ចូលចិត្តទំនើប

Sony រួមគ្នាជាមួយក្រុមហ៊ុនថ្មីមួយ នឹងមានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Mar, 2019

ក្រុមហ៊ុនកាមេរ៉ាបង្កើតថ្មីមួយ មានឈ្មោះថា Light ដែលមានកិត្តិស័ព្ទល្បីល្បាញលើផលិតផលកាមេរ៉ា Multi-Lens បានប្រកាសក្នុងថ្ងៃនេះថា ក្រុមហ៊ុនកំពុងធ្វើការសហការជាមួយក្រុមហ៊ុន Sony ក្នុងការដាក់បញ្ចូលបច្ចេកវិទ្យារបស់ក្រុមហ៊ុនឱ្យដំណើរការនៅក្នុងវិធីសាស្រ្តថ្មី។

ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ នឹងធ្វើការផ្តោតសំខាន់លើការអភិវឌ្ឍជម្រើសថ្មីនៃផលិតផល Multi-Image Sensors របស់ក្រុមហ៊ុន Light ដោយប្រើប្រាស់ Lenses របស់ក្រុមហ៊ុន Sony។ ក្រុមហ៊ុនទាំងពីរនេះក៏នឹងធ្វើការរួមគ្នាលើការស្វែងរក Applications ដទៃទៀតសម្រាប់បច្ចេកវិទ្យារបស់ Light ដែរ រួមមានការរួមគ្នាបង្កើតទូរសព្ទ Smartphone មួយ ដែលប្រើប្រាស់កាមេរ៉ា 4 ឬច្រើនគ្រាប់។

ខណៈដែលក្រុមហ៊ុនទាំងពីរមិនបានផ្តល់នូវព័ត៌មានលម្អិត អំពីអ្វីដែលកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងនាំមកជូនអតិថិជន ប៉ុន្តែភាពជាដៃគូនេះជាយុទ្ធសាស្រ្តថ្មីដ៏សមទំនងមួយ។ ក្រុមហ៊ុន Light បានទទួលជោគជ័យលើបច្ចេកវិទ្យា Multi-Camera ដែលផលិតផលកាមេរ៉ាម៉ូដែល L16 អាចជាផលិតផលទទួលបានការកត់សម្គាល់ខ្ពស់ជាងគេ។ នោះជាឧបករណ៍មួយប្រភេទដែលប្រើប្រាស់ Lens ចំនួន 16 គ្រាប់ដាច់ដោយឡែកពីគ្នា បំពាក់ទៅក្នុងស៊ុមមានទំហំប៉ុនទូរសព្ទ Smartphone ដើម្បីថតរូប និងភ្ជាប់រូបភាពទាំងនោះរួមគ្នាឱ្យកា្លយជារូបភាពមួយសន្លឹកមានទំហំ 52 megapixel។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Sony ផលិត Image Sensor ដែលអាចនឹងត្រូវគ្នាជាមួយនឹងផលិតផលរបស់ Light។
ក្រុមហ៊ុន Light បានធ្វើដំណើរស្វែងរកយុទ្ធសាស្រ្តដើម្បីដំណើរការដាក់បច្ចេកវិទ្យារបស់ខ្លួនទៅក្នុងទូរសព្ទ Smartphone តាំងពីឆ្នាំមុនមកម្ល៉េះ។ ក្រុមហ៊ុននេះបានបង្កើតឯកសារទស្សនទានជាច្រើនសម្រាប់ការបង្កើតទូរសព្ទដៃ ដែលមាន Lens រហូតដល់ទៅ 9 គ្រាប់ ប៉ុន្តែក្រុមហ៊ុនមិនទាន់អាចនាំយកគំនិតទាំងនោះមកផលិតចេញជាផ្លែផ្កានៅឡើយទេ។

ដោយធ្វើការសហការជាដៃគូជាមួយក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតទូរសព្ទ Smartphone ក្រុមហ៊ុន Light នៅទីបញ្ចប់នឹងមានឱកាសក្នុងការសាកល្បងកម្មវិធីតំឡើង Multi-Lens របស់ខ្លួន នៅលើឧបករណ៍ចល័តបានហើយ៕
យើងនឹងរងចាំតាមដានមើលពីផលិតផលជាក់ស្តែង ដែលផលិតចេញពីការរួមសហការរវាងក្រុមហ៊ុនទាំងពីរខាងលើ ហើយយើងសង្ឃឹមថា វានឹងចេញជាលទ្ធផលក្នុងពេលឆាប់ៗនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ជម្រើសទូរទស្សន៍ 4K សម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 5 PM, Monday, 18 Dec, 2017

ថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញហ្គេមជំនាន់ថ្មី PS4 Pro និង Xbox One X ដែលជាប្រភេទ ហ្គេម 4K។ ប៉ុន្តែហ្គេមដែលមានរូបភាពភ្លឺច្បាស់ កម្រិតខ្ពស់ដូច្នេះ ...

ព័ត៌មានថ្មីៗពី iPhone និង iOS

ដោយ: ដួងច័ន្ទ 8 PM, Monday, 20 May, 2019

នៅក្នុងព្រឹត្តិការណ៍ Apple Core នៅក្នុងសប្តាហ៍នេះ យើងទទួលបានព័ត៌មានថ្មីចុងក្រោយអំពីទូរសព្ទម៉ូដែលថ្មី iPhone 11R ដែលត្រូវបានគេប៉ាន់ប្រមាណថាជាជំនាន់ថ...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

តើ USB-C ជាអ្វី?

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

អ្នកប្រហែលជាគិតថា Laptop មិនអាចផលិតបានស្តើងជាង Laptop នាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែក្រុមហ៊ុនផលិត Laptop ទាំងនោះបាននឹងកំពុងស្វែងរកវិធីធ្វើវាឱ្យបាន។ ...

Tomnerb.Com - YouTube Channel