ចូលចិត្តទំនើប

ក្រុមហ៊ុន Sony និង Yamaha កំពុងដំណើរការផលិត រថយន្តរទេះដែលអាចបើកបរដោយស្វ័យប្រវត្តិ នៅក្នុងសួនកម្សាន្ត

ដោយ: ភារុន 9 AM, Saturday, 31 Aug, 2019

ក្រុមហ៊ុន Sony បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Yamaha ដើម្បីផលិតរថយន្តរទេះ ម៉ូដែល SC-1 Sociable ដែលជារថយន្តរទេះដំបូងបង្អស់ ដែលអាចដំណើរការបើកបរដោយស្វ័យប្រវត្តិ។ ការបំផុសគំនិតនេះ គឺត្រូវបានកើតឡើងសម្រាប់គោលបំណងផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលចូលចិត្តមកលេងកម្សាន្តនៅក្នុងសួនកម្សាន្តនានា ជាពិសេស សួនកម្សាន្តវាយកូនហ្គោល ដែលមានទីធ្លាធំទូលាយតែម្តង។ កំណែថ្មីនៃរថយន្តរទេះថ្មីនេះ គឺអាចផ្ទុកមនុស្សបានរហូតដល់ 5 នាក់ ជំនួសឱ្យរថយន្តរទេះធម្មតា ដែលអាចផ្ទុកមនុស្សបានត្រឹមតែបីនាក់ប៉ុណ្ណោះ។




លើសពីនេះ រថយន្តរទេះនេះ អាចបើកបរបានរយៈពេលយូរ តាមរយៈថាមពលថ្ម ដែលអាចជំនួសបាន រួមទាំងមានតភ្ជាប់ឧបករណ៍ចាប់រូបភាពបន្ថែម ដើម្បីកែលម្អការយល់ដឹង អំពីទីតាំងរបស់រថយន្តផងដែរ។ ក្រុមហ៊ុនទាំងពីរនេះ រំពឹងថានឹងអាចដាក់ប្រើប្រាស់រថយន្តរទេះ Sociable នេះ សម្រាប់សេវាកម្មធ្វើដំណើរ នៅក្នុងសួនកម្សាន្តនានា ទូទាំងប្រទេសជប៉ុន នាឆ្នាំ 2020 ខាងមុខនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ជម្រើសកង់ល្អៗទាំង 6 ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

កំណើនបម្រើបម្រាស់កង់ នាពេលបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ហេតុផល ព្រោះមនុស្សភាគច្រើន ចាប់ផ្តើមគិតគូរពីសុខភាព និងបរិស្ថាន។ នៅល...

កំពូលទូរទស្សន៍ 4K ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

ទូរទស្សន៍ 4K ឬហៅបានថា Ultra HD គឺជាបច្ចេកវិទ្យាទូរទស្សន៍ថ្មីដ៏ធំមួយ។ ជាមួយជម្រើសទូរទស្សន៍ថ្មីជាច្រើន អ្នកត្រូវស្រាវជ្រាវកាន់តែស៊ីជម្រៅ ដើម្បីប្រាកដ...

New Xiaomi Redmi Note3 តម្លៃនៅដដែល តែខ្លាំងជាងមុន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

ថយ​ត្រឡប់​ទៅ​កាលពី​ខែ វិច្ឆិកា ឆ្នាំទៅ Xiaomi ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ របស់​ប្រទេស​ចិន​បាន​បង្ហាញខ្លួន Redmi Note3 ស្មា​ត​ហ្វូ​ន​ដំបូង​គេ​របស់​ក្...

ឧបករណ៍ កម្តៅពែងកាហ្វេដ៏ទំនើប និងងាយស្រួល

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

បច្ចេកវិទ្យាជឿនលឿន ផ្តល់ឱ្យអ្នកនូវភាពងាយស្រួល សូម្បីតែការទទួលទានកាហ្វេ ក៏អ្នកអាចទទួលទានកាហ្វេក្តៅៗបានគ្រប់ពេល គ្រប់ទីកន្លែងមួយឧបករណ៍កម្តៅពែងកាហ្វេ។...

Tomnerb.Com - YouTube Channel