ចូលចិត្តទំនើប

តោះ! មកស្គាល់ Action Camera ថ្មី ពី Sony

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Sony បានបញ្ចេញលក់កាមេរ៉ា Action ម៉ូដែល RX0 កាលពី 2 ឆ្នាំមុន ហើយនាពេលនេះ ក្រុមហ៊ុនបានប្រកាសពីម៉ូដែលថ្មីហើយ គឺម៉ូដែល RX0 II។ នេះគឺជាផលិតផលថ្មីពីក្រុមហ៊ុន Sony ដែលបានក្លាយជាគូប្រជែងដ៏ធំមួយសម្រាប់កាមេរ៉ា GoPro ដោយសារកាមេរ៉ា RX0 II មានអេក្រង់បង្វិលបាន 180 ដឺក្រេ។

លក្ខណៈពិសេសនេះ អាចបំពេញបំណងរបស់ Vlogger និងអ្នកចូលចិត្តថតវីដេអូបែប Action ដែលត្រូវការចង់បានកាមេរ៉ាមានទំហំតូច ដែលអាចទុកដាក់ក្នុងហោប៉ៅបានយ៉ាងងាយស្រួល ប៉ុន្តែនៅតែអាចថតរូបភាព Vlog បានក្នុងគុណភាពខ្ពស់។
នៅក្នុងតម្លៃ $700 កាមេរ៉ាថ្មីនេះគឺជាប្រភេទកាមេរ៉ា Action ដ៏ថ្លៃមួយ ប៉ុន្តែបើសិនជាអ្នកវិភាគលើលក្ខណៈពិសេសរបស់វា នោះកាមេរ៉ាម៉ូដែល RX0 II ពិតជាសក្តិសមនឹងតម្លៃដ៏ខ្ពស់នេះពិតមែន។

ចំណុចពិសេសដំបូងរបស់ RX0 II គឺភាពធន់រឹងមាំរបស់វា ដែលស្ទើរតែឈានចូលដល់កម្រិតមិនអាចបំផ្លាញបានទៅហើយ។ វាមានសមត្ថភាពធន់នឹងជម្រាបទឹករហូតដល់ជម្រៅ 10 ម៉ែត្រ ធន់នឹងធូលី និងអាចទប់ទល់ធន់នឹងកម្លាំងរញ្ជួយ និងសង្កត់បានទៀតផង។ នេះជាកាមេរ៉ាមានទំហំ 1.0 inch ដែលបំពាក់ជាមួយ CMOS Sensor ទំហំ 15.3 megapixel ដែលប្រើជាគូនឹងប្រព័ន្ធប្រតិបត្តិការរូបភាព BIONZ X របស់ Sony ផ្ទាល់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជំរុញគុណភាពពណ៌ និងរក្សាបាននូវល្បឿន 16 Frames ក្នុងមួយវិនាទីសម្រាប់ការថតរូបសន្លឹក។ នេះគឺជាកាមេរ៉ា Action ដែលអាចពឹងអាស្រ័យទាំងស្រុងលើការថតរូបបានលឿនរហ័ស។

ចំណុចស្លាប់រស់របស់កាមេរ៉ា Action គឺស្ថិតនៅលើ Lens របស់វា ហើយកាមេរ៉ា RX0 II មានបំពាក់ Zeiss Tessar T ទំហំ 24mm F4.0 ប្រភេទ Wide-Angle ដ៏រឹងមាំ។ វាមានមុខងារ Focus ក្នុងរយៈចម្ងាយខ្លីបំផុតត្រឹម 20 សង់ទីម៉ែត្រ មានន័យថា អ្នកអាចប្រើប្រាស់វា ដើម្បីថតរូប Selfies ឬ ថតរូបប្រភេទ Table-Top។ បើសិនជាអ្នកចូលចិត្តថតរូបនៅពេលយប់ នោះបច្ចេកវិទ្យា ISO លំដាប់ពី 80-12800 នឹងផ្តល់ឱ្យអ្នកនូវលទ្ធភាពថតរូប Vlog នៅក្នុងស្ថានភាពមានពន្លឺខ្សោយបាន។

នៅក្នុងមុខងារថតវីដេអូ កាមេរ៉ា RX0 II អាចថតវីដេអូ 4K នៅក្នុងល្បឿន 30 fps រួមបញ្ចូលជាមួយរន្ធដោតក្បាលមេក្រូ និងមាន Electronic Stabilization បំពាក់នៅក្នុងតួកាមេរ៉ា ដែលអាចប្រើប្រាស់បាន ទោះស្ថិតក្នុងមុខងារ Handheld Mode ក្តី។ អ្នកថតរូបប្រភេទ Slow-Motion នឹងរីករាយចំពោះដំណឹង ដែលក្រុមហ៊ុន Sony ដាក់បញ្ចូលមុខងារថតវីដេអូ 1,000 fps ជាមួយនឹងបច្ចេកវិទ្យា Uncompressed 4K HDMI។ កាមេរ៉ា RX0 II ក៏គាំទ្រជាមួយមុខងារ S-Log2 សម្រាប់ភាពបត់បែននៅក្នុងដំណើរការ Post-Processing។

បើសិនជាអ្នកមានតម្រូវការប្រតិបត្តិការកាមេរ៉ា RX0 II ច្រើនជាងមួយគ្រឿង ក្នុងពេលតែមួយ ក្រុមហ៊ុន Sony បានធ្វើឱ្យមានភាពងាយស្រួល សម្រាប់ការបញ្ជារដោយគ្មានខ្សែ តាមរយៈការប្រើប្រាស់កម្មវិធី Imaging Edge Mobile App ចាប់ពីកាមេរ៉ា 5 គ្រឿងរហូតដល់ 50 គ្រឿង ជាមួយចំណុច Access Point មួយ ឬបានរហូតដល់ 100 គ្រឿង ជាមួយប្រអប់បញ្ជារកាមេរ៉ាមួយ។

កាមេរ៉ា RX0 II ថ្មីស្រឡាញមួយនេះ នឹងចាប់ផ្តើមដឹកជញ្ជូនដល់ដៃអ្នកប្រើប្រាស់នៅក្នុងខែមេសា ខាងមុខនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Chrome បានសន្យាថាធ្វើឱ្យ កម្មវិធីបន្ថែម កាន់តែមានសុវត្ថិភាពជាងមុន

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

កម្មវិធី Web Brower បានក្លាយជាច្រកទ្វារ សម្រាប់ជួយឱ្យអ្នកអាចស្វែងរកព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ កម្មវិធីរុករកមួយចំនួនដូចជា Chrome របស់ Google ក៏ជ...

Samsung Notebook 9 Pro បន្ថែមកន្លែងដាក់ប៊ិច S Pen

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

មិនថានៅក្នុងហោប៉ៅអាវ ឬកាបូបដាក់ប៊ិច ឬកន្លែងដាក់សម្ភារៈ ក្នុងកាបូបស្ពាយរបស់អ្នក ឬទីកន្លែង ណាមួយទេ ប៊ិច Stylus របស់អ្នកនឹងមានអាចស្វែងរកទីតាំង សម្រាប់...

ទូរសព្ទមានកាមេរ៉ាទំហំ 64 MP បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 6 AM, Thursday, 16 May, 2019

ក្រុមហ៊ុន Samsung បានប្រកាសអំពីបច្ចេកវិទ្យា Image Sensor ថ្មីសម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត ជាមួយនឹងកម្រិត Resolution ខ្ពស់ជាងអ្វីដែលកំពុងមានវត្ត...

មេឃភ្ងៀងរាល់ថ្ងៃចឹង តើអ្នកធុញ និងបោកខោអាវណាស់មែនទេ?

ដោយ: ទំនើប 7 PM, Thursday, 29 Jun, 2017

ដោយសារតែអាកាលធាតុរាល់ថ្ងៃមានការប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃឧស្សាហ៏មានភ្លៀងធ្លាក់ជាញឹកញប់ ធ្វើអោយអ្នកមានអារម្មណ៌ខ្ជិល និងបោកសំលៀកបំពាក់ដោយសារការចំណា...

Tomnerb.Com - YouTube Channel