំហំបញ្ឈរបន្ថែមកាន់តែធំ ខណៈពេលអ្នកកំពុងប្រើប្រាស់កម្មវិធី Twitter ឬកំពុងស្វែងរក នៅក្នុង Inbox។
នៅក្នុងទីផ្សារក្នុងចក្រភពអង់គ្លេស ម៉ូដែលទូរសព្ទថ្មីនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 30 ខែឧសភា នេះ ហើយតំណាងចែកចាយលក់រាយនានា នាពេលនេះកំពុងបង្ហាញតារាងតម្លៃដាក់លក់ ក្នុងអត្រាតម្លៃ £899។

ផ្នែកផលិតទូរសព្ទដៃចល័តរបស់ក្រុមហ៊ុន Sony មិនស្ថិតនៅក្នុងស្ថានភាពល្អប៉ុន្មានទេ។ កាលពីខែមីនា កន្លងទៅ គេហទំព័រ Nikkei បានរាយការណ៍ថា ក្រុមហ៊ុននេះបានកាត់បន្ថយចំនួនបុគ្គលិកជាងពាក់កណ្តាល នៅចំពេលកំពុងប្រឈមនឹងការធ្លាក់ចុះនៃចំនួនការលក់ផលិតផលទូរសព្ទដៃ។ ចំនួននៃការលក់ទូរសព្ទ Smartphone របស់ក្រុមហ៊ុន Sony ត្រូវបានរាយការណ៍ថាមានអត្រាធ្លាក់ចុះ 50% ក្នុងចន្លោះឆ្នាំ 2017 និង 2018 ហើយក្រុមហ៊ុន Sony បានលក់ផលិតផលត្រឹមតែអត្រា 1/6 ប៉ុណ្ណោះ កាលពីឆ្នាំមុន ធៀបនឹងអត្រានៃការលក់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ។
ក្រុមហ៊ុនមានបំណងចាប់ផ្តើមសារជាថ្មី ជាមួយផលិតផលទូរសព្ទម៉ូដែល Xperia 1 នេះ ហើយក្រុមហ៊ុនសង្ឃឹមថា អេក្រង់ 4K ដ៏ធំរបស់វានឹងអនុញ្ញាតឱ្យទូរសព្ទថ្មីនេះ មានភាពលេចធ្លោនៅក្នុងទីផ្សារដ៏ប្រកួតប្រជែង នាពេលបច្ចុប្បន្ននេះ។

ខណៈដែលក្រុមហ៊ុន Sony បាននឹងកំពុងជំរុញការចេញលក់ផលិតផលទូរសព្ទដៃក្នុងឆ្នាំនេះ ព័ត៌មានលម្អិតអំពីជំនាន់ក្រោយ ម៉ូដែល Xperia 2 ក៏បាននឹងកំពុងចាប់លេចឡើងជាបណ្តើរៗ ហើយ។ ទោះបីវាទំនងដូចជាការ update ថ្មី ប៉ុន្តែទូរសព្ទជំនាន់ថ្មីនេះនឹងបង្រួមទំហំអេក្រង់ពី 6.5 inch នៅលើម៉ូដែលចាស់ មកនៅត្រឹម 6.1 inch ខណៈដែលវានៅរក្សាបានកម្រិត Ratio 21:9 ហើយ Sony ក៏នឹងផ្លាស់ប្តូរទីតាំងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ផងដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ម៉ូដែល ទូរទស្សន៍ ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 17 Oct, 2017

ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍ កំពុងពេញនិយម ប្រចាំឆ្នាំ 2017 ជូនមិត្តអ្នកអានទាំងអស់ជ្រាប។ ចង់ដឹងថាក្នុងឆ្នាំ 2017 បច្ចេកវិទ្យាទូរទស្សន៍ទំនើបយ៉ាងណាខ្...

ជប៉ុនផលិត ស្មាតហ្វូនលាងសម្អាត ដោយសាប៊ូបាន

ដោយ: ដាលីស 10 PM, Monday, 14 Mar, 2016

ជប៉ុន​កំពូល​ទំនើប ផលិត​ស្មា​ត​ហ្វូ​ន​លាង​សម្អាត​ដោយ​សាប៊ូ​បាន​ ដំបូង​គេ​លើ​ពិភពលោក!! បើ​និយាយ​ពី​ប្រទេស ​ដែល​ឧស្សាហ៍​ផលិត​ឧបករណ៍​តិច​ណូ​ឡូ​ជី​ប្លែក...

ឧបករណ៍ Car Receiver ថ្មីរបស់ Sony ផ្តល់ភាពងាយស្រួល ក្នុងការតំឡើងអេក្រង់ទំហំ 9អ៊ីញ នៅក្នុងរថយន្ត

ដោយ: ភារុន 8 AM, Thursday, 15 Aug, 2019

នៅក្នុងពេលវេលា ដើម្បីទាញយកអត្ថប្រយោជន៍ ពីការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធ Android Auto សំខាន់ៗ និងការកែលម្អ CarPlay នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS...

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាស...

Tomnerb.Com - YouTube Channel