ចូលចិត្តទំនើប

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Sony ក៏មានលក្ខណៈពិសេសដូចគ្នានេះដែរ។

ក្រុមហ៊ុន Sony បានប្រកាសថាទូរទស្សន៍ម៉ូដែល Z9G Series 8K LCD, A9G Series OLED និងម៉ូដែល X950G 4K LCD នឹងបន្ថែមការគាំទ្រសម្រាប់មុខងារ AirPlay 2 និង HomeKit របស់ Apple នៅក្នុងពេលឆាប់ៗ នៅក្នុងឆ្នាំនេះ។

ស្រដៀងគ្នានឹងអ្វីដែលយើងធ្លាប់បានឃើញ ចេញពីម៉ូដែលទូរទស្សន៍ដទៃ ដូចជា LG និង Vizio ជាដើម មុខងារថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការរួមបញ្ចូលទូរទស្សន៍យ៉ាងងាយស្រួលជាមួយឧបករណ៍ Smart Home ដទៃទៀត ដែលអាចដំណើរការជាមួយកម្មវិធីរបស់ Apple និងប្រើប្រាស់មុខងារ AirPlay 2 សម្រាប់ការផ្គូផ្គង Multiroom Audio ជាដើម។
នៅលើផលិតផលទូរទស្សន៍របស់ក្រុមហ៊ុន Sony ចំណុចនេះមានន័យថាជាការរួមបញ្ចូលបច្ចេកវិទ្យារបស់ Apple ជាមួយទម្រង់ទូរទស្សន៍ Android ដែលជាប្រភពដើមរបស់ទូរទស្សន៍។ នៅក្នុងនោះមិនមានហេតុផលបច្ចេកទេសណាមួយដែលវាមិនអាចកើតឡើងនោះទេ ប៉ុន្តែវាជាកត្តាដ៏ទាក់ទាញមួយ ហើយវាក៏មានន័យថា អ្នកប្រើប្រាស់នឹងមានជម្រើសកាន់តែប្រសើរ ក្នុងការជ្រើសរើស រវាងមុខងារ Cast Protocol របស់ Google និងបច្ចេកវិទ្យារបស់ Apple។ ប្រាកដណាស់ថា កម្មវិធី Full-On iTunes App នៅតែជាកម្មវិធីផ្តាច់មុខនៅលើទូរទស្សន៍ Smart TV របស់ Samsung នាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលក្រុមហ៊ុន Sony នាំមកជូននាពេលនេះគឺជាចំណុចចាប់ផ្តើមនៃទំព័របច្ចេកវិទ្យាថ្មី។

មកទល់ពេលនេះ មិនមានព័ត៌មានជាក់លាក់ណាមួយអំពីពេលវេលា ដែលមុខងារនេះនឹងបង្ហាញវត្តមានជាផ្លូវការ ឬអំពីការពង្រីកវិសាលភាពទៅក្នុងម៉ូដែលទូរទស្សន៍ចាស់ៗនៅឡើយទេ ប៉ុន្តែ គេហទំព័រទំនើប នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀត សម្រាប់មិត្តអ្នកអានទាំងអស់ ជាពិសេសប្រិយមិត្តស្មោះស្ម័គ្ររបស់ Sony៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។ iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital ...

ណែនាំកាមេរ៉ា Canon ថ្មី ម៉ូដែល CLIQ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Apr, 2019

ក្រុមហ៊ុន Canon បានប្រកាសអំពីកាមេរ៉ា Instant-Print មួយគូថ្មី ដែលត្រូវបានកំណត់សម្រាប់ប្រកួតប្រជែងជាមួយកាមេរ៉ា Mini-Film ម៉ូដែល Instax របស់ក្រុមហ៊ុន ...

អេក្រង់ឆ្លាតវៃ Google Assistant របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Google នាពេលបច្ចុប្បន្ន បានប្រកាសអំពីផលិតផលអេក្រង់ឆ្លាតវៃថ្មី នៅក្នុងព្រឹត្តិកា...

Tomnerb.Com - YouTube Channel