ចូលចិត្តទំនើប

កាសស្តាប់ Sony ថ្មី កាន់តែល្អ តម្លៃកាន់តែទាប

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

កាសស្តាប់ម៉ូដែល WH-1000XM3 របស់ក្រុមហ៊ុន Sony គឺជាស្តង់ដាកំពូល នៅក្នុងប្រភេទកាសស្តាប់ដែលគ្មានខ្សែ និងមានសមត្ថភាពលុបសម្លេងរំខាន។ លើសពីនេះទៀត វាមិនត្រឹមតែ ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងមានសម្លេងដ៏ពិរោះរណ្តំទៀតផង។

ខណៈដែលតម្លៃរបស់កាសស្តាប់ខាងលើមានតម្លៃរហូតដល់ $350 ក្រុមហ៊ុន Sony ក៏មានជម្រើសដ៏សមស្របមួយផ្សេងទៀតផងដែរ។ កាសស្តាប់ម៉ូដែល WH-XB900N Extra Bass ថ្មី ផ្តល់ជូននូវសមត្ថភាពលុបសម្លេងរំខាន នៅក្នុងតម្លៃ $100 ទាបជាងម៉ូដែលចាស់។ នៅក្នុងតម្លៃត្រឹមតែ $250 កាសស្តាប់ម៉ូដែល XB900N មានលក្ខណៈសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុងនឹងម៉ូដែល 1000XM3 ហើយម៉ូដែលថ្មីនេះក៏សន្យាថានឹងផ្តល់ជូននូវសមត្ថភាពលុបសម្លេងរំខាន ដ៏សមប្រកបមួយ ដែលជួយឱ្យក្រុមហ៊ុន Sony ប្រកួតប្រជែងជាមួយក្រុមហ៊ុន Bose សម្រាប់ផលិតផលកាសស្តាប់លុបសម្លេងរំខានកម្រិតខ្ពស់។ កាសស្តាប់ទាំងនេះមានថាមពលថ្ម ប្រើប្រាស់បានរយៈពេល 30 ម៉ោង និងប្រព័ន្ធតំណភ្ជាប់ NFC និង Bluetooth។ កាសស្តាប់ទាំងនេះក៏មានបំពាក់ជាមួយក្បាលមេក្រូ សម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងកិច្ចសន្ទនា និងការប្រើប្រាស់ការបញ្ជារដោយសម្លេង Google Assistant ផងដែរ ហើយវាក៏មាន បំពាក់ផ្ទាំង Touch សម្រាប់ការបញ្ជារនៅលើតួរបស់កាសស្តាប់ផ្ទាល់ផងដែរ។

យោងតាមការលើកឡើងរបស់គេហទំព័រ Gizmodo បានឱ្យយើងដឹងថា ផលិតផលកាសស្តាប់ថ្មីនេះមិនមានបំពាក់បន្ទះឈីប សម្រាប់ការលុបបំបាត់សម្លេងរំខាន ដូចគ្នានឹងម៉ូដែលស៊េរី 1000X ទេ ហើយពួកវាក៏មានកង្វះខាតសមត្ថភាពក្នុងការកែសម្រួលកម្រិតសម្ពាធបរិយាកាស ដែលអាចនឹងធ្វើឱ្យវាក្លាយជាផលិតកាសដែលពុំសូវពេញនិយមសម្រាប់ការប្រើប្រាស់ក្នុងដំណើរអាកាសចរណ៍។

យ៉ាងណាមិញ ចំណុចពិសេសរបស់វាស្ថិតនៅលើកម្រិតសម្លេងបាសបន្ថែមកាន់តែខ្លាំង ដូច្នេះអ្នកប្រហែលជាបាត់បង់ចំណុចខ្លាំងក្នុងការលុបបំបាត់សម្លេងរំខាន តែអ្នកនឹងទទួលបានសម្លេងបាសកាន់តែខ្លាំងជំនួសវិញ។ ហើយសម្រាប់តម្លៃទាបជាង $100 នេះ អាចនឹងធ្វើឱ្យអតិថិជន និងអ្នកប្រើប្រាស់ភាគច្រើនអាចមើលរំលងកង្វះខាតសមត្ថភាពលុបបំបាត់សម្លេងរំខានតូចតាចបាន។

កាសស្តាប់ម៉ូដែល XB900N ថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅចុងខែមិថុនា ឆាប់ៗខាងមុខនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ជម្រើសកង់ល្អៗទាំង 6 ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

កំណើនបម្រើបម្រាស់កង់ នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ហេតុផល ព្រោះមនុស្សភាគច្រើន ចាប់ផ្តើមគិតគូរពីសុខភាព និងបរិស្ថាន។ នៅល...

Samsung កំពុងស្រាវជ្រាវទូរសព្ទ ដែលអាចអានបាតដៃ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

អ្នកអាចទទួលបានការណែនាំ ឬតម្រុយនៃពាក្យសម្ងាត់របស់អ្នក ដោយពុំចាំបាច់មានសញ្ញាបញ្ជាក់ច្បាស់លាស់។ ជាទូទៅអ្នកតែងតែងាយ នឹងភ្លេចពីពាក្យសម្ងាត់របស់អ្នក ហើយអ...

Samsung បានផលធំជាងគេនៅពេល Huawei ជួបបញ្ហា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

មហិច្ឆតារបស់ក្រុមហ៊ុន Huawei ក្នុងការដណ្តើមយកដំណែងរបស់ក្រុមហ៊ុន Samsung ក្នុងនាមជាម៉ាកសញ្ញាទូរសព្ទដៃធំជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2020 បានកំពុង...

អាកាសធាតុក្តៅអញ្ចឹង! គួរជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាកណាល្អ?

ដោយ: WangSang 2 AM, Thursday, 28 Apr, 2016

នៅពេល​បច្ចុប្បន្ន អាកាសធាតុមាន​ការ​ឡើង​កម្តៅខ្ពស់​ជាក់​ស្តែង នៅ​ប្រទេស​កម្ពុជាក៏​ទទួល​ឥទ្ធិពល​នៃកាស​ធាតុក្តៅនៅ​ខែចែត្រ នេះផងដែរ។ ដើម្បី​កាត់បន្ថយ​អ...

Tomnerb.Com - YouTube Channel