ចូលចិត្តទំនើប

PlayStation Classic អាចលេងជាមួយឧបករណ៍បញ្ជារគ្មានខ្សែ

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ម៉ាស៊ីនហ្គេម PlayStation Classic បាននឹងកំពុងជួបប្រទះនឹងបញ្ហាចោទដ៏ធំមួយ គឺកង្វះខាតឧបករណ៍បញ្ជារគ្មានខ្សែ។ ប៉ុន្តែក្រុមហ៊ុន Sony មិនបានសំងំស្ងៀមទេ ដោយក្រុមហ៊ុននៅទីបំផុតបានស្វែងរកឃើញដំណោះស្រាយថ្មីមួយហើយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសអំពីឧបករណ៍ថ្មីមួយ ដែលជាប្រភេទឧបករណ៍ Plug-and-Play ដែលអាចឱ្យម៉ាស៊ីនហ្គេម PlayStation Classic នូវការគាំទ្រជាមួយដំណើរការជាមួយឧបករណ៍បញ្ជារជាច្រើនប្រភេទ។ ក្នុងនោះរួមមានឧបករណ៍បញ្ជារ DualShock របស់ PS3 និង PS4 ឧបករណ៍បញ្ជាររបស់ Switch ឧបករណ៍បញ្ជាររបស់ Wii U Pro ឧបករណ៍ បញ្ជារ ដំណើរការដោយ Bluetooth របស់ Xbox និងឧបករណ៍បញ្ជារ Joy-Con របស់ Nintendo Switch ផងដែរ។ លើសពីនេះទៀត Adapter ថ្មីនេះ ក៏គាំទ្រជាមួយឧបករណ៍បញ្ជារ Retro-Style របស់ 8BitDo ផងដែរ។

ការប្រកាសនេះបានក្លាយជាអ្វីម្យ៉ាងដែលមានលក្ខណៈបែបប្រពៃណី។ មុនពេលក្រុមហ៊ុន Sony ធ្វើការប្រកាសពីផលិតផលថ្មីនេះ ក្រុមហ៊ុន 8BitDo បានបញ្ចេញផលិតផលឧបករណ៍បញ្ជារគ្មានខ្សែ ដែលជាជម្រើសប្រើប្រាស់ជាមួយម៉ាស៊ីនហ្គេម NES និងម៉ាស៊ីនហ្គេម SNES Classic ហើយក្រុមហ៊ុនក៏បានបញ្ចេញផលិតផល Adapter ជាច្រើនប្រភេទទៀត ដែលអាចបំពេញមុខងារបានច្រើនយ៉ាង រាប់ចាប់ពីការផ្តល់នូវឧបករណ៍បញ្ជារ GameCube គ្មានខ្សែ ដែលអាចគាំទ្រដំណើរការសម្រាប់ម៉ាស៊ីន Switch រហូតដល់ការបន្ថែមជម្រើស Bluetooth សម្រាប់ម៉ាស៊ីនហ្គេម NES ដើមទៀតផង។ អ្នកក៏អាចបង្កើតឧបករណ៍បញ្ជារគ្មានខ្សែដោយខ្លួនជាមួយកញ្ចប់ផលិតផល DIY Kit របស់ 8BitDo ក្នុងតម្លៃត្រឹមតែ $20 ថែមទៀតផង។
ប្រាកដណាស់ថា ឧបករណ៍ Adapter ថ្មី នឹងមិនអាចជួសជុលបញ្ហាគ្រប់យ៉ាង ដែលបានកើតឡើងចំពោះម៉ាស៊ីន PlayStation Classic ទេ ដូចជាបញ្ហា Bare-Bones Feature List និងបញ្ហាចម្ងល់ដែលកើតឡើងចេញពីហ្គេមជាដើម។ ប៉ុន្តែវាអាចជួយធ្វើឱ្យការលេងកំសាន្តនៅលើ ហ្គេម Final Fantasy VII កាន់តែមានភាពងាយស្រួលឡើង។

អ្នកអាចធ្វើការកុម៉ង់ទិញ Pre-Order សម្រាប់ Adapter ថ្មីនេះបាន ចាប់ពីពេលនេះតទៅ នៅក្នុងតម្លៃ $19.99 ហើយការដឹកជញ្ជូនដល់ដៃអតិថិជនត្រូវបានរំពឹងថានឹងចាប់ផ្តើមចាប់ពីដំណាច់ខែធ្នូ នេះហើយ៕

 

អត្ថបទអ្នកចង់អាន

Samsung Notebook 7 Spin កាន់តែលឿន ជាមួយ Stylus

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ក្រុមហ៊ុន Samsung បានចេញលក់កុំព្យូទ័រយួរដៃ Notebook 7 Spin ដំបូងកាលពីឆ្នាំ 2016 ហើយខណៈដែល Laptop មួយប្រភេទនេះពុំសូវបញ្ចេញការរចនាដ៏ទាក់ទាញ យ៉ាងហោចណា...

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 17 Jan, 2018

មុខងារពិសេសៗរបស់ ទូរទឹកកក LG InstaView ThinQ™ មានដូចជា៖ ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជា...

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

Tomnerb.Com - YouTube Channel