ចូលចិត្តទំនើប

កាមេរ៉ា Sony A6400 សក្តិសមសម្រាប់ Vlogger

ដោយ: ដួងច័ន្ទ 9 AM, Saturday, 19 Jan, 2019

ក្រុមហ៊ុន Sony បានជំរុញផលិតផលកាមេរ៉ាថ្នាក់កណ្តាលរបស់ខ្លួន ក្នុងស្រឡាញផលិតផលកាមេរ៉ាម៉ូដែល APS-C ជាមួយនឹងការបញ្ចេញកាមេរ៉ាម៉ូដែលថ្មី គឺ A6400 Mirrorless ដែលមានទំហំ 24 megapixel។

កាមេរ៉ាម៉ូដែលថ្មីនេះ មានរូបរាងដូចគ្នាភាគច្រើនទៅនឹងម៉ូដែលជំនាន់មុន គឺកាមេរ៉ា A5100 ប៉ុន្តែកាមេរ៉ាថ្មីនេះទទួលបានការពង្រឹងគុណភាពខ្លាំងជាងមុន និងគួរតែក្លាយជាផលិតផលកាមេរ៉ាដ៏សក្តិសមសម្រាប់អ្នកប្រើប្រាស់ជា Vlogger។
គុណសម្បត្តិរបស់មុខងារថតវីដេអូ 4K ក្នុងល្បឿន 30 fps និងអេក្រង់ Touch screen ដែលអាចបង្វិលត្រឡប់បាន គឺជាកត្តាទាក់ទាញអតិថិជន ជាពិសេស Vlogger។ បន្ថែមលើនេះទៀត ម៉ូដែល A6400 ក៏ទទួលបានការបំពាក់មុខងារមួយចំនួន ដែលយកចេញពីកាមេរ៉ា Full-Frame A7 III និង A9 ដូចជាមុខងារ 425-Point Contrast and Phase-Detect Autofocus ជាមួយនឹងល្បឿន AF ត្រឹមតែ 0.02 វិនាទី ដែលជាល្បឿនដ៏លឿនបំផុត ព្រមជាមួយមុខងារ Real-Time Subject Tracking និង Eye AF។

កាមេរ៉ា A6400 នេះមានបំពាក់ជាមួយនឹង Sensor ថ្មីទាំងស្រុងប្រភេទ Exmor APS-C ដែលមាន ទំហំ 24.2 megapixel និងមានបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី BIONZ X Image Processor។ វាអាចដំណើរការយ៉ាងប្រសើរ ជាមួយការថតរូបជាប់ៗគ្នាក្នុងល្បឿនលឿន រហូតដល់ល្បឿន 11 fps ជាមួយនឹង Shutter មេកានិច ឬនៅក្នុងល្បឿន 8 fps នៅក្នុងមុខងារថតរូបដោយគ្មានសម្លេង ហើយមុខងារទាំងពីរនេះដំណើរការជាមួយប្រព័ន្ធ Autofocus បន្តជាប់ៗគ្នា និងប្រព័ន្ធ Auto-Exposure Tracking ដែលអាចឱ្យអ្នកថតបានរូបភាពប្រភេទ 116 JPG Frame ឬ 46 RAW។ នេះជាចំណុចធ្វើឱ្យកាមេរ៉ាមួយនេះមានភាពលេចធ្លោខ្លាំងជាងកាមេរ៉ា APS-C ដទៃទៀត ជាពិសេសគឺមានភាពខ្លាំងជាងកាមេរ៉ាម៉ូដែល X-T3 របស់ Fujifilm។ សម្រាប់ការថតរូបនៅក្នុងលក្ខខណ្ឌពន្លឺទាប អ្នកអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យា 32,000 ISO ឬ 102,400 បន្ថែម ដោយមានសម្លេងរំខានកាត់បន្ថយកាន់តែតិច។

មុខងារ Eye AF របស់ Sony គឺជាមុខងារដ៏ពេញនិយមមួយនៅលើផលិតផល A7 III Series ហើយកាមេរ៉ា A6400 ធ្វើឱ្យមុខងារនេះកាន់តែប្រសើរ។ បច្ចេកវិទ្យា Real-Time Eye AF ដ៏ទំនើប ដំណើរការបច្ចេកវិទ្យា Artificial Intelligence ដើម្បីធ្វើការតាមដានលើកែវភ្នែករបស់វត្ថុបំណងនៃការថតរូប នៅក្នុងពេលវេលាជាក់ស្តែង ជួយពង្រឹងសមត្ថភាពផ្តោតរបស់កាមេរ៉ាឱ្យកាន់តែជាក់លាក់ ពង្រឹងល្បឿន និងពង្រឹងមុខងារតាមដាន។ មុខងារតាមដាននេះ ពេលនេះមានរួមបញ្ចូលទាំងការតាមដានកែវភ្នែករបស់សត្វទៀតផង ដូច្នេះអ្នកអាចរក្សាបាននូវមុខងារ Fluffy ឬ Spot’s Eyes នៅក្នុង Focus ទោះបីជាស្ថិតនៅក្នុងជម្រៅរាក់នៃ Depths-of-Field ក្តី។

មុខងារនេះ នាពេលនេះអាចដំណើរការបាននៅក្នុង Default (លើកលែងតែអ្នកបិទវា) ដែលអនុញ្ញាតឱ្យអ្នកធ្វើការជ្រើសរើសដោយស្វ័យប្រវត្តិ ឬដោយការបញ្ជារដោយដៃ សម្រាប់ការជ្រើសរើសយកកែវភ្នែកណាមួយមកតាមដាន។ ស្របពេលជាមួយគ្នានេះ មុខងារ Real-Time Subject Tracking ប្រមូលយកព័ត៌មានពីជម្រៅ ពណ៌ ផ្ទៃ និងព័ត៌មានក្នុងលំហដទៃទៀត ដើម្បីឱ្យការតាមដានរបស់អ្នកដំណើរការកាន់តែលឿន និងកាន់តែជាក់លាក់។
កាមេរ៉ាថ្មីនេះ អាចថតយកវីដេអូ 4K នៅក្នុង Resolution ពេញរបស់ Sensor បន្ទាប់មកធ្វើការបំលែង ដើម្បីផ្តល់ឱ្យអ្នកនូវវីដេអូ Pin-Sharp 4K ដូចគ្នាទៅនឹងអ្វីដែលកាមេរ៉ា A6500 អាចធ្វើ បាន។ អ្នកក៏អាចចាប់យកវីដេអូ 1080p នៅក្នុងល្បឿន 120 fps បានផងដែរ។ ក្រុមហ៊ុន Sony សន្យាថា មុខងារ Movie Focusing មានល្បឿនលឿន និងមានលំនឹង ដោយសារតែវាប្រើប្រាស់បច្ចេកវិទ្យា Tot He Hybrid AF និងអេក្រង់ ដែលអាចបង្វិលបានមួយជុំសម្រាប់ Vlogger គាំទ្រមុខងារ Touch Focus។ ក្នុងនោះក៏មានមុខងារ Hybrid-Log Gamma ប្រើប្រាស់សម្រាប់ផ្តល់នូវគុណភាពរូបភាពជាអតិបរមា ព្រមជាមួយរន្ធដោត Microphone មួយផងដែរ ប៉ុន្តែវាមិនមានរន្ធដោតកាសស្តាប់ទេ។
គួរឱ្យស្តាយដែលកាមេរ៉ាម៉ូដែលថ្មីមួយនេះមិនមាន In-Body Stabilization ហើយបំពាក់រន្ធដាក់កាត UHS-I តែមួយ និងបំពាក់ Viewfinder មាន Resolution ទាបត្រឹមតែ 2.4 លាន Dot ជាប្រភេទអេក្រង់ XGA OLED។ វាក៏ប្រើប្រាស់បណ្តុំថ្មប្រភេទចាស់ គឺ NP-FW50 ដែលអាចថតបានតែ 410 សន្លឹក ប៉ុន្តែយ៉ាងហោចណាស់ក៏ Sony បានណែនាំវាជាមួយឧបករណ៍សាកថ្ម USB ដែរ។ យ៉ាងណាមិញតម្លៃរបស់វាត្រឹមតែ $900 ដែលជាអត្រាទាបជាងម៉ូដែល A6500 និង X-T3 ដូច្នេះមុខងាររបស់វាគឺសក្តិសមសម្រាប់ជាកាមេរ៉ា Mirrorless ថ្នាក់កណ្តាលហើយ។

ព្រមគ្នាជាមួយម៉ូដែល A6400 ក្រុមហ៊ុន Sony ក៏បានប្រកាសថាក្រុមហ៊ុននឹងនាំមកនូវមុខងារ AI-Powered Eye និង Subject Tracking ដ៏ទំនើបមកកាន់ផលិតផលកាមេរ៉ា Full-Frame ថ្នាក់ខ្ពស់ មានដូចជាម៉ូដែល A9, A7R និង A7 III ជាដើម។ ម៉ូដែលទាំងនោះក៏នឹងទទួលបានមុខងារ Animal Eye AF Tracking ផងដែរ ដែលជួយឱ្យបទពិសោធន៍នៃការថតរូបសត្វរបស់អ្នកកាន់តែអស្ចារ្យ។
កាមេរ៉ា A6400 ទាំងឈ្មោះ និងលក្ខណៈពិសេសរបស់វា បង្ហាញថាវាជាកាមេរ៉ានៅស្ថិតចន្លោះរវាងកាមេរ៉ា A6300 និង A6500 ធ្វើឱ្យវាក្លាយជាកាមេរ៉ា APS-C Mirrorless ល្អជាងគេលំដាប់ទី 2 របស់ក្រុមហ៊ុន Sony។

A6400 នឹងមានចេញលក់នៅក្នុងខែកុម្ភៈខាងមុខនេះ ជាមួយតម្លៃ $900 សម្រាប់តែតួកាមេរ៉ាមួយមុខគត់ ឬតម្លៃ $1,350 ជាមួយឈុត Lens ប្រភេទ 18-135mm f/3.5-5.6 ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់គេហទំព័រផលិតផលរបស់ Sony បាន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

វត្ថុ 6 យ៉ាងដែលអ្នកមិនគួរទម្លាក់ចូលទៅក្នុងបំពង់ឡាប៊ូលាងសម្អាត

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នៅថ្ងៃឈប់សម្រាកអ្នកបានចំណាយពេលជាច្រើននៅក្នុងចង្រ្កានបាយ ដើម្បីរៀបចំចម្អិនម្ហូបអាហារឆ្ងាញ់ៗ។ នៅពេលទទួលទានអាហាររួច អ្នកច្បាស់ជាគិតដល់ការលាងសម្អាតចាន ...

ទូរសព្ទ LG G8 នឹងមានឧបករណ៍ បំពងសម្លេងដ៏ពិសេស

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន LG នៅតែបន្តការប្រកាសមុន ដោយធ្វើការបង្ហើបបន្តិចម្តងៗអំពីផលិតផលទូរសព្ទថ្មី ម៉ូដែល G8 ThinQ ហើយនៅថ្ងៃនេះសេចក្តីប្រកាសព័ត៌មាន បានផ្តោតជាមួយនឹ...

Mazda ចង់បង្កើតម៉ាស៊ីន Skyactiv ឱ្យដូចម៉ាស៊ីន EV

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

ការអភិវឌ្ឍន៍ថ្មី នៃម៉ាស៊ីនរថយន្តដើរដោយថាមពលប្រេងឥន្ធនៈ អាចប្រកួតប្រជែងជាមួយថាមពល អគ្គិសនីបាន នៅពេលដែលសង្វាក់នៃការផ្គត់ផ្គង់ថាមពល ត្រូវបានពិនិត្យដោយ...

ផលិតផល Digital Signage របស់ LG ផ្តល់ជូននូវដំណោះស្រាយ អាជីវកម្មឈានមុខគេ

ដោយ: ទំនើប 6 PM, Tuesday, 20 Feb, 2018

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់ក្រុមហ៊ុន LG ដែលឈានមុខគេនៅលើសកលលោក ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួលដ៏ប្រសើរបំផុត សំរាប់គ្រប់អាជីវក...

Tomnerb.Com - YouTube Channel