ចូលចិត្តទំនើប

ឧបករណ៍ Car Receiver ថ្មីរបស់ Sony ផ្តល់ភាពងាយស្រួល ក្នុងការតំឡើងអេក្រង់ទំហំ 9អ៊ីញ នៅក្នុងរថយន្ត

ដោយ: ភារុន 8 AM, Thursday, 15 Aug, 2019

នៅក្នុងពេលវេលា ដើម្បីទាញយកអត្ថប្រយោជន៍ ពីការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធ Android Auto សំខាន់ៗ និងការកែលម្អ CarPlay នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលអ្នកបើកបរ នឹងអាចតំឡើង នាពេលខាងមុខនេះ។ ក្រុមហ៊ុន Sony ក៏បានប្រកាសថា កំពុងទទួលបានបច្ចុប្បន្នភាពនៃការតំឡើង «XAV-AX5000» នៅលើ Car Receiver ផងដែរ។ នៅក្នុងការផ្លាស់ប្តូរពីស៊េរីមុនទៅ «XAV-AX8000» ដែលវានឹងត្រូវបានអនុញ្ញាតឱ្យអ្នកបើកបរ អាចបន្ថែមអេក្រង់អណ្តែត នៅក្នុង រថយន្តរបស់ពួកគេ។ លើសពីនេះ អេក្រង់ទំហំ 8.95 អ៊ីញ ដែលជាប្រភេទអេក្រង់ WVGA នឹងមានទំហំធំជាងមុន ហើយត្រឹមតែត្រូវការចន្លោះ DIN តែមួយប៉ុណ្ណោះ ហើយវាត្រូវបានតំឡើង ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការតំឡើងទៅក្នុងប្រភេទរថយន្តទំហំធំ។ នៅក្នុងសន្និសីទ ក្រុមហ៊ុន Sony និយាយថា នឹងអនុញ្ញាតឱ្យអ្នកបើកបររថយន្ត អាចបន្ថែមអេក្រង់កាន់តែធំ ហើយការបង្ហាញកាន់តែធំ ដែលធម្មតាមិនមាន។



XAV-AX8000 នឹងមានមុខងារគាំទ្រទាំង CarPlay និង Android Auto ដោយឆ្លងកាត់តាមរយៈ USB ជាមួយនឹងគ្រប់គ្រងដោយសម្លេង នៅលើ Platform ទាំងពីរនេះ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ក្រុមហ៊ុន Sony ក៏មានគម្រោងបន្ថែមការគាំទ្រ សម្រាប់ WebLink Platform របស់ Abalta ដែលវានឹអនុញ្ញាតឱ្យឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង iOS អាចជ្រើសរើសកម្មវិធីណាមួយនៅក្នុងស្មាតហ្វូន ដើម្បីបង្ហាញនៅលើអេក្រង់ដែលបំពាក់នៅក្នុងរថយន្ត។ ដូច្នេះ នៅតាមផ្លូវធ្វើដំណើរ អ្នកបើកបរ អាចធ្វើអន្តរកម្មជាមួយនឹងកម្មវិធីដោយសុវត្ថិភាព រាប់បញ្ចូលទាំង YouTube…ដែលមិនត្រូវបានផ្តល់ដោយ Apple និង Google តាមរយៈប្រព័ន្ធ CarPlay និង Android Auto។



ម្យ៉ាងទៀត សម្រាប់ផ្នែក Audio ខាងមុខ ឧបករណ៍ XAV-AX8000 មានលក្ខណៈពិសេស ដែលបង្កើតនៅក្នុងទំហំពង្រីក 4 x 55W ក៏ដូចជាការតភ្ជាប់ Bluetooth សម្រាប់ការចាក់ផ្សាយជាសម្លេង Audio ជាមួយនឹងការគាំទ្រសម្រាប់ SBC និង AAC Audio កូដ។ ប្រសិនបើអ្នកគឺជាម្ចាស់រថយន្ត ដែលមានកាមេរ៉ាក្រោយនោះ វាក៏អាចភ្ជាប់ឧបករណ៍ XAV-AX8000 ផងដែរ។ ក្រុមហ៊ុន Sony គ្រោងនឹងលក់ឧបករណ៍ XAV-AX8000 នៅសហរដ្ឋអាមេរិចនៅក្នុងខែធ្នូនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Galaxy A9 Pro ជាមួយអេក្រង់ Hole-Punch ចេញលក់ដំបូងនៅកូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានបង្អួតពីឈុតកាមេរ៉ា Quad ដំបូងជាមួយទូរសព្ទម៉ូដែល Galaxy A9 ហើយនាពេលនេះនៅក្នុងប្រទេសកូរ៉េ ក្រុមហ៊ុនបានបញ្ចេញលក់ទូរ...

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើកា...

ចិញ្ចៀន វេទមន្តដ៏អស្ចារ្យ The Wave

ដោយ: Belle 8 PM, Saturday, 02 Jun, 2018

យើងធ្លាប់ឃើញចិញ្ចៀនវេទមន្តមានតែក្នុងរឿងព្រេងប្រឌិត ជាមួយមហិទ្ធិឬទ្ធិអាចគ្រប់គ្រងអ្វីជុំវិញ ខ្លួនបាន។ ចុះបើឥឡូវ ទំនើប ប្រាប់អ្នកថាចិញ្ចៀននោះពិតជាមាន...

Samsung ចេញទូរសព្ទ Galaxy ម៉ូដែលថ្មីមួយទៀតហើយ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Mar, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលទូរសព្ទស៊េរី A ធំជាងគេបង្អស់ ហើយវាក៏មានប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងមួយដែរ។ ម៉ូដែលថ្មីចុងក្រោយគេនេះគឺ Galaxy A70 ដែលមានប...

Tomnerb.Com - YouTube Channel