ចូលចិត្តទំនើប

Sony Xperia Ear Duo នឹងប្រាប់ថានរណាដែលហៅទូរស័ព្ទមករកអ្នក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

កាសត្រចៀកនាពេលបច្ចុប្បន្ននេះជាជំនួយការដ៏ឆ្លាតវៃបំផុត ហើយវាពិតជាអស្ចារ្យសម្រាប់ការគ្រប់គ្រងសម្លេងមិនចាំបាច់ប្រើដៃ ប៉ុន្តែវាមានដែនកំណត់សម្រាប់ស្ថានភាពខុសៗគ្នា។ ឧទាហរណ៍៖ ប្រសិនបើមាននរណាម្នាក់ហៅទូរស័ព្ទមករកអ្នក វាមិនអាចដឹងថាជាលេខទូរស័ព្ទរបស់អ្នកណាដែលហៅមករកអ្នកទេ ទោះបីជាអ្នកប្រើកាស Bluetooth ក៏ដោយ។ ហេតុផលទាំងនេះទើបធ្វើឱ្យក្រុមហ៊ុន Sony កំពុងព្យាយាមស្វែងរកវិធីដោះស្រាយដោយចំណាយប្រាក់ជាច្រើនជាមួយនឹងការ Update ចុងក្រោយបំផុតរបស់ក្រុមហ៊ុនទៅនឹង Xperia Ear Duo ដែលធ្វើឱ្យកាសត្រចៀកនេះមានភាពឆ្លាតវៃ ទោះបីជាអ្នកកំពុងប្រើទូរស័ព្ទដែលប្រតិបត្តិការជាមួយប្រព័ន្ធ Android ឬ iOS ក្តី។ ក្រុមហ៊ុន Sony កំពុងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនជាមួយនឹងជំនួយការ AI ។ អត្ថប្រយោជន៍នៃ Xperia Ear Duo មានលក្ខណៈពិសេសដែលអ្នកមិនអាចរកបាននៅក្នុងឧបករណ៍ជំនួយការដ៏ឆ្លាតវៃដទៃទៀតទេ។

ជាមួយនឹងការ Update ចុងក្រោយបំផុតទៅលើមុខងារ Xperia Ear Duo Caller Name Read-out ដែលបំពេញមុខងារយ៉ាងច្បាស់លាស់ដោយប្រាប់អ្នកអំពីលេខទូរស័ព្ទរបស់នរណាដែលហៅមករកអ្នក ដូច្នេះអ្នកអាចសម្រេចចិត្តទទួល ឬ បដិសេធការហៅទូរស័ព្ទនេះបាន ដោយមិនចាំបាច់សម្លឹងមើលទូរស័ព្ទរបស់អ្នកឡើយ។ លក្ខណៈបន្ថែមគឺថាបើអ្នកចង់ដឹងពីពេលវេលាអ្នកគ្រាន់តែប៉ះ Touchpad របស់កាសនោះ អ្នកនឹងអាចកំណត់បានទាំងអស់។

ការ Update ទាំងអស់នេះគឺជាការត្រួតពិនិត្យ និងរួមបញ្ចូលទាំងការអនុញ្ញាតឱ្យអ្នកគ្រប់គ្រងចំនួនតន្រ្តីដែលអ្នកចង់ស្តាប់ ហើយអ្នកក៏អាចស្តាប់ទោះបីជានៅក្នុងបរិយាកាសអ៊ូអរយ៉ាងណាក៏ដោយ ទោះបីជាមានខ្យល់ខ្លាំង អ្នកក៏នៅតែអាចស្តាប់ តន្រ្តី ឬ និយាយទូរស័ព្ទបាន លើសពីនេះអ្នកក៏អាចគ្រប់គ្រងកម្រិតសម្លេង Adaptive Volume ដែលអាចធ្វើឱ្យការប្រើប្រាស់កាន់តែប្រសើរឡើង។ Xperia Ear Duo និង ជំនួយការ AI របស់ក្រុមហ៊ុន Sony មិនខ្វល់ថាអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ iOS អ្នកក៏នៅតែប្រើជាកម្មវិធីនៅក្នុងកាសត្រចៀកនេះបាន។ Xperia ក៏អនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទទទួលបានការជូនដំណឹងជាសម្លេង សម្រាប់ការហៅទូរស័ព្ទ Messages, Email, និង Calendar reminders ផងដែរ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

កង់ ដែលអាចបត់បាន មានទម្ងន់ស្រាលបំផុត

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

បន្ទាប់ពីយុទ្ធនាការដ៏ជោគជ័យ នៅលើគេហទំព័រ Kickstarter កង់ដែលអាចបត់បាន និងមានទម្ងន់ស្រាលបំផុត ដែលជាផលិតផលរបស់ក្រុមហ៊ុន Hummingbird Bike Company បានបន...

Falyon ផលិតអាវក្រៅ ដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នេះជាអាវក្រៅ ដែលធ្វើការសម្ងួតដោយខ្លួនឯង (Self-Drying Jacket) ដែលផលិតដោយក្រុមហ៊ុន Falyon។ អាវ SDJ-02 ផ្តល់នូវសមត្ថភាពពីរ គឺផ្តល់កម្តៅ និង ផ្តល់ភាពត្...

Mercedes-Benz នឹងបញ្ចេញរថយន្ត X-Class Pickup ក្នុងខែកក្កដានេះ

ដោយ: ដួងច័ន្ទ 11 PM, Saturday, 08 Jul, 2017

កាលពីចុងឆ្នាំ 2016 ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរូបរាងរថយន្តប្រភេទ Pickup ដ៏ប្រណិត ជាមួយនឹងបច្ចេកវិទ្យា Concept X-Class។ នាសប្តាហ៍ខាងមុខនេះ ក្រ...

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបក...

Tomnerb.Com - YouTube Channel