ចូលចិត្តទំនើប

USB-C Hub ថ្មីរបស់ Sony សន្យាថានឹងបញ្ចូនទិន្នន័យ និងសាកថ្ម បានលឿនបំផុត!

ដោយ: ភារុន 9 AM, Tuesday, 16 Jul, 2019

នាពេលឥឡូវនេះ ក្រុមហ៊ុន Sony កំពុងទទួលបានហ្គេម ដែលប្រើប្រាស់ជាមួយនឹង MRW-S3 នោះគឺជា Hub ដ៏ស្រស់ស្អាតមួយ ហើយប្រិយមិត្តអ្នកអានអាចមើលឃើញ ថាវាជាប្រអប់ពណ៌ខ្មៅ ដូចគ្នាទៅនឹងឧបករណ៍សាកថ្ម 100W USB-C PD និង UHS-II SD Card Reader ។

សម្រាប់ Hub អ្វីដែលសំខាន់បំផុត នោះគឺ រន្ធ (Ports) ដែលត្រូវបានផ្តល់ឱ្យវា ហើយសម្រាប់ក្រុមហ៊ុន Sony បានផ្តល់ដូចជា រន្ធ HDMI សម្រាប់វីដេអូ (ជាមួយនឹងការគាំទ្រវីដេអូ 4K នៅក្នុងល្បឿន 30 fps), រន្ធ USB-C PD សម្រាប់ដោតបញ្ចូលថាមពល (ល្បឿន 100W), រន្ធ USB-C និង USB-A សម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ខាងក្រៅ និង Accessories ផ្សេងៗ, ហើយទាំងពីរនេះត្រូវបានវាយតម្លៃសម្រាប់ USB 3.1 Gen 2 ។ ម្យ៉ាងទៀត ក្រុមហ៊ុន Sony ក៏បានបញ្ជាក់ផងដែរថា លក្ខណៈពិសេសមួយរបស់ Hub នោះគឺល្បឿនលឿនបំផុតរបស់វា នៅលើទីផ្សារ, រួមជាមួយនឹងល្បឿនបញ្ជូនមានរហូតដល់ 1000 MB ក្នុងមួយវិនាទី សម្រាប់ការប្រើប្រាស់រន្ធ USB-C ។ ម្យ៉ាងទៀត រន្ធដោតសម្រាប់កាត SD និងកាត microSD ដែលកាតទាំងពីរនេះ ត្រូវបានវាយតម្លៃសម្រាប់ UHS-II Cards ។


ចុងក្រោយនេះ ទីបំផុត រន្ធ USB-C អាចធ្វើឱ្យ Hub ភ្ជាប់បានជាមួយនឹងកុំព្យូទ័រ ដោយប្រើប្រាស់ខ្សែ USB-C អាចដោតទៅរន្ធ USB-C នេះគឺជាចំណុចមួយដ៏គួរឱ្យទាក់ទាញរបស់វា។ Hub ថ្មីនេះភាគច្រើន គឺផ្តល់ជូនត្រឹមតែខ្សែរួមមួយ ឬខ្សែភ្ជាប់ប៉ុណ្ណោះ ខណៈពេលបំបែកខ្សែដោយឡែកចេញពីបន្ទប់ សម្រាប់អ្នកប្រើប្រាស់ចង់ជំនួសវា ជាមួយនឹងខ្សែភ្ជាប់ថ្មីមួយ ប្រសិនបើផ្នែកនោះត្រូវបានខូចខាត ឬក៏ខ្សែវែងជាងនេះ ដើម្បីបំពេញតម្រូវការចំពោះភាពបត់បែន កាន់តែច្រើន។



សំណាងអាក្រក់ ក្រុមហ៊ុន Sony មិនបានប្រកាសពីព័ត៌មានលម្អិត ទាក់ទងនឹង MRW-S3 ថាមានបំពាក់ឬក៏អត់? សូម្បីតែតម្លៃផងដែរ ប៉ុន្តែយ៉ាងហោចណាស់ ក្រុមហ៊ុន Sony ហាក់បីដូចជាបានផ្តល់នូវ USB-C Hub កម្រិតខ្ពស់ សម្រាប់បន្ថែម ដើម្បីសក្តិសមទៅនឹងតម្រូវការរបស់អតិថិជនប្រើប្រាស់ ជាង Hub ធម្មតា៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ZenBook S ថ្មីពី Asus កាន់តែស្តើង

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 23 Jan, 2019

ផលិតផល StudioBook ថ្មីរបស់ក្រុមហ៊ុន Asus ត្រូវបានរចនាឡើង ដើម្បីបង្កើតនូវឧបករណ៍ប្រើប្រាស់សម្រាប់បំពេញការងារ ដែលមានកម្លាំងខ្លាំង សមស្របសម្រាប់មនុស្សគ...

តោះ! មកស្គាល់ កាមេរ៉ាថ្មីពី Leica

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

ថ្ងៃនេះ គេហទំព័រទំនើប មានដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Leica នោះគឺ Leica ទើបនឹងដាក់បង្ហាញកាមេរ៉ា M-Series។ ក្រុមហ៊ុនបានណែនាំម៉ូដែល M-E (Typ 240) ដែ...

Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្...

តោះ! មកស្គាល់វ៉ែនតាឆ្លាតវៃពី Huawei

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលទូរសព្ទម៉ូដែល P30 Pro កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងធ្វើការសហការជាមួយម៉ាកសញ្ញាផលិតផល F...

Tomnerb.Com - YouTube Channel