ចូលចិត្តទំនើប

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹងមានបំពាក់ជាមួយនឹង Senor ទំហំ 61 មេហ្គាភិចសែល។


សម្រាប់ម៉ូដែលកាមេរ៉ាមុន នោះគឺ A7R III គឺមាន Sensor ទំហំត្រឹមតែ 42.4 មេហ្គាភិចសែល នេះមានន័យថាក្រុមហ៊ុន Sony កំពុងបោះជំហានទៅរកកាមេរ៉ា ដែលមានគុណភាពខ្ពស់បំផុត។ ជាធម្មតា ក្រុមហ៊ុន Sony និយាយថា Sensor ថ្មីនេះអាចដំណើរការបានកម្រិតដ៏អស្ចារ្យ សូម្បីតែនៅពេលដែលអ្នកថតរូបចង់ Zoom ឆ្ងាយ ទៅលើរូបភាព។ ហើយកាមេរ៉ា A7R Mark IV នឹងចេញលក់នៅខែ កញ្ញ ក្នុងតម្លៃ $3,500។


លើសពីនេះទៅទៀត សម្រាប់ការធ្វើឱ្យកាន់តែប្រសើរឡើងផ្សេងទៀតមានដូចជា៖ 5.76-million-dot Viewfinder អេឡិចត្រូនិច, Redesigned Grip, ធ្វើឱ្យកាន់តែប្រសើរឡើងនូវមុខងារធន់នឹងធូលីដី និងសំណើម, រន្ធដោយកាត Dual UHS-II SD និងការភ្ជាប់ដោយឥតខ្សែ។ កាមេរ៉ាស៊េរីចុងក្រោយបំផុតរបស់ Sony បានធ្វើឱ្យអតិថិជនកាន់តែច្រើនឡើង បានផ្លាស់ ប្តូរពីកាមេរ៉ា DSLR-ស្ទាយ ទៅជាកាមេរ៉ាស៊ុមកញ្ចក់ពេញ ដែលជាញឹកញាប់វាកាន់តែមានទំហំរួមតូចជាងមុន និងប្រសិទ្ធភាពខ្ពស់ផងដែរ។ នេះជាហេតុធ្វើឱ្យកាមេរ៉ាម៉ាក Canon និង Nikon កំពុងដើរលើផ្លូវដូចទៅនឹងក្រុមហ៊ុន Sony សម្រាប់ការផលិតកាមេរ៉ាស៊ុមកញ្ចក់ពេញ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ឧបករណ៍ Gadgets ច្នៃប្រឌិតទាំង 10 ដែលនាំអ្នក ទៅដល់ឆ្នាំ 3019

ដោយ: ភារុន 8 AM, Monday, 29 Jul, 2019

កាលពី 10 ឆ្នាំមុន យើងបានប្រើប្រាស់ទូរសព្ទដ៏សាមញ្ញទាំងស្រុង ហើយយើងអាចសរសេសំបុត្រ ផ្ញើឱ្យគ្នា ត្រឹមតែនៅលើក្រដាសសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ យើងម...

បែកធ្លាយរូបភាព ទូរសព្ទ Huaweiថ្មី

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Mar, 2019

ផលិតផលទូរសព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានកំណត់ថានឹងប្រកាសជាផ្លូវការនៅចុងខែក្រោយ ហើយនៅថ្ងៃនេះ យើងទទួលបានព័ត៌មានដំបូងបង្ហាញអំពីផលិតផលទូរ...

ចំណុចមានប្រយោជន៍ ទាំង ១០ ដែលអ្នកអាចធ្វើបាន ជាមួយម៉ាស៊ីនផ្លុំសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

អ្នកតែងប្រើម៉ាស៊ីនផ្លុំសក់ របស់សម្រាប់សម្ងួតសក់សើម ឬផ្លុំប៉ោងធ្វើម៉ូតសក់នានាបាន។ ប៉ុន្តែមានមុខងារជាច្រើនបែបទៀត នៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។ ពង...

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Versi...

Tomnerb.Com - YouTube Channel