ចូលចិត្តទំនើប

កាមេរ៉ា RX100 ស៊េរីចុងក្រោយបំផុត របស់ Sony ទទួលបានរន្ធ Mic

ដោយ: ភារុន 10 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Sony ទំនងជាទើបតែបញ្ចេញ RX100 VI កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុននេះក៏បានត្រឡប់មក ជាមួយនឹងម៉ូដែលថ្មី នោះគឺ RX100 VII ប៉ុន្តែនេះគឺជាឈ្មោះ ដែលមិនសូវមាននរណាម្នាក់ហៅ នៅខាងក្រៅកាតាឡុកផលិតផលនោះទេ។ សម្រាប់ម៉ូដែលថ្មីនេះ គឺត្រូវបានគេហៅថា RX100 ដែលជាកាមេរ៉ាដំបូងបង្អស់ ដែលមានរន្ធ Mic (រន្ធមីក្រូហ្វូន) ខាងក្រៅ។ នេះគឺជាការបន្ថែម ដែលត្រូវបានដាក់ស្នើមកជាយូរណាស់ហើយ ក៏ដូចជាការតាមដានពេលវេលា ពិតប្រាកដរបស់ក្រុមហ៊ុន Sony ផងដែរ ហើយនឹងប្រព័ន្ធ Real-time Eye Autofocus ដែលត្រូវបានណែនាំនៅលើម៉ូដែល A6400 និង A9 ផងដែរ។


កញ្ចក់ Len របស់កាមេរ៉ា RX100 VII គឺដូចគ្នាទៅនឹងកាមេរ៉ាម៉ូដែលឆ្នាំមុន៖ កែវពង្រីក 24-200mm ជាមួយនឹង f/2.8-4.5 Aperture ដែលផ្តល់នូវការពង្រីក 8.3x Optical និងមាន Sensor ទំហំ 20-megapixel 1-inch ដែលបានតំឡើងទៅជា Stacked Sensor តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្រដៀងគ្នានេះ ដូចជា Version ស៊ុមកញ្ចក់ពេញ ដែលត្រូវបានរកឃើញនៅក្នុងម៉ូដែល A9 ។


ការបន្ថែមដ៏សំខាន់បំផុត នោះគឺការបន្ថែមរន្ធ Mic ទំហំ 3.5mm ដែលមានន័យថាការបង្កើត មាតិកា នឹងពិតជាអាចធ្វើទៅបាន ប្រសិនបើអ្នកប្រើប្រាស់កាមេរ៉ា RX100 VII ដូចទៅនឹងការប្រើប្រាស់មុខងារជាច្រើន នៅក្នុងឧបករណ៍តែមួយដែរ។ ឧទាហរណ៍ ការថតវីដេអូ ដោយមិនចាំបាច់ព្រួយបារម្ភអំពីលទ្ធផល ដោយសារតែគ្មានរន្ធ Mic របស់កាមេរ៉ាតទៅទៀត។

ម្យ៉ាងទៀត ក្រុមហ៊ុន Sony ទំនងជាដឹងថាកាមេរ៉ា RX100 VII នឹងត្រូវបានក្លាយជាកាមេរ៉ាដ៏ពិសេស ដើម្បីពន្លេចរូបរាងដ៏ពិសេសរបស់វាដល់ Vloggers ។ ហើយក្រុមហ៊ុន ក៏នឹងប្រកាសលក់ផលិតផល RX100 VII នេះនៅក្នុង «Shooting Grip Kit» រួមមាន៖ កាមេរ៉ា, ឧបករណ៍កាន់ (តភ្ជាប់ទៅជើងទម្រកាមេរ៉ា), តង្ក្រៀបមីក្រូហ្វូន (មីក្រូហ្វូនត្រូវបានដាក់លក់ដាច់ដោយឡែក), និងថ្មថាមពលពីរគ្រាប់។ ការរួមបញ្ចូលឧបករណ៍ទាំងនេះ ធ្វើឱ្យការថតវីដេអូរបស់អ្នក កាន់តែល្អប្រសើរ ហើយក្រុមហ៊ុន Sony ក៏បានអះអាងថា វាគឺជាកាមេរ៉ាមានកម្រិតខ្ពស់ ជាងកាមេរ៉ាម៉ូដែល RX100 VI ហើយសម្រាប់អេក្រង់ Flip-up របស់កាមេរ៉ានឹងធ្វើឱ្យ Vloggers កាន់តែទទួលបានភាពងាយស្រួលក្នុងការថតវីដេអូផ្សេងៗ។

កាមេរ៉ា RX100 VII នឹងចេញលក់នៅក្នុងខែ សីហា ឆ្នាំ2019 នៅក្នុងតម្លៃ $1,200 ត្រឹមតែកាមេរ៉ាមួយមុខ ដែលវាអាចបញ្ជាទិញមុនបាននៅលើ B&H Photo និង Adorama នៅថ្ងៃបន្ទាប់នេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Sony Xperia Ear Duo នឹងប្រាប់ថានរណាដែលហៅទូរស័ព្ទមករកអ្នក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

កាសត្រចៀកនាពេលបច្ចុប្បន្ននេះជាជំនួយការដ៏ឆ្លាតវៃបំផុត ហើយវាពិតជាអស្ចារ្យសម្រាប់ការគ្រប់គ្រងសម្លេងមិនចាំបាច់ប្រើដៃ ប៉ុន្តែវាមានដែនកំណត់សម្រាប់ស្ថានភា...

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្...

LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ ដែលមានតំលៃថ្លៃជាងគេ

ដោយ: ទំនើប 5 PM, Wednesday, 24 Apr, 2019

LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ដែលមានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជា គឺ LG Dual Cool with Air Purifying System បរិសុទ្ធគ្រប់ដង្ហើមចេញចូល ជាមួយប្រព័ន្ធប...

កាមេរ៉ា Canon Selfie បន្ថែមមុខងារ 4K Video

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

បច្ចុប្បន្ននេះនៅក្នុងទីផ្សារបច្ចេកវិទ្យា កាមេរ៉ាថតរូបដែលមានសមត្ថភាពខ្ពស់ត្រូវបានបំពាក់ភាគច្រើននៅលើទូរសព្ទ Smartphone ដូចជាទូរសព្ទ Huawei P20 Pro ជ...

Tomnerb.Com - YouTube Channel