ចូលចិត្តទំនើប

Sony ប្រកាសកាមេរ៉ាគ្មានកញ្ចក់ដ៏ទំនើប A6600 និង A6100 មានល្បឿនលឿនបំផុត

ដោយ: ភារុន 8 AM, Friday, 30 Aug, 2019

ក្រុមហ៊ុន Sony បានប្រកាសកាមេរ៉ាគ្មានកញ្ចក់ដ៏ទំនើបប្រភេទ APS-C ចំនួនពីរម៉ូដែលថ្មី នោះគឺកាមេរ៉ា A6600 និង A6100។ កាមេរ៉ា A6600 មានលក្ខណៈពិសេសកម្រិតខ្ពស់ជាច្រើន ដែលស្នងតំណែងពីកាមេរ៉ា A6500 ដែលត្រូវបានណែនាំតាំងពីខែតុលាឆ្នាំ2016មកម្ល៉េះ។ ដូចគ្នាទៅនឹងកាមេរ៉ា A6500 ដែរ កាមេរ៉ា A6600 ថ្មីមានមុខងាររក្សាលំនឹងរូបភាព 5-axis នៅក្នុងតួកាមេរ៉ា, ឧបករណ៍ចាប់រូបភាព APS-C Exmor CMOS ទំហំ 24.2 មេហ្គាភិចសែល, និង Autofocus (AF) មានល្បឿនលឿនបំផុត ដែលអាចចាប់រូបភាពក្នុងល្បឿន 0.02វិនាទី។ លើសពីនេះ កាមេរ៉ាថ្មីនេះក៏មានបច្ចេកវិទ្យា តាមដាន Real-Time AF និងតាមដាន Real-Time Eye AF ថ្មី ដែលជាលក្ខណៈពិសេសដំបូងបង្អស់ ត្រូវបានរកឃើញនៅក្នុងកាមេរ៉ា A6400 ដែលបានបញ្ចេញលក់កាលពីដើមឆ្នាំនេះឯង។ ម្យ៉ាងទៀត ក្រុមហ៊ុន Sony ក៏បានបន្ថែមរន្ធដោតកាសស្តាប់ ទំហំ 3.5mm ហើយជាលើកទីមួយ សម្រាប់ស៊េរីកាមេរ៉ាប្រភេទ Alpha របស់ក្រុមហ៊ុនផងដែរ។


សម្រាប់ថាមពលថ្មនៃកាមេរ៉ា A6600 ថ្មី ក្រុមហ៊ុនបានអះអាងថា វាជាប្រភេទថ្ម Z ដែលនឹងមានអាយុកាលប្រើប្រាស់ពីរដង លើសពីកាមេរ៉ា A6500។ ក្រុមហ៊ុន Sony ក៏បាននិយាយផងដែរថា ប្រព័ន្ធដំណើរការកែច្នៃរូបភាព BIONZ X ថ្មីរបស់កាមេរ៉ា A6600 បានផ្តល់នូវកំណើនល្បឿនលឿនរហូតដល់ 1.8ដងនៅក្នុងល្បឿនដំណើរការទិន្នន័យ។ ម៉ូដែលថ្មីមួយទៀតរបស់ Sony នោះគឺម៉ូដែល A6100 មានលក្ខណៈពិសេសដូចគ្នាទៅនឹងកាមេរ៉ាប្រភេទ APS-C ដទៃទៀតផងដែរ ដោយវាពឹងផ្អែកលើស្ថេរភាពរបស់ Len ខាងក្នុង និងមិនបានផ្តល់ប្រព័ន្ធដំណើរការកែច្នៃរូបភាព BIONZ X ថ្មីនោះទេ ប៉ុន្តែវាផ្តល់នូវបច្ចេកវិទ្យាតាមដាន Real-Time AF និងតាមដាន Real-Time Eye AF ដែលមានល្បឿនលឿនបំផុត ជាមួយនឹងឧបករណ៍ចាប់រូបភាពដូចគ្នាទៅនឹងកាមេរ៉ា A6600 ដែលមានទំហំ 24.2 មេហ្គាភិចសែល។ កាមរ៉ាទាំងពីរម៉ូដែលនេះ នឹងត្រូវប្រកាសចេញលក់នៅចុងឆ្នាំនេះហើយ។ កាមេរ៉ា A6100 នឹងចេញលក់នៅក្នុងខែតុលា ខាងមុខនេះ នៅក្នុងតម្លៃ $750 សម្រាប់តួកាមេរ៉ានៅសហរដ្ឋអាមេរិច ហើយក្រុមហ៊ុន Sony ក៏កំពុងប្រកាសបណ្តុំរបស់កាមេរ៉ាថ្មីនេះ នោះគឺ 16-50mm E-mount Len នៅក្នុងតម្លៃ $1,100។


ហើយសម្រាប់កាមេរ៉ា A6600 នឹងចេញលក់នៅក្នុងខែវិច្ឆិកា ខាងមុខនេះផងដែរ ជាមួយនឹងតម្លៃ $1,400 សម្រាប់តួកាមេរ៉ា នៅសហរដ្ឋអាមេរិច។ ម្យ៉ាងទៀត ក្រុមហ៊ុន Sony ក៏កំពុងប្រកាសបណ្តុំរបស់កាមេរ៉ាថ្មីនេះ នោះគឺ 18-135mm E-mount Len នៅក្នុងតម្លៃ $1,800។


បន្ថែមលើនេះ ក្រុមហ៊ុន Sony ក៏កំពុងបញ្ចេញ E-mount Len ទម្ងន់ស្រាលបំផុតចំនួនពីរ នៅចុងឆ្នាំនេះ ដែល Len ទាំងពីរនេះមានភាពសមស្រប ជាមួយនឹងកាមេរ៉ាថ្មីទាំងពីរម៉ូដែលនេះ រួមទាំងជាមួយនឹងកាមេរ៉ាប្រភេទ APS-C ដទៃទៀត។ សម្រាប់ Len ដែលមានទំហំ 16-55mm (F.28) នឹងលក់ក្នុងតម្លៃ $1,400 ហើយចេញលក់នៅក្នុងខែតុលា។ ចំណែកឯ Len ដែលមានទំហំ 70-355mm រួមជាមួយនឹងល្បឿនអថេរ f/4.5-6.3 នឹងលក់ក្នុងតម្លៃ $1,000 ហើយចេញលក់នៅក្នុងខែវិច្ឆិកា ខាងមុខនេះដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

គំរូផ្ទៃមុខ ស្នាមម្រាមដៃ ឬស្កេនកែវភ្នែក ដើម្បីដោះសោរសុវត្ថិភាព នៅលើអេក្រង់ស្មាតហ្វូន តើមួយណាមានសុវត្ថិភាពជាងគេ?

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

ធម្មតា វិធីសាស្រ្តដោះសោរ លើអេក្រង់នៃស្មាតហ្វូន ដែលប្រើប្រាស់ប្រតិបត្តិការ Android រួមមាន៖ Pattern, PIN កូដ, លេខសម្ងាត់, ការស្កេនកែវភ្នែក ស្នាមម្រាម...

ហេតុផលអ្វីធ្វើឱ្យអ្នកចង់បាន HomePod?

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

នៅថ្ងៃទី 9 ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន Apple នឹងចេញលក់ផលិតផលធំបំផុត ដំបូងប្រចាំឆ្នាំនេះ នោះគឺឧបករណ៍បំពងសម្លេងដ៏ឆ្លាតវៃ មានឈ្មោះថា HomePod ក្នុងតម្...

ពាណិជ្ជកម្ម Samsung នៅអូស្ត្រាលីកំពុងរងបណ្តឹង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 09 Jul, 2019

ក្រុមហ៊ុន Samsung កំពុងរងពាក្យបណ្តឹងពីអ្នកប្រើប្រាស់នៅអូស្រ្តាលី ជុំវិញបញ្ហាកំហុសឆ្គងអំណះអំណាងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ។ ការ...

Xiaomi ប្រកាសចេញលក់ទូរសព្ទតម្លៃទាប

ដោយ: ដួងច័ន្ទ 9 AM, Friday, 01 Feb, 2019

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីការបញ្ចេញលក់ទូរសព្ទម៉ូដែល Redmi Go ដែលជាទូរសព្ទ Android Go ដំបូងបង្អស់របស់ក្រុមហ៊ុន។ ដូចគ្នានឹងទូរសព្ទ Andr...

Tomnerb.Com - YouTube Channel